ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តកោះកុង ៖ យុវជន​ម្នាក់​បាន​ចង​.​ក​សម្លាប់​ខ្លួនឯង​នៅ​ក្បែរ​ផ្ទះ​របស់​ខ្លួន ត្រូវ​ឪពុក​ប្រទះ​ឃើញ​ហើយ​ទៅ​រាយការណ៍​ប្រាប់​
សមត្ថ​​កិច្ច​ចុះ​ទៅ​ពិនិត្យ ដោយ​មានការ​ចូលរួម​ពី​តំណាង​អយ្យការ មន្ត្រី​មន្ទីរពេទ្យ​បង្អែក រួម​នឹង​សមត្ថកិច្ច​ប៉ូលិស ប៉េ​អឹ​ម​ជា​ច្រើន​នាក់​ទៀត ។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​ប្រាក់ ស៊ី​ធួន អាយុ​២១​ឆ្នាំ ជា​និស្សិត​ពេទ្យ​ឆ្នាំ​ទី​3 ។ បើ​តាម​ការ​រៀបរាប់​របស់​ឪពុក​ឈ្មោះ​គុយ សា​វង្ស ជា​មន្ត្រី​ពេទ្យ​ខេត្ត ឱ្យ​ដឹង​ថា កាលពី​រសៀល​ថ្ងៃ​ទី​១៤ កុម្ភៈ រូប​គាត់​បាន​ហាម​កូន​កំ​ឡោះ​រូប​នេះ​មិន​ឱ្ត​យ​ដើរ​លេង​ទេ ម្យ៉ាង​ដឹង​ថា វា​មាន​សង្សារ​ច្រើន​ខ្លាច​មានរឿង​រ៉ាវ​ទាស់​គ្នា ។ ពេល​នោះ ម្ចាស់ខ្លួន​ក៏​មិន​តបត​អ្វី លុះដល់​យប់​ប្រហែល​ម៉ោង​១១ កូន​ក៏​ភ្ញាក់​ពី​ដំណេក​​​ដើរ​ចេញ​មក​ក្រៅ​ផ្ទះ ដោយ​រូប​គាត់​ស្មានថា វា​ចេញ​បត់ជើង គាត់​ក៏​ដេក​វិញ​ទៅ ។

លុះ​ព្រឹក​ឡើង​បាត់​កូន​ក៏​នាំ​គ្នា​ដើរ​រក ទើប​ប្រទះ​ឃើញ​វា​ចង​.​ក​ស្លាប់​បាត់​ទៅ​ហើយ ។ សមត្ថកិច្ច​ចម្រុះ​សន្និដ្ឋាន​ថា យុវជន​ខាងលើ​ពិតជា​ស្លាប់​ដោយសារ​ចង​.​ក​ប្រាកដ​មែន  ។