ប៉ូលិស​ឃាត់ខ្លួន​ក្មេងប្រុស​ម្នាក់ ករណី​ជួញដូរ​គ្រឿងញៀន

ភ្នំពេញ: កម្លាំង​នគរបាល បានធ្វើការ​ឃាត់ខ្លួន ក្មេងប្រុស​វ័យ​១៤​ឆ្នាំ​ម្នាក់ ពាក់ព័ន្ធ​និង​ករណី​ជួយដូរ​គ្រឿងញៀន ។ ការឃាត់ខ្លួន​នេះ​បាន​ធ្វើឡើង កាលពី​វេលា​ម៉ោង ២​និង​៣០នាទី​រសៀល  ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៦  ស្ថិតនៅ​ចំណុច​ផ្លូវលំ ភូមិ​ព្រែក​តា​ឡុង៣ សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ​។​

​ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន មានឈ្មោះ ឌឿ​ន ផានិត ភេទ​ប្រុស អាយុ ១៤​ឆ្នាំមុខរបរមិន​ប្រាកដ ស្នាក់​ផ្ទះ​លេខ​២០ ផ្លូវលំ ភូមិ​ព្រែក​តា​ឡុង​៣ សង្កាត់​ចាក់អង្រែក្រោម ខណ្ឌមានជ័យ​។

​ជនសង្ស័យ ត្រូវបាន​ឃាត់ខ្លួន ខណៈពេលដែល ជនសង្ស័យ​ឈរ​លក់​ថ្នាំញៀន នៅចំណុច​ភូមិ​ព្រែក​តា​ឡុង​៣ សង្កាត់​ចាក់អង្រែ​ក្រោម ចំណែក​បក្សពួក​ឈ្មោះ ម៉ុ​នសារី​ម ភេទ​ស្រី អាយុ ៣៨​ឆ្នាំ បាន​រត់​គេចខ្លួនបាត់​។​

​ក្នុង​ប្រតិបត្តិការ​នេះ កម្លាំង​នគរបាល បាន​ដកហូត ក្រាម​ពណ៌​ស​ថ្លា​ចំនួន ១២​កញ្ចប់តូច កញ្ចប់​ឈើគូស​ចំនួន​១ និង​លុយ​ខ្មែរ​៣០០០​រៀល​។ បច្ចុប្បន្ន​ជន​ត្រូវ​ចោទព្រមទាំង​វត្ថុតាង ត្រូវបាន​កម្លាំង​ជំនាញ បាន​កំពុង កសាង​សំណុំរឿង បញ្ជូនទៅសាលាដំបូង​រាជធានី​ភ្នំ​​ពេញ​ចាត់ការ​តាម​និតិ​វិធី​៕R​

ប៉ូលិស​ឃាត់ខ្លួន​ក្មេងប្រុស​ម្នាក់ ករណី​ជួញដូរ​គ្រឿងញៀន