ពាក្យ​ទាំង​៥​ម៉ាត់​ដែល​អាច​ធ្វើ​ឲ្យ​កូន​អ្នក​ក្លាយជា​មនុស្ស​ឆ្នើម​

ពាក្យ​ទាំង​៥​ម៉ាត់​ដែល​អាច​ធ្វើ​ឲ្យ​កូន​អ្នក​ក្លាយជា​មនុស្ស​ឆ្នើម​

ឳ​ពុក​ម្តាយ​គ្រប់រូប​សុទ្ធ​តែ​ចង់​រំពឹង​ចង់ឲ្យ​កូន​របស់​ខ្លួន​ក្លាយជា​មនុ​ស្ស​ដែល​ឆ្នើម​ម្នាក់​នៅពេល​ដែល​គេ​ធំ​ឡើង ដូចនេះ​អ្នក​គួរតែ​ចេះ​ស្វែងរក​វិធីសាស្ត្រ​ទើប​អាច​សម្រេច​បំណង​អ្នក​បាន​។ ខាងក្រោម​នេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​ពាក្យ​ទាំង​៥​ម៉ាត់​ដែល​អ្នក​គួរតែ​និយាយ​ជាមួយ​កូន​អ្នក​ជា​ញឹកញាប់ ទើប​គេ​អាច​ក្លាយជា​មនុស្ស​ពូកែ​។​

    ​“​នៅពេល​ដែល​កូន​ធំ​ឡើង កូន​អាច​នឹង​ក្លាយជា​មនុស្ស​ដែល​ពូកែ​អស្ចារ្យ​ម្នាក់​ឲ្យតែ​កូន​ខំ​ប្រឹងប្រែង​រៀនសូត្រ​តាំង​ពី​តូច​។​”
    ​“​កុំ​ខ្លាច​ឲ្យសោះ ម៉ាក់​ជឿថា កូន​អាច​នឹង​ធ្វើបាន ហើយ​ថែមទាំង​អាច​ពុះពារ​គ្រប់​ឧបសគ្គ គ្មាន​អ្វី​ដែល​អាច​រារាំង​កូន​បាន​ឡើយ ឲ្យតែ​កូនតាំងចិត្ត​ធ្វើវា​ឲ្យបាន​ល្អ​។​”
    ​“​មិន​អី​ទេ ឲ្យតែ​កូន​អាចធ្វើ​ថ្ងៃនេះ​ល្អជាង​ម្សិលមិញ​នោះ​ទៅ​បាន​ហើយ ព្រោះ​នៅពេលដែល​កូន​ធ្វើ​អ្វី​នៅ​ថ្ងៃនេះ​ល្អ​ជា​ម្សិលមិញ នោះ​បញ្ជាក់ថា​កូន​កំពុងតែ​រីកចម្រើន​ទៅ​មុខ​ហើយ​។​”
    ​“​នៅពេល​ដែល​កូន​ខិតខំ​ប្រឹងប្រែង​ធ្វើ​អ្វីមួយ នោះ​កូន​នឹង​អាច​ទទួល​បាន​ការ​តប​ស្នង​ដ៏​ល្អ​មកវិញ​ជាមិនខាន​នៅ​ថ្ងៃ​ណា​មួយ​។​”
    ​“​កូន​ធ្វើ​បាន​ល្អ​ណាស់ សង្ឃឹម​ថា​កូន​អាច​នឹង​រក្សា​ទង្វើ​ទាំងនេះ ហើយ​ធ្វើឲ្យ​កាន់តែ​ល្អ​ជាងនេះទៅទៀត​។​”

    ​នៅពេល​ដែល​អ្នក​និយាយ​ពាក្យ​ទាំងនេះ​ដាក់​កូន នោះ​កូន​អ្នក​នឹង​អាច​ក្លាយជា​មនុស្ស​ដែល​ឆ្នើម ហើយ​អ្នក​ដទៃ​សរសើរ​គ្រប់គ្នា​នៅពេលដែល​គេ​ធំ​ឡើង​៕

​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី15  កុម្ភៈ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។