នគរបាលស្រុកក្រូចឆ្មា ឃាត់ខ្លួនអ្នកបើកល្បែងជល់មាន់ និងបង្កប់គ្រឿងញៀន

ត្បូងឃ្មុំ៖ កម្លាំងនគរបាល នៃអធិការដ្ឋាន នគរបាលស្រុកក្រូចឆ្មា នៅម៉ោងប្រមាណ ១២៖៣០នាទី ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៦ បានធ្វើការបង្ក្រាបទីតាំងបើកល្បែងស៊ីសង ជល់មាន់ និងឃាត់ខ្លួនមនុស្សម្នាក់ពាក់ព័ន្ធនិងករណីគ្រឿងញៀន ស្ថិតនៅចំណុចភូមិឈូក ឃុំឈូក ស្រុកក្រូចឆ្មារ ។

បើតាមន្រ្តីនគរបាល បានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួន ឈ្មោះ ឌុក ឆាន ភេទប្រុស អាយុ ៣២ឆ្នាំ ជាមុខសញ្ញាគ្រប់គ្រង ក្នុងការចែកចាយគ្រឿងញៀន និងបើកល្បែងជល់មាន់។

ក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ច បានពិនិត្យ និងដកហូតមាន់ចំនួន ១៣ក្បាល ស៊ុមដាក់មាន់ ១៤ស៊ុម និងឧបករណ៍ សំរាប់ជក់គ្រឿងញៀនមួយចំនួន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមផ្លូវច្បាប់៕