ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

​ខេត្ត​ឧត្តរមានជ័យ ៖ កម្មករ​ឡឥដ្ឋ​​​នៅ​ក្នុងស្រុក​អន្លង់​វែង​​ចាប់​បុរស​ម្នាក់​វាយស្ទើ​រស្លាប់​ស្ទើ​ររស់​ ​ដោយ​ពួក​គេ​​សង្ស័យ​​ថា​ជា​ចោ​រ កាលពី​វេលា​ម៉ោង​​​១២​រំលង​អធ្រាត្រ​​ឈាន​ចូល​​ថ្ងៃ​ទី​១៤ ​កុ​ម្ភៈ ​​ស្ថិតនៅ​ក្នុងភូមិ​ស្លែង​ព័រ ឃុំ​ត្រពាំង​តា​វ ស្រុក​អន្លង់​វែង ​។

កម្មករ​ឡឥដ្ឋ​​​បាន​​និយាយ​ថា​ នៅ​ក្នុង​ឡឥដ្ឋ​​​​របស់​មន្ត្រី​យោធា​​​ម្នាក់​ ​កន្លង​មក ​តែងតែ​​មាន​​ចោ​រចូល​លួច​ទ្រព្យសម្បត្តិជា​ញឹកញាប់​​ លុះ​នៅ​​យប់​​កើតហេតុ​​នោះ​​ ​​បុរស​ខាង​លើ​​បាន​ដើរ​ចូល​មក​ ​ហើយ​​​ក្រុម​កម្មករ​​​ព័ទ្ធ​ចាប់​បាន​​ ​ក៏​​នាំគ្នា​ស្វាគមន៍​​មួយ​ដៃ​មួយ​ជើង​​ រួច​​​ក៏នាំខ្លួន​ឱ្យ​​​កង​​រាជ​​អាវុធ​ហត្ថស្រុក​អន្លង់​​វែង​ទាំង​យប់ ​។

​លោក​អនុសេនីយ៍ទោ​ ហើន​ សំបោ​ន ​ផ្នែក​ស្រាវជ្រាវ​ព្រហ្មទណ្ឌ​កង​អាវុធ​ហត្ត​ស្រុក​ឲ្យ​ដឹង​ថា ជនសង្ស័យ​ ឈ្មោះ​ ជឿន ​យួន​ ​អាយុ​៣៣​ឆ្នាំ​ រស់នៅឯ​ខេត្តសៀមរាប ​បាន​មក​ស្នាក់​នៅ​ក្នុងស្រុក​អន្លង់​វែង ​ដោយ​មាន​គោលបំណង​ឡើង​ភ្នំ​ដង​រែក​​ចូល​ទៅ​ដី​ថៃ​ស៊ី​ឈ្នួល​កាប់​ឈើ​គ្រ​ញួ​ង ​។

​លោក​​បាន​បន្ត​ថា ជនសង្ស័យ​រូប​នេះ ​បាន​មក​ផឹក​​ស៊ី​នៅ​ក្នុងភូមិ​អភិវ​ឌ្ឍ​ដែន​មាន​គ្នីគ្នា​៥​ទៅ​៦​នាក់ នៅ​ពេល​ផឹក​ស្រវឹង​រៀង​ៗ​ខ្លួន​រករឿង​វាយតប់​គ្នា ដោយឡែក​ បុរសជា​ជនសង្ស័យ​មានការ​ភ័យ​ខ្លា​ចក៍រ​ត់ទៅ​​ពួន​​​​នៅ​កន្លែង​​ឡឥដ្ឋ​ធ្វើ​ឲ្យ​កម្មករ​ស្មានថា​ជា​ចោ ​ក៍​នាំ​គ្នា​ចាប់​វាយ​ស្ទើ​រស្លាប់​ស្ទើររ​ស់​​តែ​ម្តង ។

​ក្រោយ​​​ពី​សាក​សួរ​រួច​រាល់ ​​​ជន​សង្ស័យ​ខាង​លើ ត្រូវ​បាន​​​សមត្ថកិច្ច​ដោះ​លែង​​ឲ្យ​​វិល​ត្រឡ​ប់​ទៅ​លំនៅ​ឋាន​វិញ​ ៕ ​​