លោក Aaron Kwok ធ្វើឲ្យមិត្តស្រី អន់ចិត្តថ្ងៃ Valentine ព្រោះទុកការងារសំខាន់ជាង

ចិន៖ តារាសម្តែងដ៏ល្បីល្បាញ លោក Aaron Kwok ដែលត្រូវគេដឹងថា មានមិត្តស្រីជាម៉ូដែល សិចស៊ីវ័យក្មេងជាងខ្លួនជិត ពាក់កណ្តាលនោះ មិនបានចំណាយពេលវេលា ផ្អែមល្ហែមជាមួយនាង ក្នុងថ្ងៃ Valentine នោះទេ ដោយទុកការងារសំខាន់ជាង ។

ព័ត៌មានពី Jayne star បានឲ្យដឹងនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៦នេះថា តារាសម្តែង វ័យ៥០ឆ្នាំ លោក Aaron Kwok មិនបានចំណាយពេលវេលា ផ្អែមល្ហែមជាមួយមិត្តស្រីម៉ូដែល រូបស្រស់ Moka Fang ក្នុងថ្ងៃ Valentine នោះទេ ដោយទុកកាងារសំខាន់ជាង ហើយចំនុចនេះត្រូវអ្នកគាំទ្រ និយាយថាមិត្តស្រីរូបស្រស់ វ័យ២៧ឆ្នាំ Moka ពិតជាអន់ចិត្ត ដោយមិនបានទទួលអ្វីជាពិសេស ។

ក្រោយថតបញ្ចប់ភាពយន្ត “The Monkey King 2” លោក Aaron Kwok បានចាប់ផ្តើមថត ខ្សែភាពយន្តថ្មីមួយទៀតនៅសៀងហៃ ហើយពេលត្រូវអ្នកសារព័ត៌មានសួរថា “មានគម្រោងនាំមិត្តស្រី ទៅជួបគ្រួសារ ឬ រៀបការពេលណា ?”  តារាសម្តែងជើងចាស់រូបនេះ បានបដិសេដមិនឆ្លើយសំនួរ និងនិយាយបន្តិចថា ” សូមសួរពីរឿងអាជីពរបស់ខ្ញុំ !កុំនិយាយរឿងស្នេហា ហើយសូមឲ្យអ្វីៗទៅតាមសម្រួល” ដែលសម្តីនេះកាន់តែ ធ្វើឲ្យអ្នកគាំទ្រអន់ចិត្តជំនួសម៉ូដែល សាច់ខ្ចី Moka Fang ដែលទើបតែប្រកាសទំនាក់ទំនងកាលពីខែធ្នូឆ្នាំ២០១៥ ។

ដោយមមាញឹកខ្លាំងពេកលោក Aaron Kwok ដែលដើរតួស្តេចសា្វក្នុងរឿង “The Monkey King 2” បាននិយាយថា ខ្លួនមិនទាន់បានមើលភាពយន្ត នោះនៅឡើយទេ ហើយខ្លួននឹងកក់រោងកុន ដើម្បីមើ់លរឿងនេះជុំគ្រួសារ ៕

លោក Aaron Kwok ធ្វើឲ្យមិត្តស្រី អន់ចិត្តថ្ងៃ Valentine ព្រោះទុកការងារសំខាន់ជាង

លោក Aaron Kwok ធ្វើឲ្យមិត្តស្រី អន់ចិត្តថ្ងៃ Valentine ព្រោះទុកការងារសំខាន់ជាង