ប្លន់​ម៉ូតូ​បានសម្រេច ត្រូវ​ម្ចាស់​ម៉ូតូ​ឃើញ​ចោរ​យក​ម៉ូតូ​ទៅ​ផ្ញើ​ក្បែរ​ពេទ្យ Call ប្រាប់​កម្លាំង​អាវុធហត្ថ​ចាប់ខ្លួន​

ភ្នំពេញ: យុវជន​ម្នាក់​ដែល​គេ​សង្ស័យ​ជា​បក្ខ​ពួកក្រុម​ប្លន់​ប្រដាប់អាវុធ ត្រូវបាន​កម្លាំង​អាវុធហត្ថខណ្ឌចំការមន ធ្វើការ​បង្ក្រាបបាន​បន្ទា​ប់​ពី​​ធ្វើ​សកម្មភាព​ប្លន់​យក​ម៉ូតូ Scoppyពី​ស្ត្រី​ម្នាក់​បានសម្រេច​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃទី​១៤ ខែកុម្ភៈឆ្នាំ​២០១៦​នៅ​ចំណុច​មុខផ្ទះ​លេខ​១៩​អា ផ្លូវ​លេខ​៣០៤​ស្ថិតក្នុង​សង្កាត់​បឹងកេងកង​ទី​២ ខណ្ឌចំការមន ។​

ប្លន់​ម៉ូតូ​បានសម្រេច ត្រូវ​ម្ចាស់​ម៉ូតូ​ឃើញ​ចោរ​យក​ម៉ូតូ​ទៅ​ផ្ញើ​ក្បែរ​ពេទ្យ Call ប្រាប់​កម្លាំង​អាវុធហត្ថ​ចាប់ខ្លួន​

​បើតាម​កម្លាំង​អាវុធហត្ថ ដែល​បាន​ចុះទៅ​បង្ក្រាប​ក្នុងករណីនេះ​បាន​ប្រាប់ថា​មុនឈានដល់​ការចាប់​បាន​ជនសង្ស័យ​គឺ​នៅ​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃ​ដដែល មានករណី​ប្លន់​ប្រដាប់អាវុធ​យក​ម៉ូតូ​Scoppy មួយ​បាន​កើតឡើង​នៅមុខ​ផ្ទះ​ជនរងគ្រោះដែល​ជនសង្ស័យ​មាន​គ្នា​២​នាក់ បាន​ដក​កាំភ្លើងខ្លី​វាយ​ក្បាល​ស្ត្រី​ជា​ម្ចាស់ម៉ូតូ​បណ្តាលអោយ​រងរបួស​បែកក្បាល​។​

ប្លន់​ម៉ូតូ​បានសម្រេច ត្រូវ​ម្ចាស់​ម៉ូតូ​ឃើញ​ចោរ​យក​ម៉ូតូ​ទៅ​ផ្ញើ​ក្បែរ​ពេទ្យ Call ប្រាប់​កម្លាំង​អាវុធហត្ថ​ចាប់ខ្លួន​

​តាម​សំដី​សាច់ញាតិ​ស្ត្រី​រងគ្រោះ​ម្នាក់​បាន​ប្រាប់ថា បន្ទាប់ពី​ប្លន់​យក​ម៉ូតូ​បានសម្រេចហើយ ស្ត្រី​រងគ្រោះ​ត្រូវបាន​ប្តី​ដឹក​យកទៅ​ដេរ​របួស នៅ​មន្ទីរពេទ្យ​វិសាលសុខ​ជិត​ផ្សារ​ដើម​គរ គាប់​ជួន​ពេលនោះ​ប្តី​ស្រី្ត​បាន​ប្រទះឃើញ​ជនសង្ស័យ​២នាក់ យក​ម៉ូតូ​របស់គាត់​ដែល​ទើប​ប្លន់ ពី​ប្រពន្ធ​មិនទាន់បាន​កន្លះ​ម៉ោង ទៅ​ផ្ញើ​នៅកន្លែងផ្ញើម៉ូតូ​នៅ​ជិត​ពេទ្យ​នោះ ដោយ​ឃើញ​ដូចនេះ​បុរស​ជា​ប្តី​ស្ត្រី​រងគ្រោះ​បានខល​ហៅ​កម្លាំង​​អាវុធហត្ថ​ខណ្ឌ​ចំកា​មន អោយមក​ជួយ​ពេល​កម្លាំង​អាវុធហត្ថមកដល់ មិនបាន​ប្រមាណ​នាទី​ផង​ស្រាប់តែ​ឃើញ​ជនសង្ស័យ​ដែល​ត្រូវ​​ឃាត់ខ្លួន​មក​យក​ម៉ូតូ​វិញ ធ្វើអោយ​កម្លាំង​បាន​ផ្ទុះអាវុធ​មួយគ្រា​ប់ ដើម្បី​បង្ក្រាប​យកតែម្តង បន្ទាប់ពី​បង្ក្រាបបាន​ហើយ ជនសង្ស័យ​ត្រូវបាន កម្លាំង​អាវុធហត្ថខណ្ឌចំការមន នាំខ្លួន​ទៅ​សួរនាំ​ដើម្បី​ស្វែងរក​ចាប់​បក្ខពួក​បន្តទៀត​៕R