រូបមន្ត បំបាត់​ស្នាម​អ៊ុចៗ ​លើ​ស្បែក​យ៉ាង​អស្ចារ្យ​

រូបមន្ត បំបាត់​ស្នាម​អ៊ុចៗ ​លើ​ស្បែក​យ៉ាង​អស្ចារ្យ​

ស្នាមអ៊ុចៗលើស្បែកប្រហែល ជាចាប់ផ្តើមកើតមាន លើស្បែកមុខ ក ឬខាងខ្នងដៃ និងខ្នងបាតដៃ។ វាពិតជាមិនផ្តល់ភាពរីករាយដល់អ្នកជំងឺឡើយ ជាពិសេសបើសិនជា កើតលើផ្ទៃមុខតែម្តង។ ប៉ុន្តែជាមួយនឹង ជំនួយបែបធម្មជាតិនោះ យើងសូមណែនាំរូបមន្តដ៏សំខាន់មួយដែលអាចដោះស្រាយ បញ្ហាស្នាមអ៊ុចៗទាំងនេះបានយ៉ាងឡូយ។

គ្រឿងផ្សំ
•    ជីវ៉ាន់ស៊ុយ ២៥ក្រាម
•    ទឹកសុទ្ធ ០,៣លីត្រ
•    ទឹកធម្មតា ០,២លីត្រ

របៀបធ្វើ
•    ដាក់ជីវ៉ាន់ស៊ុយទាំងអស់ចូលទៅក្នុងទឹកធម្មតាចំនួន ០,២លីត្រ ហើយដាំឲ្យពុះ
•    នៅពេលវាចាប់ផ្តើមពោះហើយ ចូរយកវាចេញហើយបិទគម្រប និងទុកឲ្យត្រជាក់
•    បើកគម្របវាវិញហើយទុកចោលប្រហែល ៣០នាទី
•    ចាក់យកតែទឹករបស់វាចេញមកប្រើ
•    លាយទឹកស៊ុតជាមួយបន្ថែម
•    បន្ទាប់មកចាក់វាទាំងអស់ចូលទៅក្នុងដប
•    ទុកដបនោះនៅកន្លែងដែលត្រជាក់

របៀបប្រើប្រាស់
•    យកទឹកក្នុងដបនោះមកលាងលើមុខ។ ឬអាចលាបតែលើកន្លែងដែលមានបញ្ហា
•    ទុកចោលយ៉ាងហោចណាស់ ៣០នាទី
•    លាងមុខជម្រះវិញ។

ប្រភព៖ www.health.com.kh