អ៊ិន សុភិន ៖ មិនខឹងកូនស្រីទេ ទោះជាមើលងាយ មើលថោក ខ្ញុំយ៉ាងណាក៏ដោយ

ភ្នំពេញៈ ប៉ុន្មានថ្ងៃមុននេះ ទស្សនិកជនភាគច្រើន ពិតជាបានឃើញសារឆ្លងឆ្លើយ រវាងឪពុកនិងកូនស្រីគឺ លោក អ៊ិន សុភិន និង នាង ភិន សុដាលីស រួចមកហើយ ដោយនៅក្នុងនោះ មានទស្សនិកជនជាច្រើន បានធ្វើការរិះគន់ចំៗ ទៅលើសាររបស់កូនស្រីលោក គឺ ដាលីស ថា នាងហាក់បានប្រើពាក្យសម្តី តបតជាមួយឪពុកធ្ងន់ៗពេក មើលទៅដូចជាមិនមែនឪពុកកូន និងធ្វើការរិះគន់ជាច្រើនទៀតផងដែរ។ ពាក់ព័ន្ធទៅនិងសាររិះគន់ របស់មហាជនទៅលើកូនស្រីរបស់លោកនោះ ត្រូវបានម្ចាស់សាម៉ីខ្លួនលោក អ៊ិន សុភិន ចេញមុខបកស្រាយថា គ្រប់ពាក្យសម្តីរបស់កូនស្រីលោក មិនមានការខឹងសម្បាល ទោះជាកូនស្រីមើលងាយមើលថោក លោកយ៉ាងណាក៏ដោយ ។

នៅក្នុងសារដែលម្ចាស់ ផលិតកម្មមហាហង្ស លោក អ៊ិន សុភិន បានបង្ហោះនៅលើបណ្តាញ ទំនាក់ទំនងសង្គម Facebook បានសរសេរថា «ខ្ញុំមិនខឹងនឹងកូនស្រីទេ ទោះបីកូនស្រីខ្ញុំមើលងាយមើលថោក ដល់រូបខ្ញុំយ៉ាងណាក៏ដោយ ខ្ញុំរឹតតែអាណិតនាងកាន់តែខ្លាំងឡើង ព្រោះយើងជាអ្នកផ្តល់កំណើត ឲ្យនាងចង់ឲ្យកូនបានល្អ ម្លោះហើយភាពអាម៉ាស់ទាំងអស់នេះ ឪពុកត្រូវតែទទួលយក ហើយខ្ញុំនៅតែស្រលាញ់ កូនរហូតដល់ថ្ងៃខ្ញុំស្លាប់ » ។

លោកបានបង្ហាញក្តីសង្ឃឹមទៀតថា «ខ្ញុំសង្ឃឹមថាថ្ងៃណាមួយកូនស្រី នឹងបានយល់ថាឪពុកធ្វើនេះ ចង់ឲ្យកូនបានល្អ! រាល់ថ្ងៃមានអ្នកខ្លះគេនិយាយថា កូនខ្ញុំជាកូនមិនល្អមើលងាយ អ្នកមានគុណក៏ខ្ញុំនៅតែស្រលាញ់កូនដដែល » ។

សម្រាប់ពាក្យសម្តីដែល លោក អ៊ិន សុភិន និយាយបង្ហាញទឹកចិត្ត ក្នុងនាមឪពុកដែលស្រលាញ់ ព្រួយបារម្ភ ទៅលើកូនស្រីបណ្តូលចិត្តនេះ ទស្សនិកជននៅ មិនទាន់ឃើញកូនស្រី លោកគឺ ភិន សុដាលីស ចេញមុខសុំទោសឬក៏បកស្រាយពាក់ព័ន្ធ និងពាក្យសម្តីដែលនាង សរសេរសារតបតទៅ និងឪពុកឡើយ ៕

អ៊ិន សុភិន ៖ មិនខឹងកូនស្រីទេ ទោះជាមើលងាយ មើលថោក ខ្ញុំយ៉ាងណាក៏ដោយ

អ៊ិន សុភិន ៖ មិនខឹងកូនស្រីទេ ទោះជាមើលងាយ មើលថោក ខ្ញុំយ៉ាងណាក៏ដោយ

អ៊ិន សុភិន ៖ មិនខឹងកូនស្រីទេ ទោះជាមើលងាយ មើលថោក ខ្ញុំយ៉ាងណាក៏ដោយ

  • អ៊ិន សុភិន ៖ មិនខឹងកូនស្រីទេ ទោះជាមើលងាយ មើលថោក ខ្ញុំយ៉ាងណាក៏ដោយ已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/02/15  Category:កំសាន្ត