ជីដូន​រវល់​ធ្វើ​ការងារ ភ្លេចខ្លួន​ចៅប្រុស អាយុ​១៣​ខែ ដាំ​ក្បាល​ចូល​ពាងទឹក លង់​ស្លាប់​

ស្វាយរៀង: ជីដូន​បណ្ដោយអោយ ចៅប្រុស​ជាង​មួយ​ខួប​ដើរ​លើដី ភ្លេចខ្លួន​ដាំ​ក្បាល​ចូល​ពាងទឹកលង់​ស្លាប់​។ ហេតុការណ៍​នេះ​បាន​​កើតឡើង​កាលពី​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃទី១៤​ខែ​កុ​ម្ភះ​ឆ្នាំ​២០១៦​ស្ថិតនៅ​ភូមិ​បា​យ៉ាប​ឃុំ​បាសាក់​ស្រុក​ស្វាយជ្រំ​។​

​យោងតាម​ជីដូន​បាន​រៀប​រាប់ទាំង​ទឹកភ្នែក​ថា ចៅប្រុស​ដែល​រងគ្រោះ មានឈ្មោះ​សុខករុណា អាយុ​១៣ ខែ រស់នៅក្នុង​បន្ទុក​រប​ស់គា​ត់​​ខ​ណះ​ឪពុកម្ដាយ​បាន​ផ្ញើរ​ចៅអោយមើល​ថែរ ដោយ​ជាប់រវល់​ទៅ​ធ្វើការ​រោងចក្រ​ទាំង​២​នាក់​នៅ​រាជធានី​ភ្នំពេញជាច្រើន​ខែ​មកហើយ​។

​ប្រភព​បន្តថា​ដោយនៅ​ថ្ងៃកើតហេតុ​រូបគាត់​បាន​ទុក​ចៅប្រុស​អោយ​ដើរលេង​ពីព្រោះជាប់រវល់​ធ្វើ​ការងារ​ខាងក្រោយ​ផ្ទះបាយ​លុះ​ប្រមាណ​ជា​កន្លះ​ម៉ោង​ស្រាប់តែស្ងាត់​សំលេង​ចៅ​ទើប​គាត់​ស្រែកហៅ​និង​ដើររក​អ្វីដែល​គួរអោយភ្ញាក់ផ្អើលនិង​ស្រណោះ​បំផុត​នោះ​បន្ទាប់ពី​ឃើញ​ចៅ​ដាំ​ក្បាល​ចូលក្នុង​ពាងបាស់ជើង​ឡើងលើ​ឈ្លក់ទឹក​ស្លាប់បាត់​បង្កអោយមាន​ឆោឡោរ​ដល់​អ្នកភូមិ​នាំគ្នាជួយ​សង​គ្រោះ​ប៉ុន្តែ​អ​កុស​ស​យឺត​ពេល​ទៅហើយ​។

​ក្រោយពី​កើតហេតុ​ភ្លាម កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន បាន​ចុះមក​ពិនិត្យ រួច​បានប្រគល់សព កុមារ​រងគ្រោះ ទៅ​ជីដូន ចាត់ចែង​ធ្វើបុណ្យ តាម​​ប្រពៃណី​៕R​

ជីដូន​រវល់​ធ្វើ​ការងារ ភ្លេចខ្លួន​ចៅប្រុស អាយុ​១៣​ខែ ដាំ​ក្បាល​ចូល​ពាងទឹក លង់​ស្លាប់​

ជីដូន​រវល់​ធ្វើ​ការងារ ភ្លេចខ្លួន​ចៅប្រុស អាយុ​១៣​ខែ ដាំ​ក្បាល​ចូល​ពាងទឹក លង់​ស្លាប់​