ចេញពីប្រទេសថៃ មកដាក់ថ្នាំសណ្តំ យកម៉ូតូជិះទៅ ស្រុកត្រូវជាប់ខ្នោះ

កោះកុង: ក្រុមចោរ២នាក់បានចេញពីប្រទេសថៃ ចូលមកដីខ្មែរ ក្នុងបំណងវិលទៅស្រុកវិញ ហើយដាក់ថ្នាំសណ្តំទៅអ្នករត់ម៉ូតូឌុបក្នុង គោលបំណងយកម៉ូតូជិះទៅតែមិនបាន សម្រេចត្រូវជាប់ខ្នោះ សមត្ថកិច្ចអធិការស្រុកកោះកុង កាលពីវេលាម៉ោង១៧៖៤០នាទី ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៦ ស្ថិតនៅស្រុកកោះកុង ខេត្តកោះកុង។

លោក ស៊ុន ឃៀម អធិការដ្ឋាននគរបាលស្រុកកោះកុង បានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មាន ពីលោកស្នងការខេត្ត ថាមានករណីក្រុមចោរដាក់ថ្នាំសណ្តំ យកម៉ូតូពីអ្នករត់ម៉ូតូឌុបភ្លាម លោកក៏ចាត់កម្លាំងទៅគោលដៅ ហើយឃើញមុខសញ្ញាភ្លាម កម្លាំងសមត្ថកិច្ចលោកស្ទាក់ចាប់បានភ្លាម តែម្នាក់ទៀត បានរត់ចូលព្រៃ តែសមត្ថកិច្ចកំពុងតាមប្រមាញ់។

លោកបានឲ្យដឹងទៀតថា ជនសង្ស័យមានឈ្មោះ អ៊ិន វុទ្ធី ភេទប្រុស អាយុ៤៥ឆ្នាំ មានទីលំនៅភូមិអូរតាគី ឃុំអូរតាគី ស្រុកសង្កែ ខេត្តបាត់ដំបង មានមុខរបរធ្វើកម្មករ នៅប្រទេសថៃ។ ២-ឈ្មោះ សុខ ឡៃ ភេទប្រុស អាយុ៤៥ឆ្នាំ មានទីលំនៅភូមិឃំុជាមួយគ្នា មានមុខរបរដូចគ្នា ត្រូវរត់គេចខ្លួនចូលព្រៃ។

ចំណែកម៉ូតូមាក់C១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កោះកុង១A ៦៦៣២ ។ លោកបានបញ្ជាក់ថា ចំពោះជនសង្ស័យនិងវត្ថុតាងសមត្ថកិច្ច កំពុងកសាងសំណុំរឿងបញ្ជូនមក ស្នងការដ្ឋានដើម្បីចាត់ការបន្តទៅ តាមនិតិវិធីច្បាប់៕

ចេញពីប្រទេសថៃ មកដាក់ថ្នាំសណ្តំ យកម៉ូតូជិះទៅ ស្រុកត្រូវជាប់ខ្នោះ
ចេញពីប្រទេសថៃ មកដាក់ថ្នាំសណ្តំ យកម៉ូតូជិះទៅ ស្រុកត្រូវជាប់ខ្នោះ

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត