ឱ្យតែញ៉ាំ ចេះតែភើ ដូច្នេះគួរបង្កា រវាម៉េចទៅ?

ឱ្យតែញ៉ាំ ចេះតែភើ ដូច្នេះគួរបង្កា រវាម៉េចទៅ?

ខណៈពេលដែលអាការៈ ភើមិនមែនជាជំងឺនោះ តែវាពិតជាអាចធ្វើឱ្យយើងមានភាពអាម៉ាសបាន។ ការភើកើតឡើងដោយសារតែ ការលេបខ្យល់ច្រើនពេក ហើយវាក៏ជារបៀប ដែលរាងកាយព្យាយាមបញ្ចេញជាតិខ្យល់ពីក្នុងក្រពះផងដែរ។ ផ្ទុយទៅវិញបើសិនជាវាមិនចេញទេ អ្នកអាចនឹងមាន បញ្ហាឈឺក្រពះធ្ងន់ធ្ងរជាមិនខាន។ សំណាងដែរ មានវិធីសាស្ត្រ មួយចំនួនដែលអាចបង្ការកុំឱ្យមានបញ្ហាភើនេះកើតឡើងបាន។

ញ៉ាំយឺតៗ
ការញ៉ាំអាហារលឿនៗពេកគឺជាវិធីសាស្ត្រ ដ៏ល្អមួយដើម្បីបង្កើតជាការភើ ដូច្នេះ បើសិនជាអ្នកចៀសផុតពីរឿងនេះ បានដោយការញ៉ាំយឺតៗ ឬទំពារឱ្យបានម៉ត់ល្អនោះ ការភើពិតជាមិនអាចកើតមានឡើយ។ ទោះបីជាយ៉ាងណាក៏ដោយ មនុស្សយើងភាគច្រើនមានការប្រញាប់ណាស់ ដូច្នេះតែងតែទំពារអាហារ មិនបានម៉ត់ល្អឡើយ ហេតុដូច្នេះហើយទើបធ្វើឱ្យពួកគេ លេបខ្យល់ចូលពោះកាន់តែច្រើន។

ទំពារខ្ញី
ខ្ញីគឺជាអាហារដ៏ល្អមួយសម្រាប់ជំនួយដល់ផ្លូវរំលាយអាហារ ហើយក៏អាចដោះស្រាយបញ្ហាភើបានដែរ។ ចូរព្យាយាមទំពារខ្ញីមួយដុំចំនួនពីរដងក្នុងមួយថ្ងៃ ឬញ៉ាំជាតែខ្ញីក៏បានដែរ ព្រោះវាមានប្រសិទ្ធភាពដូចគ្នាទែ។ ការញ៉ាំតែគ្រប់ប្រភេទក្រោយពីបាយរួចក៏ជាវិធីសាស្ត្រដ៏ល្អមួយដើម្បីលុបបំបាត់បញ្ហាភើដែរ។

កាត់បន្ថយអាហារមានជាតិហ្គាស
នៅពេលអ្នកញ៉ាំអាហារ ប្រព័ន្ធរំលាយអាហារ នឹងបំបែកអាហារទៅជាភាគល្អិតតូចៗដើម្បីបង្កើត ជាថាមពលដល់រាងកាយទាំងមូល។ យ៉ាងណាមិញ ក្រពះពោះវៀន មានការពិបាកបន្តិចក្នុងការរំលាយអាហារមួយចំនួនទៅដែលបង្កើតជាថាមពល និងកាកសំណល់តែម្តង ដូច្នេះអ្នកគួរតែចៀសវាងអាហារបង្កើតជាខ្យល់ឱ្យបានច្រើន ដូចជា ទឹកដោះគោ និងផលិតផលធ្វើពីទឹកដោះគោតែម្តង សណ្តែក ស្ពៃក្តោប និងភេសជ្ជៈមានជាតិហ្គាស។

ប្រភព៖ www.health.com.kh