បុរស​ម្នាក់​ត្រូវ​ខ្មាន់កាំភ្លើង លប​បាញ់​ចំ​ត្រូវ​ក្បាលពោះ ស្លាប់​ក្នុង​ថ្លុកឈាម​

ព្រះវិហារ:  បុរស​ម្នាក់​ត្រូវ​ជនសង្ស័យ ពួនស្ទាក់​បាញ់ប្រហារ យ៉ាង​សាហាវ បណ្តាលអោយដេកស្លាប់​ក្នុង​ថ្លុកឈាម យ៉ាង​អាណោចអាធម៌​។​
ហេតុការណ៍បាញ់ប្រហារ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ជាង​៩​យប់ ថ្ងៃទី​១៣ខែកុម្ភ​: ឆ្នាំ​២០១៦​នៅ​ចំណុច​ភូមិ​ឈូក ឃុំ​ត្បែង​២ ស្រុក​គូលែន ខេត្តព្រះវិហា​។​

​មុន​ថ្ងៃ​១៤​កុម្ភៈ ជា​ទិវា​នៃ​ក្តី​ស្រឡាញ់ សម្រាប់​មនុស្ស ទូទាំង​សកលលោក ក៏ដូចជាប្រជាជន​កម្ពុជា ប៉ុន្តែ​បុរស​ជា​កសិករ​ម្នាក់ ពិតជា​ពុំបាន​ទទួលសេចក្តីស្រឡាញ់ចំ​ថ្ងៃនេះ​ទេ គាត់​បែរជា​រង​នូវ ការបាញ់ប្រហារ ដ៏​សាហាវ​ពីសំណាក់ ខ្មាន់កាំភ្លើង​បាញ់ប្រហារ ដោយ​អាវុធ AK47 បណ្តាលអោយ​ស្លាប់ ទៅវិញ​។​

​បើតាម​អ្នកភូមិ​ឈូក បានអោយដឹងថា ករណី​ឃាត​កម្មនេះ បង្កដោយ​ជន​មិន ស្គាល់អត្តសញ្ញាណ បាន​ប្រើប្រាស់​នៅ​អាវុធ ធន់ (AK47) ពួនស្ទាក់​បាញ់​ទៅ លើជនរងគ្រោះ ឈ្មោះ គី គឹម ភេទ​ប្រុស អាយុ ២៩​ឆ្នាំ និង​មាន​មុខរប ជា​កសិករ​ចំ​ត្រូវក្បាលពោះ​បណ្តាលអោយ​​ស្លាប់​នៅ នឹង​កន្លែង​តែម្តង​។​

​អ្នកភូមិ​បា​ម​បន្តទៀតថា ក្រោយពី​បាន​បាញ់សម្លាប់ ជនរងគ្រោះ​ជនសង្ស័យ​បានរត់គេចខ្លួន​បាត់ស្រមោល​។ បើ​ត​ទោះបីជា​យ៉ាងណា​​នៅពេលនេះ កម្លាំងសមត្ថកិច្ច ពាក់ព័ន្ធ បាន​កំពុងតែ​ស្រាវជ្រាវ និង​ចាប់​ជនសង្ស័យ យ​កម​កោ្ត​ន្ទាទោស តាមច្បាប់​។ ករណីនេះ​គេ​នៅ​​មិនទាន់​ដឹងថា ជា​រឿង​ស្នេហា ត្រីកោណ ឫ ជារឿង​គុំនុំ ទើប​ឈានដល់​ការបាញ់សម្លាប់​ស្រស់ៗ​បែបនេះ​៕R​

បុរស​ម្នាក់​ត្រូវ​ខ្មាន់កាំភ្លើង លប​បាញ់​ចំ​ត្រូវ​ក្បាលពោះ ស្លាប់​ក្នុង​ថ្លុកឈាម​