ស្ថានីយទូរទស្សន៍ CNC ប្រកាសបើកសង្វៀន “សមរភូមិគុនខ្មែរ អន្តរជាតិ ស្រាសាច់ដុំ”

ភ្នំពេញ៖ នៅស្ថានីយទូរទស្សន៍ CNC នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ក្រុមហ៊ុនស្រាសាច់ដុំ និងBlack Cat បានសហការជាមួយ ស្ថានីយទូរទស្សន៍ CNC និងសហព័ន្ធកីឡា ប្រដាល់កម្ពុជារៀបចំ សន្និសីទសារព័ត៌មានស្តីពី ការប្រកាសបើកការប្រកួត ប្រដាល់ប្រចាំសប្តាហ៍ ថ្ងៃអាទិត្យ ដែលមានរហ័សនាមថា “សមរភូមិគុនខ្មែរ អន្តរជាតិ ស្រាសាច់ដុំ” នៅលើសង្វៀន CNC នឹងចាប់ផ្តើមការ ប្រកួតនាពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៦ ខាងមុខនេះ។

ក្នុងសន្និសីទកាសែត នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ លោក ទេព សឃៀង ប្រធានផ្នែកទីផ្សារ ក្រុមហ៊ុនស្រាសាច់ដុំ និងBlack Cat នៅកម្ពុជាបាន និយាយឲ្យដឹងថា បានចាប់ផ្តើមបើកសង្វៀនថ្មី ដែលមានរហ័សនាមថា “សមរភូមិគុនខ្មែរ អន្តរជាតិ ស្រាសាច់ដុំ” នៅលើសង្វៀន CNC ដើម្បីចូលរួមចំណែកលើក ស្ទួយ និងអភិរក្សវិស័យ កីឡាប្រដាល់កម្ពុជាឲ្យ កាន់តែល្បីល្បាញ ថែមទាំងរីកចម្រើនយ៉ាងខ្លំាង ហើយក្រុមហ៊ុនសង្ឃឹម នឹងជឿជាក់ថា ស្ថានីយទូរទស្សន៍ CNC និងសហការជាមួយ សហព័ន្ធកីឡាប្រដាល់កម្ពុជា ជ្រើសរើសរកគូប្រកួតល្អៗ ទាំងថ្នាក់ជាតិ និងអន្តរជាតិដែលមាន សមត្ថភាពពិតប្រាកដ មកចូលរួមប្រកួត។

លោក ម៉ិល កាដូ តំណាងឲ្យក្រសួងអប់រំយុវជន និងកីឡាបានមានប្រសាសន៍ថា កីឡាករទាំងអស់ត្រូវ ប្រកួតឲ្យអស់ពី សមត្ថភាពរបស់ខ្លួន ហើយលោកនឹងបង្កើត ក្រុមប្រឹក្សាវិន័យ មួយក្នុងគណៈកម្មការ បច្ចេកទេស ដើម្បីត្រួតពិនិត្យ មើលការប្រកួតក៏ ដូចជាការកាត់ក្តី និងលទ្ធផលសម្រាប់ការប្រកួត។

ជាមួយគ្នានោះដែរលោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡា ប្រដាល់កម្ពុជាក៏បាន មានប្រសាសន៍ថា កីឡាករទាំងអស់ ត្រូវប្រកួតឲ្យអស់ពី សមត្ថភាពរបស់ខ្លួន ហើយលោកនឹងបង្កើត ក្រុមប្រឹក្សាវិន័យមួយ ក្នុងគណៈកម្មការបច្ចេកទេស ដើម្បីត្រួតពិនិត្យមើលការប្រកួត ក៏ដូចជាការកាត់ក្តី ។ ជាមួយគ្នានោះ លោកបានជំរុញឲ្យ មន្ត្រីបច្ចេកទេស អាជ្ញាកណ្ដាល ចៅក្រម ត្រូវតែប្រកាន់ជំហអព្យាក្រឹត យុត្តិធម៌ ត្រឹមត្រូវក្នុងការកាត់សេចក្ដីឈ្នះ និងចាញ់ ។ ចំពោះកីឡាករវិញ ត្រូវតែធ្វើខ្លួនឲ្យបានល្អ គោរពឲ្យបានដាច់ខាត នូវវិន័យ សីលធម៌ ពិសេសត្រូវរក្សាទម្ងន់របស់ខ្លួន ឲ្យបានល្អ៕

ស្ថានីយទូរទស្សន៍ CNC ប្រកាសបើកសង្វៀន “សមរភូមិគុនខ្មែរ អន្តរជាតិ ស្រាសាច់ដុំ”

ស្ថានីយទូរទស្សន៍ CNC ប្រកាសបើកសង្វៀន “សមរភូមិគុនខ្មែរ អន្តរជាតិ ស្រាសាច់ដុំ”

ស្ថានីយទូរទស្សន៍ CNC ប្រកាសបើកសង្វៀន “សមរភូមិគុនខ្មែរ អន្តរជាតិ ស្រាសាច់ដុំ”

ស្ថានីយទូរទស្សន៍ CNC ប្រកាសបើកសង្វៀន “សមរភូមិគុនខ្មែរ អន្តរជាតិ ស្រាសាច់ដុំ”