ស្វែង សុជាតា បង្ហាញភាព សិ្នទ្ធស្នាលជាមួយ Angelina Jolie

ភ្នំពេញ៖ តារាសម្តែងកាចឆ្នាស់ឆ្នើម អ្នកនាង ស្វែង សុជាតា ត្រូវបានមហាជនបានដឹងថា អ្នកនាងគឺជា តារាសម្តែងមួយរូប ដែលមានភ័ព្វសំណាងបាន ចូលរួមសម្តែងនៅក្នុងរឿង «ដំបូងបង្អស់ គេសម្លាប់ឪពុកខ្ញុំ» នៅពេលថ្មីៗនេះអ្នកនាង បានបង្ហាញកាយវិការ និងភាពស្និទ្ធស្នាលថតរូប អោបរឹតជាមួយកំពូល ល្បីប្រចាំហូលីវូដ អ្នកនាង Angelina Jolie ។

តារាសម្តែងដែលមាន ភាពលេចធ្លោ ទៅលើការសម្តែង ជាតួកាចឈ្នានីស អ្នកនាង ស្វែង សុជាតា ថ្មីៗនេះអ្នកនាងមានឱកាស បានសម្តែងរឿងថ្មីមួយ ដែលថតរៀបរាប់ពី សម័យខ្មែរក្រហម ដឹកនាំសម្តែងដោយ តារាហូលីវូដម្នាក់ ដែលមានឈ្មោះបោះសំឡេង ទូទាំងពិភពលោក អ្នកនាង Angelina Jolie ។ នៅក្នុងឱកាសថត ភាពយន្តនេះដែល អ្នកនាង សុជាតា ក៏មានឱកាសបានបង្ហាញ ភាពស្និទ្ធស្នាល និងថតរូបទុកជាអនុស្សាវរីយ ជាមួយតារាល្បីឈ្មោះ លំដាប់ហូលីវូដរូបនេះ ។

បើតាមរូបភាពដែល តារាសម្តែងបុរសសង្ហារលោក សាវីន ហ្វីលីព បានបង្ហោះ និងសរសេរ ភ្ជាប់មកជាមួយនោះ លោកបានសរសេរថា« ស្វែង សុជាតា បង្ហាញភាពស្និទ្ធស្នាលជាមួយអ្នកស្រី Angelina Jolie,កំពូលតារាសប្បុរសធម៌ របស់ហូលីវូដ ក្រោយថតបពា្ចប់រឿង « មុនដំបូង ខ្មែរក្រហមសម្លាប់ឪពុករបស់ខ្ញុំ » « First they killed my father » , គួរឲ្យសរសើរអ្នកស្រី Angelina Jolie Pitt ខ្លាំងណាស់ព្រោះ គាត់តែងតែលើកដៃ សំពះជាលក្ខណៈខ្មែរ មកកាន់មនុស្សគ្រប់រូប ជាមួយស្នាមញញឹមជានិច្ច មុនចាប់ផ្ដើមនិយាយរឿងការងារ , នេះបើតាមខ្ញុំនៅចាំបានកាលពី ជួបគាត់នៅដើមខែមករា, ២០១៦ អំពីរឿងការងារជួយ កុមារនៅកម្ពុជា» ។

អ្នកនាង ស្វែង សុជាតា គឺជាអ្នកសិល្បៈខ្មែរយើងទី២ ហើយដែលមានសំណាង បានថតរូបជាមួយ អ្នកនាង Angelina Jolie ក្នុងអំឡុងពេលដែល អ្នកនាងមកប្រទេសកម្ពុជា ដើម្បីដឹកនាំថតភាពយន្ត ដោយអ្នកសិល្បៈទី១ ដែលបានថតរូប និងជួបសំណេះសំណាល និយាយរឿងការងារមនុស្សធម៌ ជាមួយអ្នកនាង Angelina Jolie គឺលោក សាវីន ហ្វីលីព ៕

ស្វែង សុជាតា បង្ហាញភាព សិ្នទ្ធស្នាលជាមួយ Angelina Jolie

ស្វែង សុជាតា បង្ហាញភាព សិ្នទ្ធស្នាលជាមួយ Angelina Jolie

ស្វែង សុជាតា បង្ហាញភាព សិ្នទ្ធស្នាលជាមួយ Angelina Jolie

ស្វែង សុជាតា បង្ហាញភាព សិ្នទ្ធស្នាលជាមួយ Angelina Jolie