សិង្ហបុរី ធ្វើជាម្ចាស់ផ្ទះ នៃការបើកលំហាត់ សមយុទ្ធយោធា ដែនអាកាស ក្នុងនោះមានយន្តហោះ ពិឃាតរបស់ អាម៉េរិកចូលរួមដែរ

សាំងហ្គាពួរ៖ ការធ្វើលំហាត់សមយុទ្ធ លើដែនអាកាសសម្រាប់ ឆ្នាំ២០១៦ ប្រទេសសិង្ហបុរី បានធ្វើជាម្ចាស់ផ្ទះ ដោយនេះជាមហាព្រឹត្តិការណ៍ មួយដែលមានយន្តហោះ មហាធំៗ ក្នុងនោះរាប់បញ្ចូល ទាំងយន្តហោះពិឃាតរបស់ សហរដ្ឋអាម៉េរិកផងដែរ ។

យោងតាមការផ្សព្វផ្សាយ ដោយទូរទស្សន៍សិង្ហបុរី Channel News Asia នៅរាត្រីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៦ថា គេឃើញមានយន្តហោះ មកពីកូរ៉េខាងត្បូង សហរដ្ឋអាម៉េរិក និងសិង្ហបុរី រួមទាំងបណ្តាប្រទេស មួយចំនួនទៀត បានរួមគ្នាធ្វើលំហាត់សមយុទ្ធ យោធាលើដែនអាកាស ហើយ កម្មវិធីនេះនឹងផ្តើមឡើង ផ្លូវការនៅថ្ងៃទី១៦ រហូតដល់១៩ ខែកុម្ភៈ សម្រាប់ការហោះ ហើរក្នុងវិស័យពាណិជ្ជកម្ម ហើយនៅថ្ងៃទី២០ ដល់ថ្ងៃទី២១ ខែដដែលនេះ ជាការហោះហើរជាសាធារណៈ ក្នុងនោះក៏មានដាក់បញ្ចូលនូវ កងយោធាដែនអាកាស មកពីលោកខាងកើត និងលោកខាងលិចទៀតផង ។ តែការបង្ហាញសមត្ថភាព កាលពីថ្ងៃអាទិត្យ វាគ្រាន់តែជាឈុតខ្លី នៃការដំណើរការ ហោះហើរតែប៉ុណ្ណោះ ។

យន្តហោះរបស់ សិង្ហបុរីមានឈ្មោះថា F-15SG ដែលជាប្រភេទ យន្តហោះប្រយុទ្ធ F-15SG និងឧទ្ធម្ភាចក្រវាយប្រហារ AH-64D Apache ។

សម្រាប់យន្តហោះ របស់កូរ៉េខាងត្បូងវិញ គេឃើញវត្តមានយន្តហោះ វាប្រហារឥន្ទ្រីខ្មៅ ។ ទន្ទឹមនឹងនេះដែរ យន្តហោះរបស់ សហរដ្ឋអាម៉េរិក មានដូចជា F‑16C/D ដែលជាប្រភេទយន្តហោះ ពិឃាតដ៏អស្ចារ្យមួយ ក្នុងចំណោមយន្តហោះស៊េរី F របស់យោធាអាម៉េរិក ៕

សិង្ហបុរី ធ្វើជាម្ចាស់ផ្ទះ នៃការបើកលំហាត់ សមយុទ្ធយោធា ដែនអាកាស ក្នុងនោះមានយន្តហោះ ពិឃាតរបស់ អាម៉េរិកចូលរួមដែរ