វីរីយ៉ា ត្រៀម​​សម្ពោធ​ហាង ម៉ាស្សា ប្រើ​ទុន​ជាង​២ម៉ឺន​ដុល្លារ


វីរីយ៉ា ត្រៀម​​សម្ពោធ​ហាង ម៉ាស្សា ប្រើ​ទុន​ជាង​២ម៉ឺន​ដុល្លារ

តារា​សម្ដែង​សិចស៊ី  ពៅ វីរីយ៉ា បាន​បង្ហើប​ឲ្យ​ Sabay​ដឹង​ថា ឆាប់ៗ​ខាង​មុខ​នេះ នាង​ត្រៀម​សម្ពោធ​ហាង ម៉ាស្សា មួយ​កន្លែង ដោយ​ហាង​មួយ​នោះ​ខ្លួន​បាន​ប្រើ​ទុន​ជាង​២ម៉ឺន​ដុល្លារ។

 

 

វីរីយ៉ា ត្រៀម​​សម្ពោធ​ហាង ម៉ាស្សា ប្រើ​ទុន​ជាង​២ម៉ឺន​ដុល្លារ

 

 

ហាង​ម៉ាស្សា ដែល​តារា​ស្រី​ខាង​លើ​គ្រោង​សម្ពោធ​នោះ មាន​ទី​តាំង​ជិត​ម៉ុងឌីយ៉ាល់ ដោយ​បច្ចុប្បន្ន​កំពុង​តែ​ឲ្យ​ជាង​សម្រុក​​ធ្វើ​បង្ហើយ តាម​​ផែន​ការ។ ” ជាង​​​ធ្វើ​ជិត​រួច​ហើយ ខ្ញុំ​បើក​ម៉ាស្សា ស្ទីម សូណា ១កំប្លេ​តែ​ម្ដង អស់​ជាង​២ម៉ឺន ដែរ​ហ្នឹង” វីរីយ៉ា​លើក​ឡើង។

 

 

មុន​ឈាន​មក​បើក​ជំនួញ ហាង​ម៉ាស្សា តារា​សិច​ស៊ី​មាន​កំណើត​មក​ពី​ខេត្ត ព្រៃវែង ម្នាក់​នេះ ធ្លាប់​បាន​បើក​កាហ្វេ​ម្ដង​រួច​មក​ហើយ នៅ​តំបន់​វត្តភ្នំ តែ​​ក្រោយ​មក ​ក៏​បិទ​ទៅ​វិញ ព្រោះ​​ផុត​កុងត្រា​ផ្ទះ។ ការ​ងាក​មក​បើក​មុខ​របរ​​ធ្វើ​ឲ្យ​មនុស្សស្រួល​ខ្លួន​នេះ ត្រូវ​បាន វីរីយ៉ា បញ្ជាក់​ថា ព្រោះ​ខ្លួន​គិត​ថា បច្ចុប្បន្ន​របរ​នេះ​កំពុង​ពេញ​និយម​ ជា​ពិសេស​ទៅ​លើ​ក្រុម​​បុរសៗ ហើយ​ងាយ​ស្រួល​​រក​លុយ​ថែម​ទៀត​ផង។

 

“ម៉ាស្សា ស្ទឹម សូណា ឥឡូវ​គេ​ពេញ​និយម​ខ្លាំង​ណាស់  ប្រុសៗ​ឲ្យ​តែ​​ស្រវឹង មិន​ស្រួល​ខ្លួន ដឹង​តែ​​ទៅ​រក​កន្លែង​ហ្នឹង​ហើយ អីចឹង​ខ្ញុំ​គិត​ថា វា​នឹង​ជោគជ័យ​ពេល​​ដាក់​ឲ្យ​ដំណើរ​ការ” តារា​សម្ដែង ក្នុង​រឿង ជំនួញ​អាគម​ ​​រៀបរាប់។ ហាង​ម៉ាស្សា​ដែល​គ្រោង​បើក ត្រូវ​បាន​​​​តារា​​ស្រី​រូប​នេះ សម្រេច​​ដាក់​ឈ្មោះ​ថា”វីរីយ៉ា ស្ប៉ា សាឡន ” ដោយ​គ្រោង​សម្ពោធ​នៅ ដើម​ខែ មេសា ខាង​មុខ​នេះ។

 

 

វីរីយ៉ា ត្រៀម​​សម្ពោធ​ហាង ម៉ាស្សា ប្រើ​ទុន​ជាង​២ម៉ឺន​ដុល្លារ

 

 

កញ្ញា ពៅ វីរីយ៉ា បាន​ចូល​សិល្បៈ​នៅ​ចុង​ឆ្នាំ ២០១៤ តាម​រយៈ​ការ​សម្ដែង​រឿង​ខ្លីៗ របស់​​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍លេខ ៥ ហើយ​ក្រោយ​មក ​ក៏​មាន​ឱកាស ថត​រឿង​ថ្មី​​ជា​ច្រើន ដោយ​មក​ទល់​ពេល​នេះ ថត​បាន​ជិត ១០ រឿង មក​ហើយ។ ខ្សែភាពយន្ត​​នាង​ធ្លាប់​ថត​មាន​​ដូច​ជា រឿង គំនុំ​ស្នេហ៍​អតីតជាតិ, ជីវិត​នាង​រក្សា, ទឹក​ភ្នែក​កុលាប​បាត់​ដំបង,  អូន​ទុំ​បង​ទាវ, ជា​ដើម។ បច្ចុប្បន្ន​នាង​កំពុងតែ​​ចុះ​ក្រុង​ត្រា​ថត​រឿង​ថ្មី​មួយ​ទៀត​ឲ្យ​ផលិតកម្ម​ Rock គឺ​រឿង” ជំនួញ​អាគម”៕

 

 

វីរីយ៉ា ត្រៀម​​សម្ពោធ​ហាង ម៉ាស្សា ប្រើ​ទុន​ជាង​២ម៉ឺន​ដុល្លារ

 

 

វីរីយ៉ា ត្រៀម​​សម្ពោធ​ហាង ម៉ាស្សា ប្រើ​ទុន​ជាង​២ម៉ឺន​ដុល្លារ

 

 

វីរីយ៉ា ត្រៀម​​សម្ពោធ​ហាង ម៉ាស្សា ប្រើ​ទុន​ជាង​២ម៉ឺន​ដុល្លារ

 

 

អត្ថបទ៖ ខុត សីហា
រូបថត៖ ផ្ដល់ឲ្យ