ស្រាបៀរ​ឆាង ផ្លាស់​ប្ដូរ​រូបរាង​ដប ពណ៌​បៃតង​ស្រស់​ថ្លា​ជាង​មុន


ស្រាបៀរ​ឆាង ផ្លាស់​ប្ដូរ​រូបរាង​ដប ពណ៌​បៃតង​ស្រស់​ថ្លា​ជាង​មុន

ស្រាបៀរ​ឆាង ដែល​ជា​និមិត្ត​រូប​នៃ​ស្រាបៀរ​ថៃ​ធំ​ជាង​គេ បាន​ធ្វើ​បដិវត្ត​រូបរាង​ថ្មី​ពី​ដប​ពណ៌​ត្នោត​ជំនួស​ដោយ​ការ​រចនា​ដប​ពណ៌​បៃតង​ថ្លា​គួរ​ឲ្យ​ទាក់ទាញ​។

 

ស្រាបៀរ​ឆាង ផ្លាស់​ប្ដូរ​រូបរាង​ដប ពណ៌​បៃតង​ស្រស់​ថ្លា​ជាង​មុន

 

ការ​វិវឌ្ឍ​នេះ​ត្រូវ​បាន​ធ្វើឡើង​ដើម្បី​នាំ​មក​នូវ​ការ​ប្រើប្រាស់​ដប​ថ្មី​ឲ្យ​ស្រប​ទៅ​នឹង​កេរ្តិ៍​ឈ្មោះ​របស់​ស្រាបៀរ​ឆាង ជា​ស្រាបៀរ​មាន​គុណ​ភាព​ខ្ពស់​នៅក្នុង​ទីផ្សារ​អន្តរជាតិ​។ ដប​ស្រាបៀរ​ថ្មី​មាន​រូបរាង​ខុស​ប្លែក​ពី​មុន​ច្រើន រួមផ្សំ​ជាមួយ​ពណ៌​បៃតង​បង្កើត​នូវ​បទ​ពិសោធន៍​ពិសា​ស្រាបៀរ​ជាមួយ​នឹង​ភាព​ស្រស់ស្រាយ ប្រណីត និង​ទាន់​សម័យ​។

 

ដប​ស្រាបៀរ​ត្រូវ​បាន​កែប្រែ​រូបរាង​ដោយ​ភាព​ទាក់ទាញ​ ហើយ​អាច​កាន់​បាន​ពេញ​ដៃ​។ ក​ដប​ខ្ពស់​ និង​ដប​វែង​ជាង​មុន​ បង្កើត​បាន​នូវ​កិត្តិសព្ទ ​និង​រូបរាង​កាន់តែ​ស័ក្ដិសម​សម្រាប់​បុរស​ និង​កាន់​តែ​អស្ចារ្យ​។ ផ្នែក​កណ្តាល​របស់​ដប​ត្រូវ​បាន​កែ​តម្រូវ​ដើម្បី​ងាយស្រួល​កាន់​ជាង​មុន ហើយ​ការ​កែ​លម្អ​តួ​ដប​ធ្វើ​ឲ្យ​វា​កាន់​តែ​ស្រស់​ស្អាត និង​គួរឲ្យ​ទាក់ទាញ​។

 

ស្រាបៀរ​ឆាង ផ្លាស់​ប្ដូរ​រូបរាង​ដប ពណ៌​បៃតង​ស្រស់​ថ្លា​ជាង​មុន

 

ក្រៅពី​ការ​ផ្លាស់​ប្តូរ​ពណ៌​ពី​ពណ៌​ត្នោត​ទៅ​ពណ៌​បៃតង​ថ្លា ពណ៌​មាស​ដែល​ត្រូវ​បាន​ប្រើប្រាស់​លើ​គម្រប​ដប និង​ស្លាក​សញ្ញា ត្រូវ​បាន​កែ​លម្អ​ឲ្យ​កាន់​តែ​ស្រស់​បន្ថែម​ទៀត​ពី​លើ​ស្លាក​សញ្ញា​ដ៏​ភ្លឺ​ថ្លា ដើម្បី​រំលេច​នូវ​ស្រា​បៀរ​ដែល​កាន់​តែ​មាន​គុណ​ភាព​ខ្ពស់​៕

 

អត្ថបទ៖ ពាណិជ្ជកម្ម​