Lucas Moura ​ថា​ខ្លួន​​ជា​ Fan ផ្កាប់​មុខ​របស់​ Coutinho


Lucas Moura ​ថា​ខ្លួន​​ជា​ Fan ផ្កាប់​មុខ​របស់​ Coutinho

Lucas Moura ​ខ្សែ​បម្រើ​ក្រុម​ Paris Saint-Germain ​បាន​និយាយ​ថា ​Philippe Coutinho របស់​ Liverpool គឺជា​​កំពូល​កីឡាករ​មាន​បច្ចេកទេស​ល្អ​​លំដាប់​ពិភពលោក​ (World Class) ពិតៗ ​​​​ដែល​ធ្វើ​ឲ្យ​ខ្លួន​​ក្លាយ​ជា​អ្នកគាំទ្រ​ផ្គាប់​មុខ​​ របស់​មិត្ត​រួម​ជាតិ​ប្រេស៊ីល​ម្នាក់​នេះ។

 

Lucas Moura ​ថា​ខ្លួន​​ជា​ Fan ផ្កាប់​មុខ​របស់​ Coutinho

Lucas Moura ​ថា​ខ្លួន​​ជា​ Fan ផ្កាប់​មុខ​របស់​ Coutinho

 

​Coutinho ដែល​ទើប​ត្រឡប់​ពី​របួស​​ចូល​លេង​ជម្រើស​ដំបូង​យប់​មិញ ​បាន​ជាប់​ជា​ Star Man ក្នុង​ការ​ប្រកួត​​ ដោយ​ទទួល​បាន​ការ​វាយ​តម្លៃ​៩ (Rate: 9) ​បន្ទាប់​ពី​បង្ហាញ​ទម្រង់​លេង​ដ៏​ល្អ​បំផុត Assist ឲ្យ​ Daniel Sturridge ​តែត​គ្រាប់​ទី​១ និង​ Assist ឲ្យ​ Divock Origi ​ស៊ុត​គ្រាប់​ទី​៤ ក្នុង​ជ័យ​ជម្នះ​របស់​ហង្ស​ក្រហម​ លើ​ Aston Villa ៦-០។

 

​Moura បាន​ប្រាប់​ដល់​ Squawka ​ថា៖ “ខ្ញុំ​ជា​អ្នកគាំទ្រ​ផ្គាប់​មុខ​របស់​ Coutinho។ គាត់​ជា​កំពូល​កីឡាករ​ម្នាក់ ក្នុង​ចំណោម​​តារា​ឆ្នើមៗ​​របស់​ជម្រើស​ជាតិ​ប្រេស៊ីល ដែល​មាន​ទេពកោសល្យ​បំផុត។ គាត់​ជា​កីឡាករ World Class ពិតៗ សម្រាប់​គំនិត​ខ្ញុំ។ ខ្ញុំ​គិត​ថា អ្នកគាំទ្រ​ Liverpool និង​អ្នកគាំទ្រ​ជម្រើស​ជាតិ​ប្រេស៊ីល​ ​ប្រាកដ​ជា​ដឹង​ហើយ​ថា គាត់​កាន់​តែ​ល្អ​ឡើង។ គាត់​ជា​កីឡាករ​ ដែល​មាន​សមត្ថភាព​កម្រិត​កំពូល គ្មាន​អ្វី​សង្ស័យ​ឡើយ”។

 

Lucas Moura ​ថា​ខ្លួន​​ជា​ Fan ផ្កាប់​មុខ​របស់​ Coutinho

Lucas Moura ​ថា​ខ្លួន​​ជា​ Fan ផ្កាប់​មុខ​របស់​ Coutinho

Firmino, Sturridge & Coutinho ​ចាប់​ដៃ​គូ​គ្នា​លើក​ដំបូង​យប់​មិញ​ ជួយ​ Liverpool ឈ្នះ​ Aston ៦-០

 

​ខ្សែ​បម្រើ​ស្លាប​ឆ្វេង​វ័យ​​២៣​ឆ្នាំ (Coutinho) ស៊ុត​ និង​ Assists​ ឲ្យ​ Liverpool​ រដូវ​កាល​នេះ​ច្រើន​ជាង​គេ​​លំដាប់​ទី​២​ (ស៊ុត​៥, Assists ៥) ​ដោយ​ចាញ់​តែ​មិត្ត​រួម​ជាតិ​ Roberto Firmino (ស៊ុត​៦, Assists៦) ​ប៉ុណ្ណោះ ​តែ​ Firmino លេង​ច្រើន​ជាង​៥​ប្រកួត៕

 

Lucas Moura ​ថា​ខ្លួន​​ជា​ Fan ផ្កាប់​មុខ​របស់​ Coutinho

Lucas Moura ​ថា​ខ្លួន​​ជា​ Fan ផ្កាប់​មុខ​របស់​ Coutinho

 

 

សូម​ទស្សនា​ទម្រង់​លេង​របស់​ Coutinho យប់​មិញ៖

 

 

-ចុចអាន៖ Klopp៖ “នរណា​​មិន​ស្រលាញ់​ Coutinho?”

 

​​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ squawka