នគរបាលឃាត់ខ្លួន បុរសម្នាក់ ចាប់បីក្មេងស្រី សិស្សសាលា រួចទះមួយដៃ

កណ្តាល៖ កម្លាំងនគរបាល ស្រុកកៀនស្វាយ នៅម៉ោងប្រមាណ ៩៖៣០នាទី ថ្ងៃទី១៤ ខែកុម្ភៈ ម្សិលមិញនេះ បានឃាត់ខ្លួនបុរសម្នាក់ ខណៈបានប្រើហិង្សាទៅ លើក្មេងស្រីវ័យ១៦ឆ្នាំម្នាក់ ដែលជាសិស្សសាលាស្ថិតនៅ វិទ្យាល័យហ៊ុនសែនសិរីដីដុះ ក្នុងភូមិព្រែកដួង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

បើតាមអធិការនគរបាល ស្រុកកៀនស្វាយ លោក ប៉ា សំអិត បានឲ្យដឹងថា ក្មេងស្រីរងគ្រោះ មានអាយុ ១៦ឆ្នាំ ជាសិស្សរស់នៅភូមិព្រែកដួង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល ឯជនសង្ស័យ ឈ្មោះ ភាច ស៊ីណាត ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិឈើទាល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។

លោកអធិការ បានបន្តទៀតថា នៅមុនពេលកើតហេតុ ក្មេងស្រីរងគ្រោះ បានទៅយកកង់ ក្នុងបរិវេណវិទ្យាល័យ ហ៊ុនសែនសិរីដីដុះ ស្រាប់តែជនសង្ស័យ មិនដឹងមកពីណាទេ មកចាប់បីនាង រួចបានទះក្បាល ចំពីក្រោយមួយដៃ ស្របពេលនោះក្មេងស្រីរងគ្រោះ ក៏បានហៅមិត្តភ័ក្តិឲ្យជួយបន្ទាប់មកជនសង្ស័យ បានទម្លាក់នាង រួចរត់ទៅគេចខ្លួន។

ក្រោយហេតុការណ៍នេះ ក្មេងស្រីរងគ្រោះ និងអាណាព្យាបាល បានមកដាក់ពាក្យបណ្តឹង ទើបឈានទៅដល់ការ ឃាត់ខ្លួនជនសង្ស័យ យកមកអធិការស្រុកកៀនស្វាយ ដើម្បីកសាងសំណុំរឿង បញ្ចូនខ្លួនទៅស្នងការខេត្ត ចាត់ការតាមនិតិវិធីច្បាប់៕

នគរបាលឃាត់ខ្លួន បុរសម្នាក់ ចាប់បីក្មេងស្រី សិស្សសាលា រួចទះមួយដៃ
នគរបាលឃាត់ខ្លួន បុរសម្នាក់ ចាប់បីក្មេងស្រី សិស្សសាលា រួចទះមួយដៃ
នគរបាលឃាត់ខ្លួន បុរសម្នាក់ ចាប់បីក្មេងស្រី សិស្សសាលា រួចទះមួយដៃ

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត