នារី​អភ័ព្វ​​ពក​ថ្ងាស វៀច​មុខ​ ប្រែ​ស្អាត​ដូច​បវរកញ្ញា​ក្រោយ​៦៤​ថ្ងៃ

នារី​អភ័ព្វ​​ពក​ថ្ងាស វៀច​មុខ​ ប្រែ​ស្អាត​ដូច​បវរកញ្ញា​ក្រោយ​៦៤​ថ្ងៃ

ដោយសារ​តែ​ទទួល​បាន​​វះកាត់​កែ​សម្ផស្ស​បាន​សម្រេច ឥលូវ​នេះ​នារី​ម្នាក់​មក​ពី​ប្រទេស​កូរ៉េ​អាច​ស្លៀក​រ៉ូប​មង្គល​ការ​របស់​ខ្លួន​ដោយ​លែង​មាន​ភាព​ខ្មាស​អៀន​ទៀត​ហើយ។

 

នារី​អភ័ព្វ​​ពក​ថ្ងាស វៀច​មុខ​ ប្រែ​ស្អាត​ដូច​បវរកញ្ញា​ក្រោយ​៦៤​ថ្ងៃ

នារី​អភ័ព្វ​ Hyun Kyung បាន​ជួប​គ្រោះ​ថ្នាក់​ដ៏​ធ្ងន់ធ្ងរ​មួយ​នៅ​ពេល​ដែល​ខ្លួន​មាន​អាយុ​ទើប​តែ​៥ ឆ្នាំ។ នៅ​ពេល​នោះ ក្មេង​ស្រី​មក​ពី​ប្រទេស​កូរ៉េ​ខាង​ត្បូង​រូប​នេះ​ត្រូវ​រថយន្ត​កុងតឺន័រ​មួយ​ជិះ​ឆាប​ក្បាល​របស់​នាង។ បើ​ទោះ​បី​ជា​មាន​សំណាង​រួច​ផុត​ពី​ការ​ស្លាប់​ក៏​ពិត​មែន តែ​ផ្ទៃ​មុខ​ទាំង​មូល​របស់​នារី​រូប​នេះ​ត្រូវ​ខូច​ខាត​ទាំង​ស្រុង។ ថ្ងាស​របស់ Hyun Kyung ត្រូវ​ខូង​ចូល​ក្នុង ច្រមុះ​របស់​នាង​ត្រូវ​វៀច​មួយ​ចំហៀង ហើយ​ចិញ្ចើម​របស់​នាង​ក៏​ដុះ​តិច​ជាង​មុន​ដែរ។

 

នារី​អភ័ព្វ​​ពក​ថ្ងាស វៀច​មុខ​ ប្រែ​ស្អាត​ដូច​បវរកញ្ញា​ក្រោយ​៦៤​ថ្ងៃ

 

នារី​អភ័ព្វ​​ពក​ថ្ងាស វៀច​មុខ​ ប្រែ​ស្អាត​ដូច​បវរកញ្ញា​ក្រោយ​៦៤​ថ្ងៃ

ដើម្បី​គេច​ផុត​ពី​ជីវិត​ដែល​មាន​តែ​ភាព​ខ្មៅ​ងងឹត​នេះ នារី​​​កូរ៉េ​ម្នាក់​នេះ​បាន​សម្រេច​ចិត្ត​​ដាក់​ពាក្យ​សុំ​ជំនួយ​វះកាត់​កែ​សម្ផស្ស​នៅ​ក្នុង​កម្មវិធី​​កែ​សម្ផស្ស​មួយ។ ជីវិត​របស់​នារី​ដែល​ធ្លាប់​ត្រូវ​គេ​រើស​អើង​រូប​នេះ​បាន​ផ្លាស់​ប្ដូរ​ទាំង​ស្រុង​ក្រោម​ការ​ជួយ​​ជ្រោមជ្រែង​របស់​វេជ្ជបណ្ឌិត​ល្បី​ឈ្មោះ​ជា​ច្រើន​រូប​មក​ពី​មន្ទីរពេទ្យ​ផ្សេង​ៗ​គ្នា​នៅ​ទីក្រុង សេអ៊ូល​។

 

នារី​អភ័ព្វ​​ពក​ថ្ងាស វៀច​មុខ​ ប្រែ​ស្អាត​ដូច​បវរកញ្ញា​ក្រោយ​៦៤​ថ្ងៃ

 

នារី​អភ័ព្វ​​ពក​ថ្ងាស វៀច​មុខ​ ប្រែ​ស្អាត​ដូច​បវរកញ្ញា​ក្រោយ​៦៤​ថ្ងៃ

 

យ៉ាងណាមិញ ដោយ​សារ​តែ​ជួប​ឧបទ្ទវហេតុ​ពេល​នៅ​ក្មេង​ពេក ទើប​ឆ្អឹង​របស់ Hyun Kyung បាន​លូត​លាស់​ដោយ​មិន​ប្រក្រតី អាស្រ័យ​ហេតុនេះ​ការ​វះកាត់​កែ​សម្ផស្ស​​របស់​នាង​​ត្រូវ​បាន​ប្រព្រឹត្ត​ឡើង​ដោយ​ពិបាក​បំផុត។

 

នារី​អភ័ព្វ​​ពក​ថ្ងាស វៀច​មុខ​ ប្រែ​ស្អាត​ដូច​បវរកញ្ញា​ក្រោយ​៦៤​ថ្ងៃ

 

ក្រោយ​​ពេល​ដេក​​សម្រាក​ទ្រាំ​​ការ​ឈឺចាប់​ដែល​សល់​ពី​ការ​វះកាត់​អស់​រយៈ​ពេល ៦៤ ថ្ងៃ Kyung Hyun ស្ទើរ​តែ​មិន​ជឿ​ភ្នែក​ខ្លួន​ឯង​ចំពោះ​លទ្ធផល​ដែល​នាង​ទទួល​បាន។ នាង​​​បាន​ប្រាប់​ពី​អារម្មណ៍​របស់​ខ្លួន​ឯង​ថា នាង​ពិត​ជា​មាន​សុភមង្គល​ចំពោះ​ផ្ទៃ​មុខ​ថ្មី​របស់​ខ្លួន​ខ្លាំង​ណាស់។ នៅ​ពេល​ខាង​មុខ នារី​ស្រស់​ស្អាត​រូប​នេះ​មាន​គម្រោង​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​មិត្ត​ប្រុស​របស់​ខ្លួន ហើយ​រូប​សម្បត្តិ​ថ្មី​នេះ​បាន​ជួយ​ឲ្យ​នាង​រឹត​តែ​ជឿជាក់​លើ​ខ្លួន​ឯង​​ជាង​មុន​ទៅ​ទៀត បើ​ទោះ​បី​ជា​មិត្ត​ប្រុស​យូរ​ឆ្នាំ​របស់ Kyung Hyun ធ្លាប់​ប្រាប់​ថា​រូប​​សម្បត្តិ​របស់​នាង​គឺ​គ្មាន​បញ្ហា​សម្រាប់​លោក​នោះ​ទេ៕

 

នារី​អភ័ព្វ​​ពក​ថ្ងាស វៀច​មុខ​ ប្រែ​ស្អាត​ដូច​បវរកញ្ញា​ក្រោយ​៦៤​ថ្ងៃ

មិត្តប្រុស​របស់ Kyung Hyun នៅ​តែ​ស្រលាញ់​នាង​ទោះ​ជា​​នាង​អាក្រក់​ក៏​ដោយ

 

នារី​អភ័ព្វ​​ពក​ថ្ងាស វៀច​មុខ​ ប្រែ​ស្អាត​ដូច​បវរកញ្ញា​ក្រោយ​៦៤​ថ្ងៃ

រង់​ចាំ​រយៈពេល ៦៤ ថ្ងៃ

 

នារី​អភ័ព្វ​​ពក​ថ្ងាស វៀច​មុខ​ ប្រែ​ស្អាត​ដូច​បវរកញ្ញា​ក្រោយ​៦៤​ថ្ងៃ

 

នារី​អភ័ព្វ​​ពក​ថ្ងាស វៀច​មុខ​ ប្រែ​ស្អាត​ដូច​បវរកញ្ញា​ក្រោយ​៦៤​ថ្ងៃ

 

នារី​អភ័ព្វ​​ពក​ថ្ងាស វៀច​មុខ​ ប្រែ​ស្អាត​ដូច​បវរកញ្ញា​ក្រោយ​៦៤​ថ្ងៃ

លទ្ធផល​ចុង​ក្រោយ​ដែល​លើស​ពី​ការ​រំពឹង​ទុក​របស់ Kyung Hyun

 

ចុចអាន៖Angelina និង Fan Bing Bing មិន​ដឹង​ស្លុត​ចិត្ត​យ៉ាង​ណា​​ពេល​ឃើញ​រូប​ក្រមួន​ទាំង​នេះ

 

ប្រែសម្រួល៖ សុវណ្ណផៃ
ប្រភព៖kenh14