រថយន្ត​វី​ហ្គោ បុក​ម៉ូតូ​បណ្ដាល​ស្លាប់ និង​របួសធ្ងន់​២​នាក់​

ភ្នំពេញ: បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ នៅ​និង​កន្លែង និង​ម្នាក់​ផ្សេងទៀត​បាន​រងរបួស​ធ្ងន់ ត្រូវបានបញ្ជូនទៅ​សង្គ្រោះ​នៅ មន្ទីរពេទ្យ​ខ្មែរ ​សូ​វៀត ក្នុង​គ្រោះថ្នាក់​បង្កឡើង ដោយរថយន្ត វី​ហ្គោ បុក​ជាមួយ​ម៉ូតូ ពេញទំហឹង កាលពី​វេលា​ម៉ោង ជាង​៩​យប់​ថ្ងៃទី​១៤ខែកុម្ភៈ ឆ្នាំ​២០១៦​ស្ថិតនៅ​ផ្លូវ​១៦៣ កែង​ផ្លូវ​៤៥០ សង្កាត់​ទួល​ទំពូង​២ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។

​មុនពេល​កើតហេតុ​គឺ​ឃើញ​មាន រថយន្ត​វី​ហ្គោ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ2M-8419 បើក​ក្នុង​ល្បឿន​លឿន លុះ​មកដល់​ចំណុច​​ខាងលើ បាន​បុក​នឹង​ម៉ូតូម៉ាក ហុងដា សេ​១២៥​មួយគ្រឿង ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ AF-5211 ជិះគ្នា​២​នាក់ ពេញទំហឹង​ធ្វើ​ម៉ូតូ​អោយ​អ្នកជិះ​មាន​គ្នា​២​នាក់​ហោះ​ផ្លោង បោក​ផ្ទប់ទៅនឹង​បង្គោល​ភ្លើង បណ្ដាលអោយ​ស្លាប់​ម្នាក់ និង​រងរបួស​ធ្ងន់​ម្នាក់ ។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច បានមក​អន្តរាគមន៍​ទាន់ពេលវេលា ហើយ​បានដេញតាម​រថយន្ត​ដែល​បង្កហេតុ ពេល​នោះដែរ​ម្ចាស់​រថយន្ត​បង្កហេតុ​បាន​បើករត់គេច​យ៉ាង​លឿន តែដោយសារ​ផ្លូវ​ទាល់​ត្រង់​ផ្លូវ​៤៥៤ រថយន្ត​ទៅមុខ​លែងរួចម្ចាស់​រថយន្ត​ក៏​ឈប់​រថយន្ត ហើយ​រត់គេច​បាត់ស្រមោល ។​

​ចំណែកឯ​សាកសព​ជនរងគ្រោះ សមត្ថកិច្ច​បាន​ទាក់ទង​សាច់ញាតិ ដើម្បី​យកទៅធ្វើបុណ្យ​តាម​ប្រពៃណី ។​រីឯ​ជនរងគ្រោះ​ដែល​រងរបួស​ធ្ងន់ រថយន្ត​សាមុយបាន​ដឹកបញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ខ្មែរ សូ​វៀត ។ ចំណែក​រថយន្ត​បង្ក និង​ម៉ូតូជនរងគ្រោះ សមត្ថកិច្ច​យកទៅ​រក្សាទុក​ដើម្បី​ធ្វើការ​ដោះស្រាយ​តាមផ្លូវ​ច្បាប់ ៕R​

រថយន្ត​វី​ហ្គោ បុក​ម៉ូតូ​បណ្ដាល​ស្លាប់ និង​របួសធ្ងន់​២​នាក់​

រថយន្ត​វី​ហ្គោ បុក​ម៉ូតូ​បណ្ដាល​ស្លាប់ និង​របួសធ្ងន់​២​នាក់​