ក្រុមហ៊ុន ស៊ុនស៊ីម៉ិចកូ ចាប់ឆ្នោត ផ្សងសំណាង ជូនអតិថិជន ដែលជាវផលិតផល ថ្ងៃចូលឆ្នាំចិន

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៦ ក្រុមហ៊ុន ស៊ុនស៊ីម៉ិចកូ បានចាប់ឆ្នោតជូនដល់អតិថិជន ដែលបានជាវផលិតផល ក្នុងថ្ងៃបុណ្យចូលឆ្នាំចិន២០១៦ ដែលក្រុមហ៊ុនដាក់លក់ ផ្សព្វផ្សាយក្នុងឱកាស Hong Bao Special អស់រយៈពេលជិត២ខែ គឺចាប់ពីថ្ងៃទី១៨ ខែធ្នូ ដល់ថ្ងៃទី៦ កុម្ភៈ ឆ្នាំ២០១៦។

ក្រុមហ៊ុន ស៊ុនស៊ីម៉ិចកូ ចាប់ឆ្នោត ផ្សងសំណាង ជូនអតិថិជន ដែលជាវផលិតផល ថ្ងៃចូលឆ្នាំចិន

លោក តាំង សុធារិទ្ធ ប្រធានទីផ្សារក្រុមហ៊ុន ស៊ុនស៊ីម៉ិចកូ បានប្រសាសន៍ថា “ការលក់ជិតរយៈពេល ២ខែកន្លងមកនេះ ឃើញហើយសន្លឹកឆ្នោតច្រើន នេះសបញ្ជាក់ឲ្យឃើញក្រុមហ៊ុន ស៊ុនស៊ីម៉ិចកូ គឺមានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់អតិថិជន។ ជាចុងក្រោយខ្ញុំ សូមថ្លែងអំណរអរគុណ ដល់អតិថិជន គ្រប់រូប ទាំងនៅតាមបណ្ដាខេត្ត និងទីក្រុងភ្នំពេញ ដែលបានគាំទ្រក្រុមហ៊ុន ស៊ុនស៊ីនស៊ីម៉ិចកូយើងខ្ញុំ”។ ការចាប់ឆ្នោតនេះ ប្រព្រឹត្តទៅ នៅសាខា ផ្ទះលេខ ២៧៨-២៨០ ផ្លូវម៉ៅសេទុងដោយ មានការចូលរួម ពីក្រុមអ្នកសារព័ត៌មានទាំងទូរទស្សន៍ និងការសែត វេបសាយ ជាដើម។

សូមបញ្ជាក់ថា រាល់ការជាវផលិផលពីក្រុមហ៊ុន ស៊ុនស៊ីម៉ិចកូ អស់ទឹកប្រាក់ ៥០ដុល្លារ លោកអ្នកនឹង ទទួលបានឆ្នោត មួយសន្លឹកដែល អាចឈ្នះរង្វាន់ រហូតដល់៨០លានរៀល ហើយចាប់ពីថ្ងៃទី២២ ខែមករា ដល់ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៦ ក្រុមហ៊ុនថែម ជូនអាំងប៉ាវ មួយ សន្លឹកបន្ថែមទៀត រាល់ការជាវអស់ទឹកប្រាក់១០០ដុល្លារ ដែលអាចឈ្នះរង្វាន់សរុប រហូតដល់ ៨០លានរៀល។

មានរង្វាន់ទាំងនោះមាន ដូចជា៖ រង្វាន់ទី១៖ទូរទូស្សន៍ម៉ាក Sony ៤K LED ៦៥ អ៊ីង ១រង្វាន់ ,រង្វាន់ទី២៖ទូរទូស្សន៍ម៉ាក Toshiba ៥៨អ៊ីង ២រង្វាន់ , រង្វាន់ទី៣៖ម៉ាស៊ីនបោកម៉ាក LG ២រង្វាន់, រង្វាន់ទី៤៖កៅអីបង្អែកម៉ាក Novena ៣រង្វាន់ , រង្វាន់ទី៥៖ទូរទឹកកកម៉ាក Samsung ៣រង្វាន់ , រង្វាន់ទី៦៖ទូរទឹកកកម៉ាក Beko ៣រង្វាន់ , រង្វាន់ទី៧៖ម៉ាស៊ីនត្រជាក់ម៉ាក Beko ៣រង្វាន់ , រង្វាន់ទី៨៖ទូរទឹកកកម៉ាក Mitaubishi ៣រង្វាន់ , រង្វាន់ទី៩៖ម៉ាស៊ីនត្រជាក់ម៉ាក Sharp ៣រង្វាន់ , រង្វាន់ទី១០៖ម៉ាស៊ីនបំពងសំឡេងម៉ាក Sony ១រង្វាន់ , រង្វាន់ទី១១៖ម៉ាស៊ីនចាក់ Blu-ray ម៉ាកPanasonic១រង្វាន់ , រង្វាន់ទី១២៖ម៉ាស៊ីនបំពងសំឡេងម៉ាក Samsung ១រង្វាន់ , រង្វាន់ទី១៣៖ម៉ាញ៉េម៉ាក Panasonic ៦រង្វាន់ , រង្វាន់ទី១៤៖ម៉ាស៊ីនកិនទឹកត្រឡុកម៉ាក Philip ២០រង្វាន់ , រង្វាន់ទី១៥ម៉ាស៊ីន Microwave ម៉ាក Akira ២០រង្វាន់ និងរង្វាន់ទី១៦៖កង្ហារម៉ាក Akira៣០រង្វាន់៕

ក្រុមហ៊ុន ស៊ុនស៊ីម៉ិចកូ ចាប់ឆ្នោត ផ្សងសំណាង ជូនអតិថិជន ដែលជាវផលិតផល ថ្ងៃចូលឆ្នាំចិន
ក្រុមហ៊ុន ស៊ុនស៊ីម៉ិចកូ ចាប់ឆ្នោត ផ្សងសំណាង ជូនអតិថិជន ដែលជាវផលិតផល ថ្ងៃចូលឆ្នាំចិន
ក្រុមហ៊ុន ស៊ុនស៊ីម៉ិចកូ ចាប់ឆ្នោត ផ្សងសំណាង ជូនអតិថិជន ដែលជាវផលិតផល ថ្ងៃចូលឆ្នាំចិន
ក្រុមហ៊ុន ស៊ុនស៊ីម៉ិចកូ ចាប់ឆ្នោត ផ្សងសំណាង ជូនអតិថិជន ដែលជាវផលិតផល ថ្ងៃចូលឆ្នាំចិន
ក្រុមហ៊ុន ស៊ុនស៊ីម៉ិចកូ ចាប់ឆ្នោត ផ្សងសំណាង ជូនអតិថិជន ដែលជាវផលិតផល ថ្ងៃចូលឆ្នាំចិន
ក្រុមហ៊ុន ស៊ុនស៊ីម៉ិចកូ ចាប់ឆ្នោត ផ្សងសំណាង ជូនអតិថិជន ដែលជាវផលិតផល ថ្ងៃចូលឆ្នាំចិន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត