សម្តេចតេជោ ថាមិនមានបាតុករ មកបិទផ្លូវ ធ្វើដំណើរសម្តេច នៅអាមេរិកទេ

ភ្នំពេញ៖ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើមានបាតុកម្មប្រឆាំង នឹងសម្តេចមែន សម្តេចនឹងចុះទៅចាប់ដៃពួកគាត់ ប៉ុន្តែសម្តេចថា មិនទាន់ឃើញមានបាតុករ ណាម្នាក់ចេញមកបិទផ្លូវ ក្នុងការធ្វើដំណើរនៅឡើយទេ។

យោងតាមគេហទំព័រ របស់ទូរទស្សន៍ជាតិ កម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៦ បានឲ្យដឹងថា “សម្តេចតេជោនាយករដ្ឋមន្រ្តី មាន ប្រសាសន៍សង្កត់ធ្ងន់ថា នៅពេលដែលរូបសម្តេច ធ្វើដំណើរចុះពីចំណត អាកាសយានដ្ឋាន អន្តរជាតិ ទីក្រុង Palm Spring មកកាន់ទីក្រុង Rancho Mirage រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ប្រសិនជាមានបាតុកម្ម ពិតប្រាកដនោះ សម្តេច និងចុះទៅចាប់ដៃ ពួកបាតុករទាំងនោះ ប៉ុន្តែ សម្តេចបានបញ្ជាក់ នៅចំពោះ មុខបងប្អូនជនរួមជាតិទាំងនោះថា មិនដឹង ថាមានបាតុកម្មមែនពិត រឺយ៉ាងណា នោះទេ ដោយសាតែសម្តេច មិនបានឃើញក្រុមបាតុករ ណាមួយមកបិទផ្លូវ នៃការធ្វើដំណើរ របស់សម្តេច នោះទេ”៕

សម្តេចតេជោ ថាមិនមានបាតុករ មកបិទផ្លូវ ធ្វើដំណើរសម្តេច នៅអាមេរិកទេ

សម្តេចតេជោ ថាមិនមានបាតុករ មកបិទផ្លូវ ធ្វើដំណើរសម្តេច នៅអាមេរិកទេ

សម្តេចតេជោ ថាមិនមានបាតុករ មកបិទផ្លូវ ធ្វើដំណើរសម្តេច នៅអាមេរិកទេ