C-130 ​ជា​មូល​ហេតុ​ដែល​​អាមេរិក​អាច​បញ្ជូន​ទ័ព​លឿន​បំផុត​

C-130 ​ជា​មូល​ហេតុ​ដែល​​អាមេរិក​អាច​បញ្ជូន​ទ័ព​លឿន​បំផុត​

អ្នក​ទាំង​អស់​គ្នា​ប្រហែល​ជា​បាន​ដឹង​ហើយ​ថា​សហរដ្ឋ​អាមេរិក​ ជា​ប្រទេស​នាំ​មុខ​គេ​ក្នុង​ការ​បើក​យុទ្ធនាការ​វាយ​ប្រហារ​ទ្រង់ទ្រាយ​ធំ​នានា​ក្នុង​ពិភពលោក។ ក្នុង​នោះ​ផង​ដែរ​អ្នក​ក៏​ប្រហែល​ជា​មាន​ចម្ងល់​ថា​ តើ​ហេតុ​អ្វី​អាមេរិក​អាច​បញ្ជូន​ទាហាន​របស់​ពួក​គេ​បាន​យ៉ាង​រហ័ស​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ​?

 

ជា​ការ​ពិត​ណាស់​មូលហេតុ​ដែល​សហរដ្ឋ​អាមេរិក​អាច​បញ្ជូន​ទ័ព​បាន​លឿន ​ព្រោះ​ពួក​គេ​មាន​យន្តហោះ​ប្រភេទ C-130 ដែល​ជា​យន្តហោះ​ប្រភេទ​ដឹក​ជញ្ជូន​ដ៏​មាន​ឥទ្ធិពល​បំផុត​របស់​កង​យោធា​សហរដ្ឋអាមេរិក​។ C-130 ត្រូវ​បាន​យោធា​សហរដ្ឋអាមេរិក​ផលិត​ និង​ប្រើប្រាស់​តាំង​ពី​ជាង​៦០​ឆ្នាំ​មុន​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​ ដោយ​មាន​ទាំង​ម៉ូដែល​ថ្មីៗ​ផង​ដែរ។

 

C-130 ​ជា​មូល​ហេតុ​ដែល​​អាមេរិក​អាច​បញ្ជូន​ទ័ព​លឿន​បំផុត​

 

យន្តហោះ​ប្រភេទ​នេះ​មាន​តម្លៃ​ប្រមាណ​១២០លានដុល្លារ​ក្នុង​មួយ​គ្រឿង។ ​វា​អាច​មាន​សមត្ថភាព​អាច​ផ្ទុក​ទម្ងន់​បាន​រហូត​ដល់​ទៅ​ជាង​២១តោន និងទាហានប្រមាណជាង៧០នាក់ ហើយ​វា​អាច​ធ្វើ​ការ​ចាក់​សាំង​លើ​អាកាស​ឲ្យ​យន្តហោះ​ដទៃ​បាន​ផង​ដែរ​។​ ​លើស​ពី​នេះ​ C-130 មិន​ត្រឹម​តែ​ជា​យន្តហោះ​សម្រាប់​ដឹក​ជញ្ជូន​ប៉ុណ្ណោះ​ទេ​ តែ​វា​ក៏​មាន​សមត្ថភាព​អាច​ធ្វើ​ការ​វាយ​ប្រហារ​នានា​បាន​ផង​ដែរ​ ​ដោយ​វា​មាន​បំពាក់​នូវ​កាណុង​ប្រភេទM102 Howitzer មីស៊ីល​ប្រភេទHellfire និង​ប្រព័ន្ធ​ប្រឆាំង​មីស៊ីល​ផង​ដែរ​។

 

អ្វី​ដែល​កាន់​តែ​ពិសេស​សម្រាប់​ C-130 គឺ​វា​អាច​មាន​សមត្ថភាព​អាច​ធ្វើ​ឲ្យ​រ៉ាដា​របស់​គូរ​ភាគី​មិន​ដំណើរ​ការ​បាន​៕

 

C-130 ​ជា​មូល​ហេតុ​ដែល​​អាមេរិក​អាច​បញ្ជូន​ទ័ព​លឿន​បំផុត​

C-130 ​ជា​មូល​ហេតុ​ដែល​​អាមេរិក​អាច​បញ្ជូន​ទ័ព​លឿន​បំផុត​

C-130 ​ជា​មូល​ហេតុ​ដែល​​អាមេរិក​អាច​បញ្ជូន​ទ័ព​លឿន​បំផុត​

C-130 ​ជា​មូល​ហេតុ​ដែល​​អាមេរិក​អាច​បញ្ជូន​ទ័ព​លឿន​បំផុត​

 

C-130 ​ជា​មូល​ហេតុ​ដែល​​អាមេរិក​អាច​បញ្ជូន​ទ័ព​លឿន​បំផុត​

 

 

ប្រែសម្រួល៖រដ្ឋ
ប្រភព៖businessinsider