អូស្ត្រាលី ចាប់បានថ្នាំញៀន ទ្រង់ទ្រាយធំតម្លៃ ប្រហែលជិត ១ពាន់លាន ដុល្លារអូស្ត្រាលី

ប្រភពព័ត៍មានពី BBC ដែលបានឲ្យដឹង នៅថ្ងៃច័ន្ទនេះថា ប៉ូលីសអូស្ត្រាលី បានចាប់ខ្លួនបុរស ជនជាតិ ១នាក់ ហុងកុង ៣នាក់ទៀត នៅក្នុងទីក្រុងស៊ីដនី ដាក់គុកអស់មួយជីវិត ក្រោយពីបានរកឃើញ និងចាប់បានថ្នាំញៀន ប្រភេទមេតាមផេតាមីន ដែលមានតម្លៃ ទៅដល់ ៧០០លានដុល្លា រអាមេរិក។

អជ្ញាធរបាននិយាយថា សារធាតុមេតាម ប្រមាណជា ១៦០ហ្កាឡុង ដែលត្រូវបានប៉ូលីស រឹបអូសបានដែលវា ត្រូវបានឈ្មួញប្រើប្រាស់ អាវទ្រនាប់ដែលនឹង ត្រូវបញ្ជូនបន្តទៅកាន់ ទីក្រុងហុងកុង ដើម្បីលាក់បាំង សារធាតុទាំងនោះ។ លោករដ្ឋមន្ត្រី ក្រសួងយុត្តិធម៍ Michael Keenan បាននិយាយថា ការបំបែកហ្វូងក្រុម រកស៊ីថ្នាំញៀនដែល ធំជាងគេបង្អស់របស់ ប្រវត្តិសាស្រ្តអូស្រ្តាលី។

លោកមេបញ្ជាការ ប៉ូលីសសហព័ន្ធ របស់អូស្ត្រាលី Chris Sheehan ក៏បាននិយាយផងដែរថា សារធាតុរាវនេះ អាចផលិតបាន គ្រាប់ថ្នាំញៀន ដែលអាចមានទម្ងន់ ទៅដល់ ៥០០គីឡូក្រាម ហើយលោកក៏បាន បញ្ជាក់ផងដែរ ពីការចូលរូមធ្វើការងារ ជាមួយគ្នារវាងអជ្ញាធរ របស់ប្រទេសចិន ក្នុងការប្រយុទ្ធប្រឆាំង ជាមួយក្រុមរកស៊ី និងជួញដូរថ្នាំញៀនទាំងនោះ៕

អូស្ត្រាលី ចាប់បានថ្នាំញៀន ទ្រង់ទ្រាយធំតម្លៃ ប្រហែលជិត ១ពាន់លាន ដុល្លារអូស្ត្រាលី