លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត យុវជន​ត្រូវ​អភិវឌ្ឍ​ខ្លួន​ស្រប​ទៅជា​មួយ​ការអភិវឌ្ឍ​របស់​ជាតិ កុំអោយ​ការអភិវឌ្ឍ​ខ្លួនឯង​(​ម​ហិ​ច្ច​តា​) បំផ្លាញ​ជាតិ​និង​បំផ្លាញ​អ្នកដទៃ​

ភ្នំពេញ: ​លោក​បណ្ឌិត  ហ៊ុន ម៉ា​ណែ​ត អនុប្រធាន​ក្រុមការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជាថ្នាក់កណ្តាល បាន​មានប្រសាសន៍ថា​៖ យុវជន​​ត្រូវ​អភិវឌ្ឍ​ខ្លួន​អោយស្រប​ទៅជាមួយ​ការអភិវឌ្ឍ​របស់​ជាតិ កុំ​ឲ្យ​ការអភិវឌ្ឍ​ខ្លួនឯង​(​ម​ហិ​ច្ច​តា​) បំផ្លាញ​ជាតិ​និងបំផ្លាញ​អ្នកដទៃ​។​

​លោក​បណ្ឌិត  ហ៊ុន​ម៉ា​ណែ​ត​បាន​ថ្លែង​បែន​នេះ​នៅក្នុង​ឱកាស​ដែល​លោក​អញ្ជើញប្រធាន​គណៈអធិបតី​ក្នុង​ពិធី​បញ្ចូល​សមាជិក​គណ​បក្ស​ប្រជាជន​កម្ពុជា​ខេត្តរតនគីរី​នា​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ ២០១៦​ដែល​ពី​ធី​នេះ​មានការ​ចូលរួម​ពី​ប្រធានគណៈកម្មាធិការ​បក្ស​ខេត្ត​ប្រធាន​ក្រុម​​ការងារ​យុវជន​បក្ស​ខេត្ត និង សមាជិកសមាជិការ សកម្មជន​យុវជន​បក្ស​ជាង​៤០០​នាក់ ។​

​លោក​បាន​បញ្ជាក់ថា​៖​គណបក្ស​ប្រជាជន​គឺជា​គណបក្ស​ដែល​ធំជាងគេ​ក្នុងការ​ដឹកនាំប្រទេស​ដែល​បាន​ខិតខំ​ដោះស្រាយ​និង​ធ្វើការ​ងារ​ជា​ច្រើន​ដើម្បី​ជាតិ និង​ជាប្រជាជន​។ វា​ជា​កិត្តិយស​និង​ឱកាស​របស់​យុវជន​ដែល​បានការ​សម្រេច​និងទទួលស្គាល់​របស់​គណបក្ស​ហើយ​​យុវជន​បានទទួល​នូវ​ល​ផលប្រយោជន៍​ចំនួន​២គឺ​ផលប្រយោជន៍​ដោយផ្ទាល់ ដែល​សំដៅ​ទៅលើ​ការ​ទួលបាន​តួនាទី​និង​ភារកិច្ចដោយ​ផ្ទាល់​ពី​បក្ស​និង​ផលប្រយោជន៍​ដោយ​ប្រយោល​សំដៅ​ទៅលើផលប្រយោជន៍​រួម​ដែល​បានមកពី​ការកសាង​សន្តិភាព ស្ថេរភាព​ដែល​ធ្វើ​​អោយ​យុវជន​មានឱកាស​ទទួល​ការអប់រំ ការកសាង​សម​ត្ថិ​ភាព និង​មាន​ការចូល​រួមកា​ងារសង្គម​ជាច្រើន​។​

​ជាមួយគ្នា​នោះដែរ​លោក​បណ្ឌិត បាន​សង្កត់ធ្ងន់ថា​៖ វា​មិន​សំខាន់​ទៅលើ​ឋានៈ តួនាទីខ្ពស់​នោះទេ សំខាន់​យើង​មាន ឆន្ទៈ​មនសិការ ខិតខំ​ធ្វើអំពើ​ល្អ​ដើម្បី​បក្ស​និង​ផលប្រស​ង្គ​ម​។​បន្ទាប់មក តំណាង​សមាជិក​គណបក្ស​ប្រជាជន​ខេត្ត​រតនៈគីរី​បាន​ឡើងប្តេជ្ញាចិត្ត​គោរព​លក្ខន្តិកៈ គោល​ការ គោលនយោបាយ​របស់​ប​ក្ស​និង​បោះឆ្នោតគាំទ្រ​បេក្ខភាព​សម្តេច​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​គ្រប់ៗ​អាណត្តិ​៕R