វិធីធម្មជាតិ ជួយបំបាត់ស្នាមជ្រួញ ធ្វើឲ្យអ្នកក្មេងជាងវ័យក្នុងពេល ៧ថ្ងៃ

ដំណោះស្រាយងាយៗដើម្បីកម្ចាត់ស្នាមជ្រួញនៅលើផ្ទៃមុខ ដោយគ្រាន់តែចំណាយពេល ៧ថ្ងៃតែប៉ុណ្ណោះ អ្នកអាចសាកល្បងបង្កើតក្រែមបែបធម្មជាតិដោយខ្លួនឯងបាន។
 
វិធីធម្មជាតិ ជួយបំបាត់ស្នាមជ្រួញ ធ្វើឲ្យអ្នកក្មេងជាងវ័យក្នុងពេល ៧ថ្ងៃ
ក្រែមមួយប្រភេទនេះមានសមាសភាគល្អបំផុតក្នុងការថែរក្សាស្បែក និងជួយផ្តល់សំណើមដល់ស្បែក។ ជាមួយគ្នានេះផងដែរ វាអាចកែលម្អពណ៌សម្បុរស្បែកឲ្យស្រស់ស្អាត ហើយកាត់បន្ថយការវិវត្តទៅរកភាពចាស់។
ជាពិសេសក្រែមនេះផ្សំឡើងពីធម្មជាតិដែលមិនប៉ះពាល់ដល់សុខភាពស្បែក ហើយឃើញលទ្ធផលឆាប់រហ័សបំផុតក្នុងមួយសប្តាហ៍ដំបូង។
របស់ដែលអ្នកត្រូវការ៖
- ស៊ុតលឿង ១គ្រាប់
- ប្រេងអាល់ម៉ុង ២ស្លាបព្រាកាហ្វេ (ប្រើប្រេងអូលីវជំនួសក៏បាន)
- ទឹកឃ្មុំកន្លះស្លាបព្រាបាយ
របៀបធ្វើ៖
- ដំបូងអ្នកត្រូវស្ទើមមុខ ២ ទៅ ៣ នាទីឲ្យរន្ធញើសបើក (ងាយស្រួលធ្វើឲ្យក្រែជ្រាបចូលក្នុងស្បែក)។
- ចាប់ផ្តើមលាយរបស់ទាំង ៣ មុខនេះបញ្ចូលគ្នាក្លាយជាល្បាយសាច់មួយ។
- ប្រើក្រឡតូចមួយសម្រាប់ដាក់ក្រែមដែលបានធ្វើរួខ។
របៀបប្រើ៖
ចាប់ផ្តើមយកក្រែមនេះមកម៉ាស្សាថ្នមៗលើផ្ទៃមុខ រួចទុកចោលឲ្យបានកន្លះម៉ោង។ បន្ទាប់មកជូតសម្អាតចេញដោយប្រើសំឡីកប្បាស។
ចំណាំ៖ ក្រែមនេះអ្នកត្រូវអនុវត្តយ៉ោងហោចណាស់ឲ្យបាន ២ម៉ោងមុនពេលចូលគេង ដោយសារតែវាត្រូវចំណាយពេលយ៉ាងហោចណាស់ ១ម៉ោងដើម្បីជ្រាបចូលក្នុងស្បែក។ ចំណែកឯក្រែមដែលនៅសល់ត្រូវរក្សាទុកនៅក្នុងទូទឹកកកឲ្យបានល្អ៕
ដោយ៖ Senghong
ប្រភព៖ បរទេស

 

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • វិធីធម្មជាតិ ជួយបំបាត់ស្នាមជ្រួញ ធ្វើឲ្យអ្នកក្មេងជាងវ័យក្នុងពេល ៧ថ្ងៃ