ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តព្រះវិហារ ៖ ជន​រ​ង​គ្រោះ​​ឈ្មោះគី គី​ម ភេទ​ប្រុស អាយុ​២៩​​ឆ្នាំ ​​ជា​ក​សិ​ករ រស់នៅ​ភូមិ​​ឈូក ឃុំ​ត្បែង​ពីរ ស្រុក​គូលែន ខេត្តព្រះ​វិហារ ត្រូវ​​​​​ជន​​មិន​ស្គាល់​មុខ​ពួន​​ស្ទាក់​បាញ់​​សម្លាប់​នៅ​ក្នុង​ភូមិ​​ កាលពី​វេលា​ម៉ោង​ប្រមាណ​ជា​ង០៩ និង​៣០​នាទី​យប់ថ្ងៃ​ទី​១៣ ​កុម្ភៈ​​​២០១៦ ​នេះ ដោយ​ត្រូវ​គេ​សង្ស័យ​ជា​រឿង​គំនុំ ។

មន្ត្រី​នគរបាល​​នៅ​កន្លែង​​កើតហេតុបានឱ្យ​​​ដឹង​​​ថា ក្រោយ​​ហេតុការណ៍​បាញ់​សម្លាប់​បុរស​​​ខាងលើ​​ភ្លាម ជនសង្ស័យ​ក៏​បាន​​រត់គេច​ខ្លួន​បាត់​ស្រមោល​​ ។ សមត្ថកិច្ច​​​សន្និដ្ឋាន​ថា ករណី​នេះ មិនមែន​ជា​ករណី​ប្លន់​សម្លាប់​នោះ​ទេ វា​អាច​កើត​ចេញពី​គំនុំ​គុំ​គួ​ន​គ្នា​ ។

​មក​​ដល់​ពេល​នេះ ​សមត្ថកិច្ច​​​​មិន​ទាន់​បាន​​បញ្ជាក់​​ពី​អត្តសញ្ញាណ​​​​ជន​​រ​ង​​គ្រោះ​​​ឱ្យ​​អ្ន​ក​​សារព័ត៌​មាន​​ដឹង​ច្បាស់លាស់​​​​​​នៅ​​ឡើយ​​​​ទេ ដោយ​​​​​សមត្ថ​កិច្ច​​កំពុង​​​​បើក​ការណ៍​​ស៊ើប​អង្កេត​លើ​​ករណី​​​​​នេះ ដើម្បី​​ស្វែង​រក​​ចាប់ខ្លួន​ជន​ដៃ​ដល់​មក​ផ្តន្ទាទោស​​​តាម​​​ផ្លូវ​​ច្បាប់ ។