នៅក្នុង​ទីក្រុង​ភ្នំពេញ ​សំណង់​អត់​ច្បាប់​មាន​ចំនួន ៣១៩ កន្លែង

Doliprane TVC

​ពីមួយ​ឆ្នាំទៅ មួយឆ្នាំ សំណង់​អគារ​នៅក្នុង​រាជធានី​ភ្នំពេញ ត្រូវបាន​គេ​មើលឃើញថា រីក​ដុះ​ព្រោងព្រាត​ដូច​ផ្សិត ដែលជា​កត្តា​ជួយ​លើក​មុខមាត់​រាជធានី​ភ្នំពេញ ឲ្យ​កាន់​តែមាន​សោ​ភ័​ណ្ឌ​ភាព​និង​បង្ហាញ​ពី​ការអភិវឌ្ឍន៍​រីកចំរើន នៅក្នុង​ទីក្រុង​ដ៏​ចំណាស់​មួយ​នេះ​។​
​ប៉ុន្តែ​ក្នុងចំណោម​សំណង​អគារ​ទាំងនេះ​ប្រហែលជា​មិនមាន​អ្នក​គិតថា គ្មាន​ច្បាប់​សាងសង់​នោះទេ ទើបតែ​នាពេលនេះ​មន្ទីរ​រៀបចំ​ដែនដី​នគររូបនីយកម្ម​សំណង់ និង​សុរិយោដី​រាជធានី​ភ្នំពេញ​បាន​បញ្ចេញ​នូវ​របាយការណ៍​គួរឱ្យ​ភា្ញ​ក់​ផ្អើល​មួយ ដោយមាន​តួលេខ​បញ្ជាក់​យ៉ាងច្បាស់​ថា នៅក្នុង​ឆ្នាំ​២០១៥​កន្លងទៅនេះ សំណង់​អគារ​នៅក្នុង​រាជធានី​ភ្នំពេញ សាងសង់​រួច និង​សាងសង់​មិនទាន់រួច​មាន​ចំនួន ៦៦២ ដែលមាន​លិខិតអនុញ្ញាត​តាមច្បាប់ ហើយ​តួលេខ​នេះ​បាន​កើន​លើស​ឆ្នាំ ២០១៤ ចំនួន ៣៥​ភាគរយ​។​

នៅក្នុង​ទីក្រុង​ភ្នំពេញ ​សំណង់​អត់​ច្បាប់​មាន​ចំនួន ៣១៩ កន្លែង
​តាម​របាយការណ៍​បាន​បញ្ជាក់ថា ដោយឡែក​សំណង់​គ្មាន​លិខិតអនុញ្ញាត​មាន​ចំនួន ៣១៩ កន្លែង កើន​ខ្ពស់ជាង​ឆ្នាំ ២០១៤ មាន​ចំនួន ៣៩ ភាគរយ ។ ទោះជា​យ៉ាងណា ជុំវិញ​បញ្ហា​ខាងលើនេះ តែងតែ​មានមតិ​មួយចំនួន​បានលើកឡើង​និង​វាយតម្លៃថា មកដល់​សម័យ​នេះហើយ នៅតែមាន​សំណង់​អត់​ច្បាប់​ទៀត​គឺ មកពី​មាន​ភាពទន់ខ្សោយ​ក្នុងការ​អនុវត្តន៍​ច្បាប់ ឬ​អាចជា​គំនាប​ដោះស្រាយ​មិន​ចេញ​ព្រោះតែ​ម្ចាស់​សំណង់​អគារ​ជា​មន្ត្រី​មានអំណាច​ក៏​អាច​ថា​បាន​៕ ចន្ថា​
នៅក្នុង​ទីក្រុង​ភ្នំពេញ ​សំណង់​អត់​ច្បាប់​មាន​ចំនួន ៣១៩ កន្លែង