អឿន ស្រីមុំ អាយុ ៣៩ ឆ្នាំ​ហើយ នៅតែ​ស្អាត​ខ្ញង់​

Doliprane TVC

​បើទោះបីជា​អាយុ​ក្បែរ ៤០ ឆ្នាំ​ក៏ពិតមែន តែ​តារាចម្រៀង អឿន ស្រីមុំ នៅតែមាន​រូប​សម្រស់​ស្រស់ស្អាត​សាច់​សរ​លោង​មិន​ចាញ់​តារា​វ័យក្មេង​ប៉ុន្មាន​ឡើយ ។ ថ្មីៗ​នេះ​គេ​បាន​សំគាល់​ឃើញ តារាចម្រៀង​សម្លេង​រដឺន​រូបនេះ មាន​ដើមទ្រូង​ធំ​ទ្រលុកទ្រលន់​ប្លែក​ខុសពី​មុន ។ មានការ​និយាយថា អឿន ស្រីមុំ ទើប និង កែកុន​ផ្គាប់ចិត្ត​គូ​ស្នេ​ហ៏ ។ ភាពស្រស់ស្អាត​ទាំងនេះ​ស្ទើរតែ​មិន​ជឿថា អឿន ស្រីមុំ មាន​អាយុ​រហូតដល់​ទៅ ៣៩ ឆ្នាំ​នោះទេ ។​

អឿន ស្រីមុំ អាយុ ៣៩ ឆ្នាំ​ហើយ នៅតែ​ស្អាត​ខ្ញង់​

អឿន ស្រីមុំ បាន​បង្ហាញមុខ​នៅក្នុង​កម្មវិធី​ប្រគុំ​តន្ត្រី​នៅ​ស្ថានីយទូរទស្សន៍​អប្ប​រា​កាល ពី​ពេល​ថ្មីៗ​នេះ ។ អ្វីដែល​ធ្វើ​ឲ្យ​អ្នកទស្សនា​មានការ​ចាប់​អារ​ម្ម​ណ៏​នោះ​គឺ​តារា​រូបនេះ​បាន​តុបតែង​ខ្លួន​យ៉ាង​ទាន់សម័យ ថ្ងៃនោះ​នាង​បាន​ស្លៀក​រ៉ូ​ប​ខ្លី​វាល​ខ្នង​ពណ៌​ក្រហម ក​ស្រួច​បង្ហាញ​ដើមទ្រូង​ទ្រលុកទ្រលន់​គួរអោយ​ខ្នក់ខ្នាញ់ ។ ជាមួយនឹង​ការ​បង្ហើរ​សំនៀង​ដែលមាន​ទាំង​បទ​មនោសញ្ចេតនា និង បទ​ញាក់​ក​ន្ទ្រា​ក់​អារម្មណ៍​ជាច្រើន​បទ ។ មានការ​សរសើរ​ពី​សំណាក់​មហាជន​ថា អឿន ស្រីមុំ នៅតែ​ស្អាត​ខ្ញង់ ទោះជា​នាង​មាន​វ័យ​ច្រើន​ក៏ដោយ ។

អឿន ស្រីមុំ អាយុ ៣៩ ឆ្នាំ​ហើយ នៅតែ​ស្អាត​ខ្ញង់​

ក្នុងនោះ​ក៏មាន​ការសង្ស័យថា អឿន ស្រីមុំ ទើបនឹង​កែ​បន្ថែម​ដើមទ្រូង​អោយ​ធំ​ប្លែក​ជាង​មុន ដែល​កំពុងតែ​ពេញនិយម សម្រាប់​តារា​នាពេល​បច្ចុប្បន្ននេះ ។​ ​អឿន ស្រីមុំ កាន់តែ​ស្រស់ស្រាយ​ជាង​មុន ជាពិសេស​ក្រោយពី​នាង​មាន​គូ​ស្នេ​ហ៏​ថ្មី ដែល​ត្រូវបាន​គេ​ដឹងថា ជា​តន្ត្រីករ​ប្រចាំ​នៅ​ស្ថានីយទូរទស្សន៍​មួយ ។ នាង​តែងតែ​រួម​ដំណើរ​ជាមួយ គូ​ស្នេ​ហ៏​ថ្មី​របស់​នាង​ជានិច្ច តែ​យ៉ាងណា​នាង​មិន​សប្បាយចិត្ត​នៅពេលដែល​អ្នក​សារពត៌មាន​សួរនាំ និង សុំ​ថតរូប​បុរស ម្នាក់​នោះ ។

អឿន ស្រីមុំ អាយុ ៣៩ ឆ្នាំ​ហើយ នៅតែ​ស្អាត​ខ្ញង់​

អឿន ស្រីមុំ មិនទាន់មាន​គម្រោង​រៀបការ​ទៅតាម​ប្រពៃណី​ខ្មែរ​នៅឡើយ​ទេ ។ មានទស្សនិកជន​ខ្លះ បាន​និយាយថា នាង​កំពុង​ដើរ​តាម​គន្លង​ចាស់ ដែល​កន្លងមក​គេ​បានដឹងថា ស្វាមី​ទីមួយ​របស់​នាង ដែល​បាន​បែកបាក់​គ្នា​ទៅនោះ​ក៏​ជា​តន្ត្រីករ​ដែរ ។​ ​គួរ​រំលឹក​ដែរ​ថា ក្រោយពី​លែងលះ​ជាមួយ​ស្វាមី ដែល​ធ្លាប់​បានរួម​រស់នៅ​ជាមួយគ្នា​អស់​រយៈពេល​ជាង ១០ ឆ្នាំ មក​នោះ អឿន ស្រីមុំ ក៏បាន​ភព​ប្រសព្វ​ជាមួយ​បុរស​ម្នាក់ រស់នៅ​ប្រទេស​បារាំង តែ​ក្រោយមក​អ្នក​ទាំងពីរ​ក៏បាន​បែក គ្នា​ទៅវិញ ។ ចង់ដឹងថា អឿន ស្រីមុំ ច្រៀង​ពិ​រោះ​បែបណា​នោះ សូម​ទស្សនា​វីដេអូ​ដូចខាងក្រោម ៖    ​ចេ​នី​

អឿន ស្រីមុំ អាយុ ៣៩ ឆ្នាំ​ហើយ នៅតែ​ស្អាត​ខ្ញង់​

អឿន ស្រីមុំ អាយុ ៣៩ ឆ្នាំ​ហើយ នៅតែ​ស្អាត​ខ្ញង់​

អឿន ស្រីមុំ អាយុ ៣៩ ឆ្នាំ​ហើយ នៅតែ​ស្អាត​ខ្ញង់​

អឿន ស្រីមុំ អាយុ ៣៩ ឆ្នាំ​ហើយ នៅតែ​ស្អាត​ខ្ញង់​