លេង​ប៉េតង់​ និង ​ញ៉ាំ​ម្ហូប​ខ្មែរ-បារាំង​ឆ្ងាញ់ៗ

លេង​ប៉េតង់​ និង ​ញ៉ាំ​ម្ហូប​ខ្មែរ-បារាំង​ឆ្ងាញ់ៗ

កីឡា​ប៉េតង់ ឬ​កីឡា​បោះ​កូន​បាល់ ត្រូវ​បាន​ចាប់​ផ្ដើម​លេង​ក្រោយ​ពេល​ដែល​អាណានិគម​បារាំង​ចូល​មក​រដ្ឋ​កម្ពុជា​នៅ​ឆ្នាំ ១៨៦៣។ ដោយមាន​ការ​ជះឥទ្ធិពល​ពី​បារាំង​ធ្វើ​ឲ្យ​ប្រជាជន​ខ្មែរ​ភាគច្រើន​ស្គាល់ និង​ខ្លះ​ទៀត​ហាក់​ភាព​ស្ទាត់ជំនាញ​ក្នុង​ការ​លេង​កីឡា​ប៉េតង់​នេះ​ថែមទៀត ខណៈ​ដែល​ប្រជាជន​នៅ​ប្រទេស​មួយ​ចំនួន​ពុំ​ពេញ​និយម ឬ​មិន​ចេះ​លេង​កីឡា​នេះ។

 
លេង​ប៉េតង់​ និង ​ញ៉ាំ​ម្ហូប​ខ្មែរ-បារាំង​ឆ្ងាញ់ៗ

 

នៅ​ក្រុងព្រះសីហនុ មាន​លាន​បោះ​ប៉េតង់​តែមួយគត់​ដែល​គេ​រក​ឃើញ​មាននៅ​ក្នុង​ភោជនីយដ្ឋាន​បារាំង​មួយ​កន្លែង​ដែល​មាន​ឈ្មោះថា «ឡឺ​ប្រូ​វ៉ង់​សាល់» (Le Provencal) មាន​ទីតាំងនៅ Victory Hill។

 
លេង​ប៉េតង់​ និង ​ញ៉ាំ​ម្ហូប​ខ្មែរ-បារាំង​ឆ្ងាញ់ៗ

 

លាន​លេង​បោះ​ប៉េតង់​ស្ថិតនៅ​ម្ខាង​នៃ​ភោជនីយដ្ឋាន។ ក្រៅពី​លេង​កម្សាន្ត​កីឡា​បោះ​ប៉េតង់​ដោយ​ឥតគិតថ្លៃ​ភោជនីយដ្ឋាន​មាន​បម្រើ​លើ​កា​រក​កុម្ម៉ង់​​ម្ហូបអាហារ និង​ភេសជ្ជៈ​បែប​ខ្មែរ និង​បារាំង​ទៅ​ចំណង់​ចំណូលចិត្ត​ដែល​មាន​តម្លៃ​សមរម្យ។

 

យ៉ាងណាមិញ ម្ចាស់​ហាង​បាន​លើក​ឡើង​ថា​ មាន​ភ្ញៀវ​បរទេស​ប្រមាណ​ជា ៩០ភាគរយ​ និង​បរទេស ១០​ភាគរយ ចេញចូល​ច្រើន​មកលេង​ប៉េតង់ និង​ទទួលទាន​អាហារ​នៅ​ក្នុង​ភោជនីយដ្ឋាន​របស់​លោកស្រី ​ប៉ុន្តែ​ភ្ញៀវ​ខ្មែរ​ភាគច្រើន​ដែល​មកលេង​ប៉េតង់ ពុំ​សូវ​ទទួលទាន​អាហារ​នៅ​ក្នុង​ហាង​ប៉ុន្មាន​ទេ ដោយ​ពួកគេ​មានការ​ត្បិតត្បៀត​ក្នុង​ការ​ចាយវាយ​ និង​មួយ​ចំនួន​ទៀត​ចូលចិត្ត​លេង​កីឡា​នេះ​ទៅជា​ការ​ភ្នាល់​បែប​ល្បែងស៊ីសង​ទៅវិញ។

 

កាលពីមុន​មាន​កន្លែង​លេង​បោះ​ប៉េតង់​មួយ​កន្លែង​ដែរ​ ដែល​សម្បូរ​ទៅ​ដោយ​ប្រជាជន​ទៅលេង​ជា​ក្រុម​នៅ​ក្នុង​ក្រុងព្រះសីហនុ។ ប៉ុន្តែ​បច្ចុប្បន្ន​នេះ​ទីតាំង​នោះ​ត្រូវ​បាន​បាត់បង់​នៅ​ផ្លាស់ប្ដូរ និង​កំពុង​សាងសង់​សណ្ឋាគារ​ទៅវិញ៕

 

 
លេង​ប៉េតង់​ និង ​ញ៉ាំ​ម្ហូប​ខ្មែរ-បារាំង​ឆ្ងាញ់ៗ

 

លេង​ប៉េតង់​ និង ​ញ៉ាំ​ម្ហូប​ខ្មែរ-បារាំង​ឆ្ងាញ់ៗ

 

លេង​ប៉េតង់​ និង ​ញ៉ាំ​ម្ហូប​ខ្មែរ-បារាំង​ឆ្ងាញ់ៗ

 

 

 

អត្ថបទ៖ កើត ចន្ទ្រា