សហគ្រិន​រក​ចំណូល​បាន​ រាប់​លាន​ដុល្លារ​​ ដោយ​ឲ្យ​​​ក្មេង​ៗ​​​ចូល​​​ធ្វើ​ការ​

សហគ្រិន​រក​ចំណូល​បាន​ រាប់​លាន​ដុល្លារ​​ ដោយ​ឲ្យ​​​ក្មេង​ៗ​​​ចូល​​​ធ្វើ​ការ​

​អ្នក​ជំនួញ​​​ជន​ជាតិ​ ម៉ិកស៊ីកូ​ម្នាក់ ​បាន​​​ធ្វើ​ឲ្យ​​ក្ដី​ស្រមៃ​​របស់​ខ្លួន​និង​​នាំ​ឲ្យ​​​ក្ដី​សុបិន​​​​​​​របស់​​​ក្មេង​ៗ​ជា​ច្រើន​​​​ ក្លាយ​ជា​ការ​ពិត តាម​រយៈ​ការ​​ឲ្យ​ក្មេង​ៗ​សាក​ល្បង​​​ធ្វើ​ការងារ ​កម្សាន្ត​លេង​​​ ក្នុង​ទី​ក្រុង​កម្សាន្ត និង​ទទួល​បាន​មក​វិញ​​នូវ​​ចំណូល​​​រាប់​លាន​ដុល្លារ ។ ​​​​

 

សហគ្រិន​រក​ចំណូល​បាន​ រាប់​លាន​ដុល្លារ​​ ដោយ​ឲ្យ​​​ក្មេង​ៗ​​​ចូល​​​ធ្វើ​ការ​
 

​សារព័ត៌មាន​​អង់គ្លេស​​ BBC បាន​សរសេរ​​​​រៀប​រាប់​​ពី លោក Xavier Lopez Ancona ដែល​​​​មាន​ក្ដី​ស្រមៃ​ពី​តូច​ចង់​ក្លាយ​ជា​​ប្រធានាធិបតី ​​ក្ដី​ស្រមៃ​នោះ​ហើយ​ ដែល​នាំ​​​ លោក​បាន​​ក្លាយ​ជា​ស្ថាបនិក​ នៃ​ ទីក្រុង​​សួន​កម្សាន្ត​​​​ល្បី​​សម្រាប់​កុមារ គឺ​​ទី​ក្រុង​សួន​កម្សាន្ត​ Kidzania ។ ​ លោក​ Xavier បាន​គ្រោង​​​​បង្កើត​​​ KidZania ឡើង​​​​ក្នុង​ឆ្នាំ​ ១៩៩៦ ដែល​មាន​ការ​ចូល​រួម​ពី​​អ្នក​ជំនួញ​​ជន​ជាតិ​ម៉ិកស៊ីកូ​ជា​ច្រើន​នាក់​ទៀត។ រហូត​​ដល់​ខែ កញ្ញា ឆ្នាំ ១៩៩៩ ទី​ក្រុង​កុមារ KidZania បាន​​​កើត​ឡើង​ដំបូង​​នៅ​ ទី​តាំង​ហាង​លក់​ទំនិញ Santa Fe ក្នុង​ទី​ក្រុង ម៉ិកស៊ីកូ។

 

ក្រោយ​​មក​​ គម្រោង​របស់ លោក​ Xavier បាន​ជោគ​ជ័យ​ខ្លាំង​ដោយ​ទាក់​ទាញ​​​អ្នក​​ចូល​ទស្សនា​ច្រើន​​ឡើង​ៗ​ ជាង​ ៤២​លាន​នាក់ (គិត​ក្នុង​ឆ្នាំ ២០១៤) ​ ​ជា​ពិសេស​កុមារ​ៗ ដែល​រហូត​មក​ទល់​​ពេល​​បច្ចុប្បន្ន​នេះ ទី​ក្រុង​​កម្សាន្តKidZania ​បាន​ពង្រីក​ខ្លួន​ បាន​ ២១ ទី​តាំង​ ក្នុង​ ១៨​ប្រទេស ដោយ​​​ចំណូល​ប្រចាំ​ឆ្នាំ​​របស់​ក្រុមហ៊ុន​ទទួល​​​​បាន ខ្ទង់ ៤០០ លាន​ដុល្លារ​​។

 

សហគ្រិន​រក​ចំណូល​បាន​ រាប់​លាន​ដុល្លារ​​ ដោយ​ឲ្យ​​​ក្មេង​ៗ​​​ចូល​​​ធ្វើ​ការ​
 

ដោយ​ឡែក ​អ្វី​ដែល​ជា​ការ​ទាក់​ទាញ​ខ្លាំង​របស់ ក្រុង​​កម្សាន្តKidZania គឺ ក្មេង​ៗ​អាច​ទៅ​ធ្វើ​ការ​​​​តាម​ក្ដី​ស្រមៃ​​របស់​ពួកគេ ដូច​មនុស្ស​ធំ​ដែរ​​ ដែល​ការងារ​ទាំង​នោះ​ គឺ​រាប់​តាំង​ពី អ្នក​ពន្លត់​អគ្គីភ័យ​ អ្នក​​បម្រើ​ការ​ក្នុង​ភោជនីយដ្ឋាន អ្នក​ធ្វើ​ការ​នៅ​ស្ថានីយ​វិទ្យុ​ រោង​កុន ជា​ពេទ្យ​ធ្មេញ​ អ្នក​ប្រមូល​សំរាម ​និង​ការងារ​ជា​ច្រើន​ទៀត។ អ្វី​ដែល​ពិសេស​ទៀត​នោះ គឺ​ទី​ក្រុង​សួន​កម្សាន្ត KidZania របស់ លោក​ Xavier មាន ច្បាប់​​ លុយ​ប្រើ​ប្រាស់​​​ផ្ទាល់​ខ្លួន​ក្នុង​ទី​ក្រុង​កម្សាន្ត ប្រព័ន្ធ​ធនាគារ​ និង​ភាសា​​ប្រើ​ប្រាស់​របស់​ក្មេង​ៗ ដែល​អ្វី​ៗ​ទាំង​នោះ​គឺ​​​បម្រើ​ឲ្យ​ការ​កម្សាន្ត​​ និង​ជា​ការ​​អប់រំ​ដល់​​ក្មេង​ៗ៕

 

សហគ្រិន​រក​ចំណូល​បាន​ រាប់​លាន​ដុល្លារ​​ ដោយ​ឲ្យ​​​ក្មេង​ៗ​​​ចូល​​​ធ្វើ​ការ​
សហគ្រិន​រក​ចំណូល​បាន​ រាប់​លាន​ដុល្លារ​​ ដោយ​ឲ្យ​​​ក្មេង​ៗ​​​ចូល​​​ធ្វើ​ការ​
សហគ្រិន​រក​ចំណូល​បាន​ រាប់​លាន​ដុល្លារ​​ ដោយ​ឲ្យ​​​ក្មេង​ៗ​​​ចូល​​​ធ្វើ​ការ​
សហគ្រិន​រក​ចំណូល​បាន​ រាប់​លាន​ដុល្លារ​​ ដោយ​ឲ្យ​​​ក្មេង​ៗ​​​ចូល​​​ធ្វើ​ការ​
សហគ្រិន​រក​ចំណូល​បាន​ រាប់​លាន​ដុល្លារ​​ ដោយ​ឲ្យ​​​ក្មេង​ៗ​​​ចូល​​​ធ្វើ​ការ​
សហគ្រិន​រក​ចំណូល​បាន​ រាប់​លាន​ដុល្លារ​​ ដោយ​ឲ្យ​​​ក្មេង​ៗ​​​ចូល​​​ធ្វើ​ការ​
សហគ្រិន​រក​ចំណូល​បាន​ រាប់​លាន​ដុល្លារ​​ ដោយ​ឲ្យ​​​ក្មេង​ៗ​​​ចូល​​​ធ្វើ​ការ​
 

សហគ្រិន​រក​ចំណូល​បាន​ រាប់​លាន​ដុល្លារ​​ ដោយ​ឲ្យ​​​ក្មេង​ៗ​​​ចូល​​​ធ្វើ​ការ​

ចុចអាន៖ សណ្ឋាគារ​ក្នុង​ទឹកដំបូងគេ​ តម្លៃ​​ជាង​១៩​លាន​ដុល្លារ​ មើល​ឃើញ​ទិដ្ឋភាព​ដ៏​អស្ចារ្យ​​នៅ​បាត​​សមុទ្រ

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ kidzania, BBC​​​​​​​​​

​​​​​