​វិធី​កែ​ឲ្យ​កម្មវិធី​ប្រតិទិន​លើ​ iPhone ចាប់​ផ្ដើម​​ដោយ​ថ្ងៃ​ចន្ទ​ជំនួស​ថ្ងៃអាទិត្យ​

​វិធី​កែ​ឲ្យ​កម្មវិធី​ប្រតិទិន​លើ​ iPhone ចាប់​ផ្ដើម​​ដោយ​ថ្ងៃ​ចន្ទ​ជំនួស​ថ្ងៃអាទិត្យ​

កម្មវិធី​ Calender លើ​​ទូរសព្ទ​ iPhone ឬ iPad គឺ​​បាន​យក​ថ្ងៃ​អាទិត្យ​ជា​ថ្ងៃ​ចាប់​ផ្ដើម​ដំបូង​នៃ​សប្ដាហ៍​ ប៉ុន្តែ​​អ្នក​ក៏​អាច​កែ​សម្រួល​ដោយ​ជ្រើស​ថ្ងៃ​ផ្សេង​ដើម្បី​ចាប់​ផ្ដើម​សប្ដាហ៍​របស់​ខ្លួន​បាន​ដែរ។

 

​វិធី​កែ​ឲ្យ​កម្មវិធី​ប្រតិទិន​លើ​ iPhone ចាប់​ផ្ដើម​​ដោយ​ថ្ងៃ​ចន្ទ​ជំនួស​ថ្ងៃអាទិត្យ​

 

ដើម្បី​កែ​សម្រួល​បាន​អនុវត្ត​តាម​វិធី​ខាង​ក្រោម៖

 

១. ចូល​ទៅ​កាន់​កម្មវិធី​​ Settings រួច​ស្វែង​រក​និង​ចុច​លើ​ពាក្យ​ “Mail, Contacts, Calendars”

 

២. អូស​ចុះ​ក្រោម​ដើម្បី​ស្វែង​រក​​ផ្នែក​ Calender បន្ទាប់​មក​ចុច​លើ​ពាក្យ​ “Start Week On”

 

​វិធី​កែ​ឲ្យ​កម្មវិធី​ប្រតិទិន​លើ​ iPhone ចាប់​ផ្ដើម​​ដោយ​ថ្ងៃ​ចន្ទ​ជំនួស​ថ្ងៃអាទិត្យ​

 

៣. បន្ទាប់​មក​ទៀត​ជ្រើស​ថ្ងៃ​ដែល​អ្នក​ចង់​​ជ្រើស​រើស​ (​ក្នុង​ឧទាហរណ៍​គឺ​ថ្ងៃ​ចន្ទ) នោះ​ជា​ការ​ស្រេច​

ចុច​អាន៖ កូដ​សម្ងាត់​​នៃ​ម៉ឺនុយ​អាថ៌កំបាំង​លើ​ iPhone ដែល​អ្នក​អាច​​មិន​ដឹង

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ OSXDaily​​​​​​​​​​​​