សំណុំរឿង ឃាតកម្មកាត់ក្បាល តុលាការនឹង ធ្វើការចោទប្រកាន់ នៅល្ងាចនេះ

ខេត្តសៀមរាប៖សំណុំរឿងឃាតកម្មកាត់ក្បាល នារីបុគ្គលិកភូមិវប្បធម៌ នៅខេត្តសៀមរាប នៅតែជាប្រធានបទក្តៅគគុក សម្រាប់សង្គមខ្មែរ ដែលមិន ធ្លាប់មាន ពីមុនមក តែពេលនេះ ការពិតវាបាន កើតឡើងហើយ ទៅលើនារីអាភ័ព្វម្នាក់ ត្រូវមនុស្សមានប្រពន្ធកូន ហើយតាមស្រលាញ់ យកមក ធ្វើប្រពន្ធមិនបាន បែជាមានគំនិតមិន ចង់ឲ្យនារីម្នាក់ធ្លាក់ ទៅលើដៃនរណា ហើយសម្លាប់នាង កាត់ក្បាលតែម្តង។

នៅព្រឹកថ្ងៃទី១៥ ខែកុម្ហះ ឆ្នាំ២០១៦ តុលាការខេត្ត សៀមរាប បានបន្តនិតិវិធីសួនាំ ទៅលើជនសង្ស័យ២ នាក់ ១/ឈ្មោះ ចាន់ ឆាយយ៉ា ភេទប្រុស អាយុ៤០ឆ្នាំ ជាមគ្គុទេសទេសចរណ៍ ភាសារថៃ និង២/ឈ្មោះ ណឹប សិទ្ធិ ភេទប្រុស អាយុ២៤ឆ្នាំ មានមុខរបរជាអ្នកបើក រថយន្តឈ្មួល ដែលការសួរនាំ គឺដេញដោល ជុំវិញករណីឃាត កម្មសម្លាប់កាត់ ក្បាលនារីម្នាក់ឈ្មោះ ឡេន សិលា អាយុ២៤ឆ្នាំ ជាបុគ្គលិកបម្រើការ នៅភូមិវប្បធម៌ លើផ្ទះ សំណាក់ប្រាសាទកែវ នៅភូមិតាភុល សង្កាត់ស្វាយដង្គុំ ក្រុង/ខេត្តសៀមរាប នាពេលកន្លងទៅ។

អង្គសវនាការនេះធ្វើឡើង នៅចំពោះមុខ លោកចៅក្រម លឹម សុគន្ធារ៉ា និងលោក សំរឹទ្ធ សុខុន ព្រះរាជ អាជ្ញារងអមសាលាដំបូង ខេត្តសៀមរាប។គិតចាប់ពីម៉ោង៨ព្រឹក រហូតមកដល់ម៉ោង១២ និង៣០នាទី សំណុំរឿង ឃាតកម្មនេះមិនទាន់បញ្ចប់ការ សួរនាំនៅឡើយទេ។

មន្ត្រីតុលាការមួយរូបបង្ហើបប្រាប់ថា សំណុំរឿងនេះបន្តការសួរ នាំនៅម៉ោង២រសៀល បញ្ចប់ការសួរនាំ ល្ងាចនេះ ទើបសម្រេចោទប្រកាន់ នឹងឃុំខ្លួន បណ្តោះអាសន្នរង់ចាំ ការកាត់ទោសនា ពេលខាងមុខ៕

សំណុំរឿង ឃាតកម្មកាត់ក្បាល តុលាការនឹង ធ្វើការចោទប្រកាន់ នៅល្ងាចនេះ

សំណុំរឿង ឃាតកម្មកាត់ក្បាល តុលាការនឹង ធ្វើការចោទប្រកាន់ នៅល្ងាចនេះ</p