សមរភូមិគុនខ្មែរអន្តរជាតិស្រាសាច់ដុំជាសង្វៀនទី ២ របស់ CNC

ភ្នំពេញ:    ​ភ្នំពេញ​:<​សមរភូមិ​គុន​ខ្មែរ អន្តរជាតិ​ស្រា​សាច់ដុំ​> គឺជា​សង្វៀន​ទី ២ របស់​CNC ដែល​នឹង​ចាប់ផ្ដើម​បើ​ការ​ប្រកួត​នៅ​ថ្ងៃទី​២១​កុម្ភៈ​តទៅ​នុះ​រាល់ថ្ងៃ​ អាទិត្យ ។​

​    ​ក្នុង​សន្និសីទកាសែត​នា​ព្រឹក​ថ្ងៃទី​១៥​កុម្ភៈ​លោក​មួន ម៉ា​រ៉ា​ឌី​អគ្គនាយក CNC បាន​ឲ្យ​ដឹងថា​ការប្រកួត​នឹង​ចាប់​ ផ្ដើម​ពីថ្ងៃ​ទី​២១២​កុម្ភៈ​តទៅ​ដោយ​ប្រកួត​រៀងរាល់​រសៀល​ថ្ងៃអាទិត្យ ។ លោក​បញ្ជាក់ថា​នេះ​មិនមែនជា​សង្វៀន​ចុង​ក្រោយ​នោះទេ​គឺ​នឹង​នៅមាន​សង្វៀន​ ផ្សេងៗ​ទៀត​ដែល​ត្រូវ​បើក​នាពេលខាងមុខ ។ លោក​បន្ថែមថា​ជាមួយនឹង​ការ​ប្រ​កួត​បែបនេះ​ក្នុង​មួយឆ្នាំ​ម្ដង​នឹងមាន​ ការប្រកួត​ធំ​មួយ​ដែលមាន​ឈ្មោះថា Super Fight ។​

​    ​លោក​ម៉ា សេរី​ដែលជា​ប្រធាន​កីឡា CNC បាន​បញ្ជាក់ដែរថា​ការប្រកួត​មាន​លក្ខណៈ​ឆ្លាស់គ្នា​ដោយ​មួយខែ​មានការ​ប្រកួត ​ជា​លក្ខណៈ​អន្តរជាតិ ២ ដង គឺ​មួយ​សប្ដាហ៍​ជាការ​ប្រកួត​រវាង​អ្នក​ប្រដាល់​កម្ពុជា នឹង កម្ពុជា និង​ការ​ប្រកួត​រវាង​កម្ពុជា នឹង​បរទេស ។​

​    ​លោក​បន្តថា​សម្រាប់​ថ្ងៃទី ២១​កុម្ភៈ​ដែលជា​ថ្ងៃ​ដំបូង​នេះ​គឺ​រៀបចំ​ឲ្យ​មានការ​ប្រកួត​ជា​លក្ខណៈ​ អន្តរជាតិ​ដោយ​មួយ​កម្មវិធី​មាន ២ គូ ។ លោក​បន្តថា​សង្វៀន​នេះ​អាច​នឹង​ឈានទៅ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​ដែល​ ការប្រកួត​នេះ​មាន​ទ្រង់ទ្រាយ​យ៉ាង​ណាន​ញ​លោក​មិនទាន់​និយាយ​មុន​នោះទេ ។​

​    ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​តែម ម៉ឺន​ដែលជា​ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា​បានចាត់ទុក​ថា​នេះ​ជាការ​ ងារ​ ថ្មី​មួយទៀត​ដែល​អ្នក​ប្រដាល់​កម្ពុជា​ត្រូវ​ពង្រឹងសមត្ថភាព​ដើម្បី​រកលុយ ។ អ្នក​ដែល​វ៉ៃ​ល្អ​ឱកាស​ប្រកួត​មាន​កាន់តែ​ច្រើន​ដែ​នេះ​ជា​ពេលវេលា​សម្រាប់​ រកលុយ​ទ្រទ្រង់​ជីវភាព​របស់​អ្នក​ប្រដាល់ ។​

​    ​លោក​ក៏​ព្រមាន​អាជ្ញាកណ្ដាល ចៅក្រម​ឲ្យ​បំពេញការងារ​ដោយ​យុត្តិធម៌ ទោះបីជា​ប្រកួត​ជាមួយ​បរទេស​ក៏​ដោយ​គឺ​មិនត្រូវ​លំអៀង​ម្ខាងៗ​នោះឡើយ ។​
​    ​