កីឡាករ​ជប៉ុន Nagatomo ធ្លាប់​​បដិសេធ​ទៅ​លេង​ឲ្យ Man Utd


កីឡាករ​ជប៉ុន Nagatomo ធ្លាប់​​បដិសេធ​ទៅ​លេង​ឲ្យ Man Utd

ក្លឹប​យក្ស​អង់គ្លេស Manchester United ​បាន​ដាក់​សំណើ​ខ្ចី​ជើង​ខ្សែ​ការពារ​កណ្ដាល​ក្រុម​ជម្រើស​ជាតិ ជប៉ុន Yuto Nagatomo ពី Inter Milan នៅ​ក្នុង​ទីផ្សារ​ដោះដូរ​កីឡាករ​ខែ​មករា​កន្លង​ទៅ តែ​ត្រូវ​សាមី​ខ្លួន​បដិសេធ។

 

កីឡាករ​ជប៉ុន Nagatomo ធ្លាប់​​បដិសេធ​ទៅ​លេង​ឲ្យ Man Utdកីឡាករ​ជប៉ុន Nagatomo ធ្លាប់​​បដិសេធ​ទៅ​លេង​ឲ្យ Man Utd

 

ប្រភព​ពី M.E.N. Sport បាន​ឲ្យ​ដឹង​ថា​កីឡាករ​​ជប៉ុន​ ​វ័យ២៩ឆ្នាំ​ គឺជា​បេក្ខភាព​ម្នាក់​ក្នុង​ចំណោម​២​នាក់​ដែល United ចង់​បាន​កាល​ពី​បើក​ទីផ្សារ​ដោះដូរ ជាមួយ​នឹង​កីឡាករ​ម្នាក់​ទៀតដែល​ជា​ខ្សែ​ការពារ​សញ្ជាតិ​ន័រវែស Omar Elabdellaoui របស់ Olympiakos។

 

Nagatomo បាន​និយាយ​ពាក់ព័ន្ធ​នឹង​ការ​ផ្ទេរ​របស់​ខ្លួន​ថា៖ “ខ្ញុំ​ស្រលាញ់​អ្វី​គ្រប់​យ៉ាង​នៅ Inter ហើយ​ចង់​បន្ត​នៅ​ទីនេះ និង​ចុះ​កុងត្រា​ថ្មី។ ខ្ញុំ​ទាត់​ចោល​សំណើ​របស់ United ព្រោះ​តែ​ចង់​នៅ​ជាមួយ​ក្លឹប ខ្ញុំ​មាន​ទំនាក់ទំនង​យ៉ាង​ល្អ​ជាមួយ​លោក​គ្រូ​បង្វឹក Roberto Mancini”។

 

រំលឹក​ផង​ដែរ​ថា​បិសាច​ក្រហម ធ្លាប់​មាន​កីឡាករ​ជនជាតិ​ជប៉ុន​ម្នាក់​ដែរ​គឺ Shinji Kagawa ដោយ​បានចំណាយពេល​ជាង​២​ឆ្នាំ​នៅ Old Trafford តែ​ក្រោយ​មក​ក៏​ត្រឡប់​ទៅ Dortmund ដែល​ជា​ក្លឹប​ចាស់របស់​គេ​វិញ​ក្នុង​ឆ្នាំ ២០១៤៕

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ Footballchannel Asia