ក្រុមហ៊ុន Apple នឹងចេញ iPhone 5se នៅថ្ងៃទី១៨ ខែមីនា ឆ្នាំនេះ

បច្ចេកវិទ្យា៖ ក្រុមហ៊ុនផលិតស្មាតហ្វូន Apple នឹងចេញ iPhone 5se អេក្រង់ ៤អ៊ីញ និង តាប្លេត iPad Air 3  នៅថ្ងៃសុក្រ ទី១៨ ខែមីនា ឆ្នាំ២០១៦ នេះបើយោងតាម zdnet ចេញផ្សាយនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៦។

កន្លងមកក្រុមហ៊ុន ផលិតស្មាតហ្វូនមួយនេះ ធ្លាប់បានប្រកាសថា នឹងប្រកាសផលិតផល ចុងក្រោយរបស់ខ្លួន ក្នុងសន្និសីទកាសែតនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦ ហើយលោកអ្នក អាចនឹងធ្វើការបញ្ជាទិញ ផលិតផលថ្មីនោះ។

ប្រភពខាងលើបានឲ្យដឹងថា  iPhone 5se  នឹងមានតម្លៃដូចទៅនឹង iPhone 5s ដោយទហំ១៦ជីហ្គាបាយ តម្លៃ៤៥០ដុល្លារអាម៉េរិក។

ដោយឡែកសម្រាប់ iPad Air 3 ខាងក្រុមហ៊ុនមិនទាន់ចេញផ្សាយ និងបញ្ជាក់ពីទំហំ និងតម្លៃនៅឡើយ៕

ក្រុមហ៊ុន Apple នឹងចេញ iPhone 5se នៅថ្ងៃទី១៨ ខែមីនា ឆ្នាំនេះ