Luis Suarez ២២ ប្រកួតរកគ្រាប់ បាល់បាន២៣គ្រាប់ ក្លាយជាកីឡាករកំពូល

Luis Suarez ២២ ប្រកួតរកគ្រាប់ បាល់បាន២៣គ្រាប់ ក្លាយជាកីឡាករកំពូល

ម៉ាឌ្រីដ៖ កីឡាករ Lionel Meesi និង Luis Suarez  បានរួមគ្នារកគ្រាប់បាល់ ជួយឲ្យក្លឹបអ្នកមាន បុណ្យ Barcelona អាចគ្រងតំណែងកំពូលតារាង ក្រោយយកឈ្នះក្លឹប Celta Vigo ក្នុងលទ្ធផល ៦-១ ខណៈប្រកួតនារាត្រីទៀបភ្លឺថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៦ នេះបើតាម BBC ចុះផ្សាយ។

គ្រាប់បាល់ទី១របស់ Barcelona រកបានដោយ កីឡាករ Lionel Messi នៅនាទី២៨  ប៉ុន្តែនៅនាទី៣៩ កីឡាករ John Guidetti បានស៊ុតបាល់ពិន័យ១១ម៉ែត្រ ជួយឲ្យ Celta Vigo  តាមស្មើវិញ។

នៅនាទី៥៩ Luis Suarez បានជួយឲ្យក្លឹបយក្សរបស់អេស្ប៉ាញ នាំមុខវិញ ដោយលទ្ធផល ២-១  ហើយបន្តស្វែងរកគ្រាប់បាល់នៅនាទី ៧៥  ។

ប៉ុន្តែអ្វីដែលប្លែក នៅនាទី៨២ កីឡាករ Lionel Messi បានស៊ុតបាល់ពិន័យ១១ម៉ែត្រ តែបែរជាមិនស៊ុត ដោយគ្រាន់តែប៉ះបាល់ទៅខាងស្តាំបន្តិចក្នុងប្រអប់គ្រោះថ្នាក់ រួច Luis Suarez  ជាអ្នកស៊ុតបំប៉ោងសំណាញ់វិញ  ហើយក៏ជាគ្រាប់ទី៣របស់ Luis Suarez ក្នុងការប្រកួតនេះ។

នៅនាទី៨៥ កីឡាករ Ivan Rakitic  ជួយឲ្យក្លឹបនាំមុខបន្តក្នុងលទ្ធផល ៥-១ និង នាទី៩០ ដោយកីឡាករប្រេស៊ីល Neymar  និងជាគ្រាប់បាល់ជួយឲ្យក្លឹបឈ្នះ ៦-១ ។

សម្រាប់គ្រាប់បាល់ហ៊ែកទ្រីករបស់  Luis Suarez  ជួយឲ្យកីឡាកររូបនេះក្លាយជាកីឡាករលំដាប់កំពូលដោយ ២២ប្រកួត អាចរកគ្រាប់បាល់រហូតដល់ទៅ២៣គ្រាប់ ក្នុងក្របខណ្ឌ LaLiga របស់អេស្ប៉ាញ។

បញ្ជាក់ផងដែរថា ក្លឹប Barcelona ក្នុងចំណោម ២៣ ប្រកួត មានពិន្ទុក្នុងដៃ ៥៧ ដោយលើសក្លឹប Atletico Madrid ចំនួន៣ពិន្ទុ៕

ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖