តើអ្នកដឹងអ្វីខ្លះដែលហៅថា Jailbreak? Cydia? Source? និង Tweak? បើ​ដឹង​តិចៗ ឬ​មិន​ទាន់​ដឹង​ច្បាស់ អាច​ស្វែង​យល់​បន្ថែម​ឲ្យ​កាន់​តែ​ច្បាស់​បាន!

នេះជាចំណេះដឹងទូទៅ ដែល​សំខាន់​មួយ សម្រាប់​អ្នក​ប្រើប្រាស់​ផលិត Apple ដូចជា iPhone, iPad ដែល​មិន​ទាន់​បាន Jailbreak ឬធ្លាប់​បាន Jailbreak រួច​លើ​ឧបករណ៍​របស់​ខ្លួន។ តើអ្វី​ទៅ​ជាការ Jailbreak? តើអ្នកធ្លាប់បានដឹងទេថា ការ Jailbreak នេះមានអត្ថប្រយោជន៍អ្វីខ្លះដល់ឧបករណ៍របស់អ្នក?

បើដឹងត្រឹមអ្វីដែលហៅថា Jailbreak នេះមិនទាន់គ្រប់គ្រាន់នៅឡើយទេ អ្នកត្រូវស្វែងយល់ពី Cydia, Source និង Tweak បន្ថែមទៀត ដែលទាក់ទងគ្នាមួយស្រឡាយទៀត ទើបយល់បានកាន់តែច្បាស់។ មិនបង្អង់យូរ តោះតាមដានទាំងអស់នូវការបកស្រាយរបស់ ខេមបូ នៅខាងក្រោមនេះ៖

Jailbreak

បើនិយាយអោយស្រួលស្តាប់ទៅ Jailbreak គឺ​ជា​ការ​រំដោះ iPhone/ iPad/ iPod Touch របស់​អ្នក​អោយ​ចេញ​ពី​គុក​ឃុំឃាំង​របស់ Apple។ ប្រព័ន្ធ​ប្រតិបត្តិ​ការណ៍ iOS ដែល​ដំណើរ​ការ​លើ iPhone/iPad នេះ​វា​មាន​ភាព​តឹង​រឹង​ណាស់ ខុស​គ្នា​ទាំង​ស្រុង​ទៅ​នឹង​ប្រព័ន្ធ​ប្រតិបត្តិ​ការណ៍​ដទៃ ហេតុ​ដូច្នេះ​ហើយ​អ្នក​មិន​អាច​ដោន​ឡូដ​កម្មវិធី, ហ្គេម​ក្រៅពី Appstore រឺ​ក៏​ធ្វើ​ការ​កែ​កុន​ផ្សេងៗ​បាន​នោះ​ទេ។ ការ Jailbreak គឺ​ជា​ការ​រំដោះ​ប្រព័ន្ធ​ប្រតិ​បត្តិការណ៍ iOS អោយ​វា​មាន​សេរីភាព អាច​អោយ​យើង​ចូល និង​គ្រប់​គ្រង​ឯកសារ (file system) អាច​អោយ​យើង​ដោន​ឡូដ កម្មវិធី និង​ហ្គេម​ចេញ​ពី​ប្រភព​ដទៃ​បាន​ដោយ​ឥត​គិតថ្លៃ និង​អាច​ធ្វើ​ការ​កែច្នៃ​អ្វី​ផ្សេងៗ​ជា​ដើម។ មូល​ហេតុ​ដែល​ធ្វើ​អោយ​មនុស្ស​មួយ​ចំនួន​ធំ​ចង់​ធ្វើ​កា​ររំដោះ iDevice គេ​អោយ​​មាន​សេរីភាព​នោះ ក៏​ព្រោះ​តែ​គេ​នឹង​អាច​តម្លើង​កម្មវិធី/ ហ្គេម​នានា​បាន​ដោយ​ឥត​គិត​ថ្លៃ​ឡើយ ដោយ​ដោន​ឡូដ​ចេញ​ពី​វេបសាយ រឺ​ក៏​កម្មវិធី​ដោនឡូដ​នានា​ក្រៅពី Appstore។ ការ Jailbreak ក៏​ជួយ​បង្កើន​សមត្ថភា​ពឧបករណ៍​របស់​គេ​អោយ​កាន់​តែ​ខ្លាំង និង​ងាយ​ស្រួល​ប្រើ​ប្រាស់​ជាង​មុន​ផង​ដែរ​ជាមួយ​នឹង Tweak ពិសេសៗ។ កាល​ពី​មុន​ការ Jailbreak គឺ​ពិត​ជា​មាន​ភាព​ចាំបាច់​បំផុត​សម្រាប់​អ្នក​ប្រើ​ប្រាស់ iPhone/ iPad នៅ​កម្ពុជា ដោយ​វា​អនុញ្ញាត្តិ​អោយ​យើង​តម្លើង​ពុម្ព​អក្សរខ្មែរ និង​ក្តារ​ចុចខ្មែរ​បាន ព្រោះ​អី Apple មិន​បាន​បង្កើត​ពុម្ព​អក្សរ​ខ្មែរ​ដាក់​ទូរស័ព្ទ​យើង​ស្រាប់​នោះទេ។

តើអ្នកដឹងអ្វីខ្លះដែលហៅថា Jailbreak? Cydia? Source? និង Tweak? បើ​ដឹង​តិចៗ ឬ​មិន​ទាន់​ដឹង​ច្បាស់ អាច​ស្វែង​យល់​បន្ថែម​ឲ្យ​កាន់​តែ​ច្បាស់​បាន!

យ៉ាងណាមិញ ការ Jailbreak ក៏មានគុណវិបត្តិរបស់​វា​ដែរ ព្រោះ​អី​វា​នឹង​ធ្វើ​អោយ iPhone/ iPad អ្នក​បាត់​បង់​សុវត្ថិ​ភាព​បាន ដែល​មាន​ដូច​ជា​ឆ្លង​មេរោគ រឺ​ក៏​មាន​ជន​អនាមិក​ជ្រៀត​ជ្រែក​ចូល​ឧបករណ៍​របស់​អ្នក។ ការ​​តម្លើង​កម្មវិធី, Tweak, និង Theme ច្រើន​ក៏​នឹង​ធ្វើ​អោយ iPhone/ iPad អ្នក​ដំណើរ​ការ​បាន​យឺត ហើយ​​ក៏​អាច​នឹង​គាំង​ខូច​ផង​ដែរ។ មួយ​វិញ​ទៀត ឧបករណ៍​របស់​អ្នក​នឹង​បាត់​បង់​ការ​ធានា ហើយ​នៅ​តាម​បណ្តា​ប្រទេស​មួយ​ចំនួន​បាន​ចាត់ទុក Jailbreak ថា​ជា​អំពើ​ខុសច្បាប់។

អាច Jailbreak បានរឺមិនបាន គឺវាអាស្រ័យទៅលើ​ជំនាន់ iOS ទៀត ហើយ​រៀង​រាល់​ពេល iOS ចេញ​ថ្មីៗ​ម្តងៗ ក្រុម​អ្នក​ជំនាញ​ត្រូវ​សិក្សា​ស្រាវ​ជ្រាវ​រុក​រក​ចន្លោះ​ប្រហោង ដើម្បី​បង្កើត​កម្មវិធី Jailbreak ។ iOS ខ្លះ​ចំណាយ​ពេល​តិច ខ្លះ​ចំណាយ​ពេល​ច្រើន ហើយ​ខ្លះ​ទៀត​គឺ​មិន​អាច​ធ្វើការ Jailbreak បាន​តែ​ម្តង។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​អ្នក​ដែល​ចូល​ចិត្ត Jailbreak ជា​ច្រើន​មិន​ចូល​ចិត្ត​ធ្វើ​ការ​អាប់​ដេត iOS របស់​គេ​អោយ​ទាន់​សម័យ​នោះទេ លុះ​ត្រា​តែ​ក្រុម​អ្នក​ជំនាញ​បាន​បង្កើត​កម្មវិធី Jailbreak បាន​រួច​រាល់​សិន។ យើង​អាច​ធ្វើការ Jailbreak បាន​ដោយ​គ្រាន់​តែ​ត្រូវ​ការ​កុំព្យូទ័រ​មួយ​គ្រឿង ឧបករណ៍ iDevice និង​កម្មវិធី Jailbreak តែ​ប៉ុណ្ណោះ។ ហើយ​ប្រសិន​បើ​ជា​យើង​ចង់​លុប​ចោល​ការ Jailbreak នោះ យើង​គ្រាន់​តែ​ធ្វើ​ការ​អាប់​ដេត iOS យើង​ទៅ​កាន់​ជំនាន់ថ្មី រឺក៏​ធ្វើការ Restore តាម​រយៈ​កម្មវិធី iTunesជា​ការ​ស្រេច។

Cydia

បន្ទាប់ពីធ្វើការ Jailbreak ហើយ អ្នកនឹងឃើញ​កម្មវិធី Cydia លោត​ឡើង​លើ​ផ្ទៃ​អេក្រង់​ជាក់​ជា​មិនខាន។ វា​គឺ​ជា​កម្មវិធី​មួយ​ដែល​បាន​ផ្តុំ​ទុក​នូវ Tweak, Theme, និង​កម្មវិធី​ជា​ច្រើន​ដែល​អ្នក​មិន​អាច​រក​បាន​នៅ​កន្លែង​​ផ្សេង​ឡើយ។ ហេតុ​ដូច្នេះ​ហើយ​ប្រសិន​បើ​អ្នក​ចង់​ធ្វើ​ការ​កែច្នៃ រឺ​ក៏​ទាញ​យក Tweak ផ្សេងៗ​នោះ អ្នក​ត្រូ​វតែ​ចូល​ទៅ​កាន់​កម្មវិធី​នេះ ហើយ​ចុច​ក្រ​ឡោន​ស្វែងរក និង​ចុច Install ទៅ​ជា​ការ​ស្រេច។

តើអ្នកដឹងអ្វីខ្លះដែលហៅថា Jailbreak? Cydia? Source? និង Tweak? បើ​ដឹង​តិចៗ ឬ​មិន​ទាន់​ដឹង​ច្បាស់ អាច​ស្វែង​យល់​បន្ថែម​ឲ្យ​កាន់​តែ​ច្បាស់​បាន!

Source (នៅក្នុង Cydia)

នៅក្នុងកម្មវិធី Cydia អ្នកនឹងឃើញមានរបា Source នៅ​ខាង​ក្រោម។ Source គឺ​ជា​ប្រភព ដែល​ផ្តល់​អោយ​អ្នកនូវ Tweak, Themes និង កម្ម​វិធី។ ហេតុ​ដូច្នេះ​ហើយ​នៅ​ពេល​ដែល​យើង​ចង់​បាន Tweak, រឺ Themes អ្វី​មួយ​បាន យើង​គប្បី​ដឹង​ថា​យើង​អាច​ដោន​ឡូដ​វាបាន​ចេញ​ពី​ប្រភព​ណា​សិន? ហើយ​តើ​ប្រភព​ណាខ្លះ​ដែល​ផ្តល់​ជូន​អោយ Tweak, និង Themes បានច្រើន និង​ឥត​គិត​ថ្លៃនោះ? អ្នក​ទាំង​អស់​គ្នា​គួរ​តែ​បញ្ចូល Source ល្បីៗ​ទៅ​ក្នុង​កម្មវិធី Cydia របស់​អ្នក ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​ទាញ​យក​នូវ Tweak និង Theme បាន​ជា​ច្រើនហើយ​ឥត​គិត​ថ្លៃ។ 

តើអ្នកដឹងអ្វីខ្លះដែលហៅថា Jailbreak? Cydia? Source? និង Tweak? បើ​ដឹង​តិចៗ ឬ​មិន​ទាន់​ដឹង​ច្បាស់ អាច​ស្វែង​យល់​បន្ថែម​ឲ្យ​កាន់​តែ​ច្បាស់​បាន!

*** Samsung: ទទួលបានអាវ Jacket សាមសុង ដ៏ស្រស់ស្អាត មួយភ្លាមៗ រាល់ពេលជាវ Samsung Galaxy A 2016 ណាមួយ ពីថ្ងៃនេះ រហូតដល់ ថ្ងៃទី 21 កុម្ភៈ 2016។ Samsung Galaxy A 2016 កាន់តែកាលីប កាន់តែខ្លាំង!

Tweak និង Theme

ការ Jailbreak អាចធ្វើអោយឧបករណ៍​របស់​អ្នក​មាន​សមត្ថ​ភាព​ពិសេស​ខ្ពស់​ជាង​មុន និង​ងាយ​ស្រួល​ក្នុង​ការ​ប្រើ​ប្រាស់​បាន តាម​រយៈ​ការ​តម្លើង Tweak ពិសេស​នានា។ Tweak មួយ​ចំនួន​អាច​ធ្វើ​ការ​កែកុន ឧបករណ៍​​របស់​អ្នក​អោយ​មាន​មុខ​មាត់​ខុសពី​ស​ភាព​ដើម អាច​បន្ថែម​មុខងារ​ពិសេសៗ ដូច​ជាជួយ​ចាប់​មុខ​ចោរ​ដែល​លួច​បើក​ទូរស័ព្ទ​យើង (iCaugtU) អាច​អោយ​យើង​បិទ​បើក​អ៊ីនធឺណែត មុខ​ងារនានា​បាន​លឿន ( FlipControlCenter) អាច​អោយ​យើង​ចាក់​សោរ​កម្មវិធី​ដោយ​ប្រើ​ស្នាមម្រាម​ដៃ (BioLockDown) និង​នៅ​មាន​ជា​ច្រើន​ទៀត​រៀប​រាប់​មិន​អស់។ ចំណែក​ឯ Thems វិញ​វា​អាច​ធ្វើ​ការ​ផ្លាស់​ប្តូរ icon, Wallpaper, និង​ចំណុច​ជា​ច្រើន​ទៀត អោយ​ស្រស់​ស្អាត និង​ខុស​ប្លែក​ពី​ស​ភាព​ដើម។

តើអ្នកដឹងអ្វីខ្លះដែលហៅថា Jailbreak? Cydia? Source? និង Tweak? បើ​ដឹង​តិចៗ ឬ​មិន​ទាន់​ដឹង​ច្បាស់ អាច​ស្វែង​យល់​បន្ថែម​ឲ្យ​កាន់​តែ​ច្បាស់​បាន!

សង្ឃឹមថាអ្នកទាំងអស់គ្នាអាចនឹងកាន់តែយល់ច្បាស់​បន្ថែម​ទៀត អំពី​អត្ថន័យ​នៃការ Jailbreak, Cydia, Themes, Source…។ ប៉ុន្តែ​ប្រសិន​បើ​អ្នក​នៅ​មាន​ចំងល់​អំពី​អត្ថន័យ​នៃ​ពាក្យ​គន្លឺះ​ផ្សេង​ទៀត​ដែល​អ្នក​តែង​តែ​លឺ​ទាក់​ទងនឹង iDevice នោះ អ្នក​អាច​ចោទ​ជា​សំណួរ​នៅ​ក្នុង​ក្រឡោន Comment ខាង​ក្រោម​នេះ​បាន។

  • ដោយ: Hong
  • 3:23 PM, 15 February
  • ប្រភព: ខេមបូរីផត
  • Tag: ចំណេះដឹងទូទៅ