មេដឹកនាំ កូរ៉េខាងជើង ជំរុញឲ្យមានការ បាញ់បង្ហោះផ្កាយរណប ជាច្រើនបន្ថែមទៀត

សេអ៊ូល៖ មេដឹកនាំកូរ៉េខាងជើង លោក គឹម ជុងអ៊ុង បានសន្យាថា នឹងធ្វើការបាញ់ បង្ហោះផ្កាយរណបឲ្យកាន់ តែច្រើនឡើងទៅកាន់ទីលំហ ខណៈដែលសហគមន៍ អន្តរជាតិកំពុងតែរៀបចំ ដាក់ទណ្ឌកម្មទៅលើ ប្រទេសនេះក្រោយពីមាន ការបាញ់គ្រាប់រ៉ុក្កែតរយៈ ចម្ងាយឆ្ងាយកាល ពីចុងសប្តាហ៍នេះ ។

ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៦ថា ទីភ្នាក់ងារព័ត៌មានកូរ៉េ ហៅកាត់ (KCNA) បានចុះផ្សាយនៅថ្ងៃចន្ទ (ទី១៥ កុម្ភៈ)ថា ក្រោយពីមានការបាញ់បង្ហោះ គ្រាប់រ៉ុក្កែតកាលពីថ្ងៃទី៧ ខែកុម្ភៈកន្លងមកនេះ មេដឹកនាំ និងក្រុមអ្នកវិទ្យាសាស្ត្រ កូរ៉េខាងជើង បានរៀបចំពិធីយ៉ាង អធិកអធមអបអរសាទរ ការទទួលបានជោគ ជ័យលើការសាកល្បង ដោយមានអ្នកវិទ្យាសាស្ត្រ ជាច្រើនរូប និងអ្នកបច្ចេកទេស ផងដែរ ។

គេបានដឹងថា កាលពីសប្តាហ៍មុន រដ្ឋភិបាលកូរ៉េខាងជើង បានរងនូវការរិះគន់ យ៉ាងខ្លាំងពីសំណាក់ សហគមន៍អន្តរជាតិ ជាមួយនឹងការបាញ់ បង្ហោះផ្កាយរណប មួយឈ្មោះថា Kwangmyongsong-4 ដែលគេបានយល់ច្បាស់ថា វាជាការសាកល្បងនូវ នុយក្លេអ៊ែររបស់ប្រទេស នេះជាលើកទី៤ ប៉ុណ្ណោះ ៕

មេដឹកនាំ កូរ៉េខាងជើង ជំរុញឲ្យមានការ បាញ់បង្ហោះផ្កាយរណប ជាច្រើនបន្ថែមទៀត