អ្វី​ដែល​អ្នក​ទាំង​អស់​គ្នា​ចង់​ដឹង​អំពី iOS និង Android ថា​តើ​មួយ​ណា​ពិសេសជាង!

នាពេលបច្ចុប្បន្ននេះ បច្ចេកវិទ្យានៃ ស្មាតហ្វូន កាន់តែ មានការ រីកចម្រើន ទៅមុខ ខ្លាំងទៅៗ ដើម្បីអាច ជួយ បំពេញនូវ តម្រូវការ ទូទៅរបស់អ្នក ប្រើប្រាស់ អោយកាន់តែ ទូលំទូលាយ និងងាយស្រួល ក្នុងការ ប្រើប្រាស់ បន្ថែមទៀត។ ទីផ្សារស្មាតហ្វូន ក៏កាន់តែមាន ការប្រកួត ប្រជែងគ្នា ខ្លាំងផងដែរ ដោយក្រុមហ៊ុន និមួយៗ សុទ្ធតែខិតខំ ព្យាយាម រិះរក និងបង្កើត នូវស្មាតហ្វូន ជំនាន់ក្រោយៗ របស់ខ្លួន អោយមាន លក្ខណៈកាន់ តែពិសេស ខ្លាំងក្លា និងមាន រូបរាង កាន់តែ ទាក់ទាញ ជាងមុនទៀត ដើម្បីដណ្តើមយក តំណែងលេខ 1 ក្នុងទីផ្សារ ស្មាតហ្វូន នៅលើ ពិភពលោក។

អ្វី​ដែល​អ្នក​ទាំង​អស់​គ្នា​ចង់​ដឹង​អំពី iOS និង Android ថា​តើ​មួយ​ណា​ពិសេសជាង!

យ៉ាងណាមិញ អ្នកទាំងអស់គ្នា ក៏បានដឹង រួចមក ហើយដែរថា គ្រប់ស្មាតហ្វូន ទាំងអស់ អាចដំណើរការ ទៅបាន គឺអាស្រ័យ ទៅលើ ប្រព័ន្ធប្រតិបត្តិការ របស់វា ហើយដែល ក្នុងនោះដែរ មានប្រព័ន្ធ ប្រតិបត្តិការ ចំនួន 2 ដែលមាន ប្រជាប្រិយភាព ខ្លាំងជាងគេ ក្នុងពិភព ស្មាតហ្វូន គឺ iOS និង Android។

ជាមួយគ្នានេះដែរ ក៏មាន ប្រិយមិត្ត ជាច្រើន បានសួរសំណួរ មកកាន់ ខេមបូ ផងដែរ អំពីប្រព័ន្ធ ប្រតិបត្តិការ ទាំងពីរ ខាងលើនេះ ថាតើរវាង iOS និង Android មួយណា មានលក្ខណៈ ពិសេស ជាងគេ។ ដូចនេះ ដើម្បីស្វែងយល់ អោយកាន់ តែច្បាស់ ទាំងអស់គ្នានោះ សូមតាមដាន អានជាមួយ ខេមបូ ទាំងអស់គ្នា!

ប្រព័ន្ធប្រតិបត្តិការ Android

អ្វី​ដែល​អ្នក​ទាំង​អស់​គ្នា​ចង់​ដឹង​អំពី iOS និង Android ថា​តើ​មួយ​ណា​ពិសេសជាង!

Android គឺជាប្រព័ន្ធ ប្រតិបត្តិការមួយ ដែលបង្កើតឡើង តាំងពីឆ្នាំ 2007 មកម៉្លេះ ដោយក្រុមហ៊ុន យក្ស Google។ អ្នកអាចឃើញ ប្រព័ន្ធប្រតិបត្តិការ មួយនេះ នៅលើ ស្មាតហ្វូន ជាច្រើន ដូចជា Samsung, Huawei, Sony, HTC, LG, Motorola, Alcatel, Xiaomi និង Singtech ជាដើម។ ចំពោះ ជំនាន់របស់ Android នេះដែរ ក្នុងពេល បច្ចុប្បន្ននេះ វាវិវត្ត មកដល់ វើសិន 6.0 ហើយ ដែលមានឈ្មោះ ជាផ្លូវការ ថា Marshmallow ហើយក៏នឹង ត្រៀមចេញ បន្តទៅ មុខទៀត ផងដែរ។

អ្វី​ដែល​អ្នក​ទាំង​អស់​គ្នា​ចង់​ដឹង​អំពី iOS និង Android ថា​តើ​មួយ​ណា​ពិសេសជាង!

លក្ខណៈពិសេសមួយចំនួនរបស់ Android៖

  • Android ជាប្រព័ន្ធប្រតិបត្តិការ ដែលមាន លក្ខណៈជា Open Sources (កូដ​បើក​ចំហរ) មាន​ន័យ​ថា ​វា​មាន​ភាព ​ងាយ​ស្រួល​សម្រាប់​ ក្រុមហ៊ុន​ទូរស័ព្ទ​ ដែល​ជា​ដៃ​គូ​ មាន​លទ្ធភាព​ ក្នុង​ការ​បន្ថែម​ Function ក៏​ដូច​ជា​មុខងារ​មួយ​ចំនួន​ ដែល​ខ្លួន​ចង់​បាន ​ទៅ​លើ​ជំនាន់​ Android ដែល​គេ​នឹង​យក​ទៅ​ បំពាក់​លើ​ស្មាតហ្វូន ​របស់​គេ។
  • ប្រើប្រាស់នូវ Tools សាមញ្ញ និងមានប្រសិទ្ធភាព (File Manager, Bluetooth, Radio, Wifi-Direct…)
  • មានទីផ្សារអេឡិចត្រូនិច Playstore ដែលហ្គេម និងកម្មវិធីនៅ ​ក្នុង​នោះ​មាន ​រាប់​លាន​ និង​ភាគ​ច្រើន​ Free ឬ​ក៏​មាន ​តម្លៃ​ថោក។
  • អាចទ្រទ្រង់ ទៅលើមុខងារ Flash។
  • អាចភ្ជាប់ ទំនាក់ទំនង ងាយស្រួល និង​រលូន​ទៅ​កាន់​ ឧបករណ៍​ Android ដទៃ។
  • មាន Widget សាមញ្ញ និងស្រស់ស្អាត ហើយអ្នក ​ប្រើប្រាស់ ក៏​អាច​កំណត់​ និង Customize Widget ទាំង​នោះ​តាម ​ដែល​ចង់​បាន ​ផង​ដែរ។
  • Custom Wallpaper និង Live wallpaper (រូបភាពមានចលនា)
  • មានការលោត នូវរបារ បង្ហាញដំណឹង រហ័ស​ស្រស់​ស្អាត​ និង​មិន​មាន ​ភាព​រអាក់​រអួល ​នៅ​ពេល​ ដំនើរ​ការ​ កម្មវិធី​ផ្សេងៗ។
  • មានកំណែទម្រង់ ទៅលើ Interface ទៅតាមជំនាន់ របស់ Android។
  • តម្រូវការ Space Memory ឬ រ៉េមតិចក្នុង ពេលដំនើរការ។
  • Support Multi Languages និង អាចតម្លើង​កម្មវិធី​បាន​ដោយ​ផ្ទាល់ ​នៅ​លើ​ទូរស័ព្ទ។

ប្រព័ន្ធប្រតិបត្តិការ iOS

អ្វី​ដែល​អ្នក​ទាំង​អស់​គ្នា​ចង់​ដឹង​អំពី iOS និង Android ថា​តើ​មួយ​ណា​ពិសេសជាង!

iOS ជាប្រព័ន្ធប្រតិបត្តិការ មួយប្រភេទ ដែលជំនាន់ដំបូង របស់វា គឺ iOS 1 ត្រូវបានធ្វើការ បង្ហាញ ជាមួយនឹង iPhone ដំបូងគេបង្អស់ ទៅកាន់ ពិភពលោក នៅដើមឆ្នាំ 2007។ មកដល់ ឆ្នាំនេះ Apple បានបញ្ចេញ ដល់ជំនាន់ iOS 9 ហើយ។ ចំពោះ iOS រាងបិទជិត និងតឹងរឹងជា​ង Android បន្តិច មិនសូវអាច អោយ Hackers អាចធ្វើការ វាយប្រហារ បានងាយៗ ឡើយ។

អ្វី​ដែល​អ្នក​ទាំង​អស់​គ្នា​ចង់​ដឹង​អំពី iOS និង Android ថា​តើ​មួយ​ណា​ពិសេសជាង!

លក្ខណៈពិសេសមួយចំនួនរបស់ iOS៖

  • ប្រព័ន្ធប្រតិបត្តិការណ៍មានលក្ខណៈបិទជិត
  • មានសុវត្ថិភាពខ្ពស់
  • ការរក្សាទុកទិន្នន័យ និងជំរើសប្រើប្រាស់មានកម្រិត Privacy មួយច្បាស់លាស់
  • ប្រើប្រាស់ Interface សាមញ្ញ និងមាន Icon កម្មវិធីមាន ​រាង​ធំៗ​ នៅ​ខាង​លើ Homescreen ស្រាប់
  • Custom wallpaper និង Wallpaper ដែលមាន​ស្រាប់ ​ភ្ជាប់​មក​ជា​មួយ ​តាម​ជំនាន់​របស់ iOS
  • ដំនើរការបាន យ៉ាងរលូន លឿន និងមិនមាន បញ្ហាច្រើន ពេលដំណើរការ កម្មវិធី
  • មានទីផ្សារ អេឡិចត្រូនិច ផ្ទាល់ខ្លួន ផ្តាច់មុខ Appstore ឬ Apple Store ដែល​ក្នុង​នោះ ​មាន​ហ្គេម​ និង​ កម្មវិធី​យ៉ាង ​សម្បូរ​បែប​ រាប់​លាន
  • មានរបាបង្ហាញដំណឹង និងបន្ថែមមុខងារ ពិសេសមួយចំនួន ដូចជា​ iCloud, Air Drop, Siri, Facetime, Touch ID ជា​ដើម​ទៅ​លើ ​ឧបករណ៍ ​ជំនាន់​ថ្មី​ ដែល​បំពាក់​មក ​ជា​មួយ​ iOS ជំនាន់​ថ្មី
  • អាចធ្វើការ Jailbreak បំបែកកូដបាន ដើម្បីទទួល បាន​ទី​ផ្សារ​ Cydia ថ្មី ដែល​ក្នុង​នោះ ​មាន​ Themes, Tweaks, Fonts និង​កម្មវិធី ​អស្ចារ្យ​ ជា​ច្រើន​ទៀត។

*** Samsung: ទទួលបានអាវ Jacket សាមសុង ដ៏ស្រស់ស្អាត មួយភ្លាមៗ រាល់ពេលជាវ Samsung Galaxy A 2016 ណាមួយ ពីថ្ងៃនេះ រហូតដល់ ថ្ងៃទី 21 កុម្ភៈ 2016។ Samsung Galaxy A 2016 កាន់តែកាលីប កាន់តែខ្លាំង!

ក្រោយពីបានអាន អត្ថបទខាងលើនេះហើយ ខេមបូ ជឿជាក់ថា មិត្តអ្នកអាន ទាំងអស់គ្នា ប្រាកដជាអាច ទាយបានខ្លះ ហើយថា រវាងប្រព័ន្ធ ប្រតិបត្តិការ ទាំងពីរនេះ មួយណា ពិសេសជាង។ ក៏ប៉ុន្តែ ត្រឹមតែប៉ុណ្ណេះ នៅមិនទាន់ គ្រប់គ្រាន់ នៅឡើយទេ។ ហើយដើម្បីអោយ កាន់តែ ច្បាស់នោះ យើងសូមលើកយក ស្មាតហ្វូនចំនួន 2 មកបង្ហាញ ដើម្បីងាយស្រួល បកស្រាយជូន អ្នកទាំងអស់គ្នា ដែលស្មាតហ្វូន ទាំងពីរនោះ មានដូចជា Galaxy Note 5 និង iPhone 6s Plus។

អ្វី​ដែល​អ្នក​ទាំង​អស់​គ្នា​ចង់​ដឹង​អំពី iOS និង Android ថា​តើ​មួយ​ណា​ពិសេសជាង!

ចំពោះ Galaxy Note 5 បើសិនជា និយាយទៅលើ លក្ខណៈសម្បត្តិ ផ្នែករឹង (Hardware) នោះ គឺវាមាន ភាពប្រសើរជាង iPhone 6s Plus ក៏ប៉ុន្តែ បើសិនជា សង្កេតមើល ទៅលើ ការដំណើរការ របស់វា យើង ឃើញថា iPhone 6s Plus មានភាព រលូនជាង មិនសូវ ទាក់ឡើយ ពេលដែលយើង អូសពី Homescreen មួយទៅកាន់ Homescreen មួយទៀត។ ហើយចំណែកឯ ការលេងហ្គេម ក្រាហ្វិកធំៗ ទៀតសោតនោះ ក៏មិន មានបញ្ហា ឬរអាក់រអួល អ្វីដែល។ ខេមបូ ក៏ដឹងដែរថា ប្រិយមិត្ត ប្រាកដជា កាន់តែឆ្ងល់ ខ្លាំងថែមទៀត ថាហេតុអ្វី បានជា Galaxy Note 5 មានកម្លាំង ម៉ាស៊ីន ប្រសើរជាង iPhone 6s Plus ហេតុដូចម្តេច បានជាវា នៅតែដើរ យឺតជាង iPhone 6s Plus ទៀតនោះ។

ចម្លើយនោះគឺ បណ្តាលមកពី ប្រព័ន្ធប្រតិបត្តិការ មិនមែនកម្លាំង ម៉ាស៊ីន ឡើយ ដោយ iOS ដែលដំណើរការ នៅលើ iPhone មានល្បឿន លឿនជាង Android ដែលដំណើរការ នៅលើ ស្មាតហ្វូន Android ដទៃទៀត។ ម្យ៉ាងវិញទៀត ដូចដែលអ្នក ទាំងអស់គ្នា បានដឹងអញ្ចឹង គឺថា Android មិនមែន បំពាក់តែលើ ស្មាតហ្វូន មួយម៉ូឌែល ដូចជា iPhone ឡើយ មានស្មាតហ្វូន ជាច្រើន ក្រុមហ៊ុនណាស់ ដែលបានយក Android ជាប្រព័ន្ធ ប្រតិបត្តិការ នៅលើ ស្មាតហ្វូន របស់ខ្លួន។ ហើយចំពោះ អ្នកបង្កើតជំនាន់ Android ក៏ត្រូវយកចិត្ត ទុកដាក់ និងប្រុងប្រយ័ត្ន ខ្លាំងផងដែរ ទៅលើ ទំហំអេក្រង់ របស់ស្មាតហ្វូន និមួយៗ។

អ្វី​ដែល​អ្នក​ទាំង​អស់​គ្នា​ចង់​ដឹង​អំពី iOS និង Android ថា​តើ​មួយ​ណា​ពិសេសជាង!

ចំពោះហ្គេម និងកម្មវិធីវិញ ភាគច្រើន គឺ Developers យកចិត្តទុកដាក់ ទៅក្នុង ការបង្កើត កម្មវិធី ទៅលើ iOS ច្រើនជាង Android ព្រោះថា Developers អាចតម្រូវកម្មវិធី និងហ្គេម របស់ពួកគេ នៅលើ iDevice តែប៉ុន្មាន ម៉ូឌែល តែប៉ុណ្ណោះ ផ្ទុយពី Android គឺ Developers ត្រូវគិតច្រើន ដើម្បីតម្រូវ ទៅតាម ទូរស័ព្ទជាច្រើន ប្រភេទខុសៗគ្នា។

ងាកមកមើល Interface របស់ iOS ទៀតនោះ ក៏មានលក្ខណៈសមញ្ញ មិនមានការ អាប់ដេត ដូចទៅនឹង Android ឡើយ ដែលនេះហើយ ជាចំណុចសំខាន់ៗ ធ្វើអោយ iOS មានល្បឿនលឿន និងអាចប្រើប្រាស់ បានយូរជាង Android។

ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើយើង សរុបមើលទៅ Android នៅតែមាន លក្ខណៈសម្បត្តិ ពិសេស ច្រើនជាង ដោយវា មានមុខងារ សំខាន់ៗ មកជាមួយស្រាប់ និងមាន បច្ចេកវិទ្យា ឈានមុខ iOS ជានិច្ច។ ហើយកាន់ តែពិសេស ទៅទៀតនោះ Android មិនចាំបាច់ ទាមទារការ Root ដើម្បីបំបែកកូដ ដូចទៅនឹង iOS ឡើយ ព្រោះនៅក្នុង ជំនាន់ក្រោយៗ របស់វា គឺមានបំពាក់ មកស្រាប់ តែម្តង ទាស់តែ ត្រង់ល្បឿន តែប៉ុណ្ណោះ។ យ៉ាងណាមិញ ប្រសិនបើ កំពូលស្មាតហ្វូន ដូចជា Note 5, Z5 Premium … ដំណើការដោយ iOS វិញសាកមើល តើមួយណា លឿនជាង បើធៀបជាមួយ iPhone 6s Plus?

អ្នកអាចបញ្ចេញជាមតិ នៅខាងក្រោមនេះបានណា, សូមអរគុណ!!!

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

អ្វី​ដែល​អ្នក​ទាំង​អស់​គ្នា​ចង់​ដឹង​អំពី iOS និង Android ថា​តើ​មួយ​ណា​ពិសេសជាង!

  • ដោយ: Mai
  • 2:34 PM, 15 February
  • ប្រភព: ខេមបូរីផត
  • Tag: ចំណេះដឹងទូទៅ