ប្រយ័ត្នជួបបញ្ហាធំ បើអ្នកប្រើប្រាស់ iPhone រពឹសដៃប្តូរកាលបរិច្ឆេទ Date ទៅថ្ងៃទី…

ប្រយ័ត្នជួបបញ្ហាធំ បើអ្នកប្រើប្រាស់ iPhone រពឹសដៃប្តូរកាលបរិច្ឆេទ Date ទៅថ្ងៃទី...

បើយោងតាមប្រភពពីគេហទំព័រ iClarified បានបង្ហើបប្រាប់នៅចន្លោះប្រហោងដ៏គួរឱ្យប្រយ័ត្នមួយទៀតសារជាថ្មីហើយ សំរាប់អ្នកប្រើប្រាស់ទូរស័ព្ទ iPhone នាពេលបច្ចុប្បន្ន។ ក្នុងនោះគេបានបញ្ជាក់ថា ការផ្លាស់ប្តូរកាលបរិច្ឆេទថ្ងៃទីឫហៅថា Date នៅលើ iPhone របស់អ្នក មកថ្ងៃទី 1 មករា ឆ្នាំ 1970 វាអាចនឹងធ្វើឱ្យ iPhone នោះគាំងដោយប្រការណាមួយបាន មួយវិញទៀតទូរស័ព្ទនឹងលោតចូលទៅមុខងារងងឹត DFU Mode ឫ Recovery Mode ហើយវាក៏អាចប៉ះពាល់យ៉ាងខ្លាំង និយាយរួមគឺនឹងបរាជ័យក្នុងភាគរយច្រើន នៅពេលដែលអ្នកធ្វើការ Restore. តាមដែលការដឹងចន្លោះប្រហោងដ៏ធំមួយនេះ គឺភាគច្រើនតែងរមែងកើតឡើងនៅលើប្រភេទឧបករណ៍ iOS ទំហំ 64Bit ដែលបំពាក់ដោយបន្ទះឈីប A7,A8,A8X,A9 និង A9X ជាដើម ហើយរីឯប្រភេទឧបករណ៍ទំហំ 32Bit ឯណោះវិញគឺមិនមានជាបញ្ហាអ្វីឡើយ។

---------------------------------------

ដោយ: កៅ រក្សា
->->បើមានចម្ងល់ផ្សេងៗទាក់ទងនឹងការប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ iOS សូមចុច Join ទៅក្នុង Group iOSPlus ប្រយ័ត្នជួបបញ្ហាធំ បើអ្នកប្រើប្រាស់ iPhone រពឹសដៃប្តូរកាលបរិច្ឆេទ Date ទៅថ្ងៃទី...
->->តាមដានជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ តាមរយៈទំព័រ Facebook Sovann2.com ប្រយ័ត្នជួបបញ្ហាធំ បើអ្នកប្រើប្រាស់ iPhone រពឹសដៃប្តូរកាលបរិច្ឆេទ Date ទៅថ្ងៃទី...

ចុះថ្ងៃទី 15​ ខែកម្ភៈ ឆ្នាំ 2016 ម៉ោង 03:15 ល្ងាច

Sovann2 ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ