CNRP ស្នើឲ្យសមត្ថកិច្ច ការពារសុវត្ថិភាព ជុំវិញគេហដ្ឋាន ឯកឧត្តម សម រង្ស៊ី និងឯកឧត្តម កឹម សុខា ព្រមទាំងទីស្នាក់ការ

CNRP ស្នើឲ្យសមត្ថកិច្ច ការពារសុវត្ថិភាព ជុំវិញគេហដ្ឋាន ឯកឧត្តម សម រង្ស៊ី និងឯកឧត្តម កឹម សុខា ព្រមទាំងទីស្នាក់ការ

ភ្នំពេញ៖ គណៈកម្មាធិការប្រតិបតិ្ត គណបក្សសង្គ្រោះជាតិ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានស្នើឲ្យ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ ជួយដាក់កងកម្លាំងអន្តរាគមន៍ ដើម្បីការពារសុវត្ថិភាពជុំវិញផ្ទះ ឯកឧត្តម សម រង្ស៊ី និងឯកឧត្តម កឹម សុខា ព្រមទាំងទីស្នាក់ការផងដែរ។

ការស្នើនេះ ធ្វើឡើងតាមរយៈលិខិតមួយច្បាប់ផ្ញើទៅកាន់លោក ប៉ា សុជាតិវង្ស នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ដើម្បី មានវិធានការ ការពារសន្តិសុខ សុវត្ថិភាព ទីស្នាក់ការកណ្តាល គណបក្សសង្គ្រោះជាតិសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ និងសាខាបក្សទំាង១២ខណ្ឌ ។ ជាងនេះគេហដ្ឋានរបស់ ឯកឧត្តម សម រង្ស៊ី និងឯកឧត្តម កឹម សុខា ព្រមទំាងអ្នកតំណាងរាស្ត្រ ថ្នាក់ដឹកនំា និងសមាជិក សមាជិកាគណបក្សសង្គ្រោះជាតិ ក៏ត្រូវការពារផងដែរ។

  តាមការស្នើសុំនេះ ធ្វើឡើងក្រោយពីគណៈកម្មាធិការគណបក្សសង្គ្រោះជាតិរាជធានីភ្នំពេញ បានឃើញនៅតាមបណ្តាញផ្សព្វផ្សាយសង្គម ហ្វេសប៊ុក ដែលមាន គណនី ឈ្មោះ សំាង សុងបានគម្រាមថា នឹងធ្វើបាតុកម្មប្រឆាំងថ្នាក់ដឹកនំា និង រំលាយគណបក្សសង្គ្រោះជាតិចោល ។

  លិខិតដដែលបញ្ជាក់ថា« យើងខ្ញុំសួមជម្រាបជូន ឯកឧត្តម អភិបាល មេត្តាជ្រា បថា នាពេលថ្មីៗនេះ មានបុគ្គលមួយចំនួបានផ្សព្វផ្សាយប្រឆំាងថ្នាក់ដឹកនំា និង សមាជិក សមាជិកាគណបក្សសង្គ្រោះជាតិ ព្រមទំាងរំលាយគណបក្សសង្គ្រោះជាតិថែមទៀត ។ ព័ត៌មានទំាងនេះ គឺជាការគម្រាមកំហែងដល់សន្តិសុខ សុវត្ថិភាព របស់ថ្នាក់ដឹកនំា និងសមាជិក សមាជិកាគណបក្សសង្គ្រោះជាតិទំាងមូល» ៕