ជ្រើសរើស អាហារបែបណា ទើបសម្រក ក្បាលពោះមានប្រសិទ្ធភាព?

ជ្រើសរើស អាហារបែបណា ទើបសម្រក ក្បាលពោះមានប្រសិទ្ធភាព?

ក្បាលពោះសំប៉ែតគឺជា បញ្ហាដែលកើតមានជា ញឹកញាប់បំផុតដែលស្ត្រីគ្រប់រូបកំពុងតែ ប្រឈមមុខ។ នេះដោយសារតែក្បាលពោះតែងតែមាន កកជាតិខ្លាញ់ច្រើនជ្រុល ដែលប៉ះពាល់ដល់ភាពទាក់ទាញរបស់ពួកគេ ហើយវាក៏ពិបាកនឹង លុបបំបាត់ផងដែរ។

គ្មាននរណាម្នាក់ចង់ចេញ សាច់ក្បាលពោះឱ្យគេឃើញបែបនេះឡើយមែនអត់? ខ្លាញ់ក្បាលពោះ មិនត្រឹមតែអាក្រក់មើលទេ តែក៏ប៉ះពាល់សុខភាព ច្រើនផងដែរ។ ប៉ុន្តែកុំបារម្ភ នៅពេលនេះខ្ញុំនឹងបង្ហាញអំពីគន្លឹះជ្រើសរើស អាហារបែបណាទើបអាច សម្រកជាតិខ្លាញ់ពីក្នុងក្បាលពោះ និងជួយឱ្យក្បាលពោះរាបស្មើវិញបាន។

រឿងដំបូងគេដែលត្រូវគិតនោះ គឺជ្រើសរើសអាហារដែលត្រឹមត្រូវដើម្បីទទួលទាន ព្រោះវាគឺជារបស់ដ៏សំខាន់មួយដែលអាចកំណត់អំពីកម្រិតជាតិខ្លាញ់ក្នុងក្បាលពោះបាន។ ចូរជ្រើសរើសអាហារធម្មជាតិទទួលបានឱ្យបានច្រើនដូចជា ផ្លែឈើ បន្លែ គ្រាប់ធញ្ញជាតិ (អង្ករសម្រូបជាដើម) សាច់មាន់ ត្រី និងផលិតផលធ្វើពីទឹកដោះគោ មានជាតិខ្លាញ់ទាប។ ចូរប្រាកដថា អ្នកបានកាត់បន្ថយការញ៉ាំ ជាតិផ្អែមកាន់តែច្រើនកាន់តែល្អ។

ការចាលជាតិទឹកក្នុងខ្លួនច្រើន អាចធ្វើឱ្យហើម និងមានអារម្មណ៍ថាពោះដូចជាហើម។ រឿងនេះពិតជាធ្វើឱ្យអ្នកយល់ថា ពោះដូចជាតឹងជាងមុនមិនខាន។ ដើម្បីកាត់បន្ថយ ការចាលជាតិទឹកក្នុងខ្លួនបានច្រើនបំផុតនោះ ចូរកាត់បន្ថយការញ៉ាំប្រៃ។ ដើម្បីធ្វើបាន អ្នកត្រូវតែចៀសវាងការញ៉ាំអំបិល ឬអាហារប្រៃឱ្យបានច្រើនបំផុត តាមដែលអាចធ្វើបាន៕

ប្រភព៖ www.health.com.kh