អ្នកខេត្តព្រះវិហារ ទទួលរង្វាន់ធំជិត ៤០ម៉ឺនដុល្លារ ពីក្រុមហ៊ុនឆ្នោត នាគនាំសំណាង

ភ្នំពេញ៖ បុរសម្នាក់ ឈ្មោះ ថឹក សុខខេង ភេទប្រុស អាយុ ៣១ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិស្រយ៉ង ឃុំស្រយ៉ង ស្រុកគូលេន ខេត្តព្រះវិហារ បានឈ្នះ Jackpot រង្វាន់ធំបំផុតចំនួន ៣៨៨.៨៨៨ដុល្លារអាមេរិក ពីក្រុមហ៊ុនឆ្នោតនាគនាំសំណាង ក្នុងឱកាសកាសបុណ្យចូលឆ្នាំថ្មី ចិន-វៀតណាមកន្លងទៅ។

បុរសមានសំណាងខ្ពស់ ថឹក សុខខេង បានថ្លែងនៅក្នុងសន្និសីទកាសែតស្តីពី ការផ្តល់រង្វាន់ធំ ដល់អ្នកខេត្តព្រះវិហារ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៦ នាសណ្ឋាគារសូហ្វីតែល ធ្លាប់លេងឆ្នោតរបស់ក្រុមហ៊ុនឆ្នោត នាគនាំសំណាង បានច្រើនដងមកហើយ ប៉ុន្តែលេងម្តងម្កាល់ ហើយកាលពីមុនបុណ្យចូលឆ្នាំចិន បានឃើញផ្សាយរបស់ក្រុមហ៊ុន ថានៅក្នុងឱកាសបុណ្យប្រពៃណីចិន ក្រុមហ៊ុននឹងមានការចាប់រង្វាន់ធំនេះ ហើយខ្លួនក៏បានទិញឆ្នោតនេះលេងនឹងគេតែម្តង។ លោកបានបន្តថា “នៅពេលដែលខ្ញុំបានទទួលដំណឹងថា ខ្លួនឈ្នះរង្វន់ធំទឹកជិត ៤០ម៉ឺនដុល្លារនេះ អររហូតដល់និយាយ លេងចង់ចេញហើយ”។ លោកបញ្ជាក់ថា “ខ្ញុំនឹងយកប្រាក់ដែលឈ្នះរង្វន់នេះ ទៅផ្គត់ផ្គង់គ្រួសាររបស់ខ្ញុំឲ្យ បានល្អប្រសើរ”។

អគ្គនាយកក្រុមហ៊ុនឆ្នោត នាគនាំសំណាង លោក Ole Vagner បានឲ្យដឹងថា  រង្វាន់នេះ គឺជារង្វន់ធំជាងគេ លើកដំបូង ដែលក្រុមហ៊ុនបានផ្តល់ជូន អតិថិជនដ៏មានសំណាងរបស់ក្រុមហ៊ុន ហើយរំពឹងថា នៅពេលទទួល អតិថិជនគាត់ទទួលបាននូវរង្វាន់នេះហើយ នឹងធ្វើឲ្យជីវភាពរស់នៅ របស់គាត់កាន់តែប្រសើរឡើង។

លោកបានបញ្ជាក់ថា ក្រុមហ៊ុនឆ្នោតនាគនាំសំណាង ក្រុមហ៊ុនបានទទួលអាជ្ញាប័ណ្ណត្រឹមត្រូវ ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយបានបើកធ្វើអាជីវកម្មនេះបានចំនួនជិត ៣ឆ្នាំមកហើយ និងមានអ្នកឈ្នះរង្វាន់ជាង ៥សែននាក់ ហើយបានចំណាយថវិកា ដើម្បីផ្តល់រង្វាន់ដល់អតិថិជន ដែលបានឈ្នះទាំងអស់នោះចំនួន សរុបជិត ៤លានដុល្លារ។

សូមបញ្ជាក់ថា ភ្នាក់ងារលក់ឆ្នោត លោក ហ៊ូ សុខឃាង ដែលបានលក់នៅលេខសំណាងនោះក៏ទទួលបាន កំរៃជើងសារចំនួន ៧.៧៧៨ផដែរ។ លោកអ្នកអាចចូលរួមលេង បានតាមរយៈភ្នាក់ងារលក់របស់ឆ្នោត នាគនាំសំណាង ទ្រូម៉ាន់នី ឬក៏អាចលេងតាមប្រព័ន្ធទូរស័ព្ទ Smart និង Metfone ដោយគ្រាន់តែហៅទៅកាន់ 6639 ព័ត៌មានបន្ថែម : 023 966 639 ឬចូលទៅកាន់ គេហទំព័រ: www.dl639.com/ Facebook : https://www.facebook.com/luckydragonlotto639

អ្នកខេត្តព្រះវិហារ ទទួលរង្វាន់ធំជិត ៤០ម៉ឺនដុល្លារ ពីក្រុមហ៊ុនឆ្នោត នាគនាំសំណាង