ចេញពីប្រទេសថៃ មកដាក់ថ្នាំសណ្តំ យកម៉ូតូជិះទៅ ស្រុកត្រូវជាប់ខ្នោះ

កោះកុង:  ក្រុមចោរ២នាក់បានចេញពីប្រទេសថៃ  ចូលមកដីខ្មែរក្នុងបំណងវិលទៅស្រុកវិញ ហើយដាក់ថ្នាំសណ្តំទៅអ្នករត់ម៉ូតូឌុបក្នុង គោលបំណងយកម៉ូតូជិះទៅតែមិនបាន សម្រេចត្រូវជាប់ខ្នោះសមត្ថកិច្ចអធិការស្រុកកោះកុង កាលពីវេលាម៉ោង១៧៖៤០នាទី ថ្ងៃទី១៤ខែកុម្ភៈឆ្នាំ២០១៦ ស្ថិតនៅអធិការស្រុកកោះកុង ខេត្តកោះកុង។

លោក ស៊ុន ឃៀម អធិការដ្ឋាននគរបាលស្រុកកោះកុងបានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានពីលោកស្នងការខេត្តថាមានករណីក្រុមចោរដាក់ថ្នាំសណ្តំយកម៉ូតូពីអ្នករត់មូ តូឌុបភ្លាមលោកក៏ចាត់កម្លាំងទៅគោលដៅ ហើយឃើញមុខសញ្ញាភ្លាមកម្លាំងសមត្ថកិច្ចលោកស្ទាក់ចាប់បានភ្លាមតែម្នាក់ទៀត បានរត់ចូលព្រៃតែសមត្ថកិច្ចកំពង់តាមប្រមាញ់។

លោកបានឲ្យដឹងទៀតថា ជនសង្ស័យមានឈ្មោះ អ៊ិន វុទ្ធី ភេទប្រុសអាយុ៤៥ឆ្នាំ មានទីលំនៅភូមិអូរតាគី ឃុំ អូរតាគី ស្រុកសង្កែ ខេត្តបាត់ដំបង មានមុខរបរធ្វើកម្មករនៅប្រទេសថៃ។២-ឈ្មោះ  សុខ ឡៃ ភេទប្រុសអាយុ៤៥ឆ្នាំមានទីលំនៅភូមិឃំុជាមួយគ្នាមានមុខរបរដូចគ្នា ត្រូវរត់គេចខ្លួនចូលព្រៃ។

ចំណែកម៉ូតូមាក់C១២៥ ពណ៌ខ្មៅពាក់ស្លាកលេខ កោះកុង១A ៦៦៣២ ។ លោកបានបញ្ជាក់ថា ចំពោះជនសង្ស័យនិងវត្ថុតាងសមត្ថកិច្ចកំពង់កសាងសំណុំរឿងបញ្ជូនមកស្នងការដ្ឋានដើម្បីចាត់ការបន្តទៅតាមនិតិវិធីច្បាប់។

ចេញពីប្រទេសថៃ មកដាក់ថ្នាំសណ្តំ យកម៉ូតូជិះទៅ ស្រុកត្រូវជាប់ខ្នោះ

ចេញពីប្រទេសថៃ មកដាក់ថ្នាំសណ្តំ យកម៉ូតូជិះទៅ ស្រុកត្រូវជាប់ខ្នោះ