ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្ត​ត្បូងឃ្មុំ​ ៖ ​ក្រោម​គំនិត​ច្នៃប្រឌិត​ខ្ពស់​​​ទើប​​ធ្វើ​ឲ្យ​តំបន់​វាលស្រែ​មួយ​កន្លែង​ ដែល​មាន​ទំហំប្រមាណ​៥​ហិ​កតា​ ​​ក្លាយទៅជា​រមណីយដ្ឋាន​អាង​ទឹក​ខ្នង​ក្រពើ ​​ស្ថិត​នៅ​ឃុំ​ត្រមូង ​ស្រុក​មេមត់​ ។ ដោយនៅ​ក្នុង​នោះ​ មាន​ដូច​ជា ទីលាន​បាល់ទាត់ ​អាង​ហែល​ទឹក​ ត្រី​លម្អ​ធំ​ៗ ​អាហារ​ដ្ឋា​ន ​សួនច្បារ​ស្រស់បំព្រង​គួរ​ឲ្យ​គយគន់ ​​​ជា​រាងរាល់ថ្ងៃ​មាន​ប្រជាពលរដ្ឋមក​ពី​គ្រប់​ទិស​ទី​ និង​មាន​​ជន​​បរទេសផង​ដែរ​ ​បាន​នាំគ្នា​មក​ងូតទឹក​​លេង​​កម្សាន្ត​យ៉ាង​សប្បាយ​រីករាយ ​ប្រកបដោយ​ផា​សុក​ភាព ដែល​មាន​បំពាក់​ទៅ​ដោយ​ ឧបករ​ណ៏​ទំនើប​ៗជា​ច្រើន​រំលេច​​ភាព​​ស្រស់​ស្អាត ទើប​មាន​ប្រជាពលរដ្ឋ​បាន​ពេញចិត្ត​ជួល​រៀបចំ​មង្គលការកូន​ប្រុស​ស្រី ​ប្រកបដោយ​ភាព​អធិក​អា​ធមនា​ល្ងាច​ថ្ងៃ​ទី​១៤​កុម្ភៈ ២០១៦ ​ចំ​ថ្ងៃ​ទិវា​នៃ​ក្តី​ស្រឡាញ់​ ។

ក្រុម​អ្នកទេសចរ​ណ៍​បរទេស​​​​ជនជាតិ​ចិន​មាន​ប្រុស​ស្រីច្រើន​នាក់ ​​បាន​នាំ​គ្នា​មក​ងូតទឹក​នៅ​រមណីដ្ឋា​ន​​ខាង​លើ​​ ​បាន​និយាយ​ថា​ ពួក​គាត់​នៅ​ពេល​ដែល​បាន​ចុះ​ងូតទឹក   លេង​នោះ​ពិតជាមាន​អារ​ម្ម​ណ៏​សប្បាយ​រីករាយ ​ហើយ​ជា​រឿយ​ៗ​គឺ​បាន​នាំ​គ្នា​មក​ងូតទឹក​លេង​ទី​នេះ​ជិត​១០​លើក​មកហើយ​ដែរ ។ ​​​បើ​​​ប្រៀបធៀប​​ទៅ​​កន្លែង​ផ្សេង​ៗ​ទៀត ​នៅ​ក្នុង​ខេត្ត​ត្បូងឃ្មុំ​ គឺ​ល្អដាច់​គេ​​តែ​ម្តង ។​

លោកគ្រូ គុយ ដា ​បាន​​ឲ្យ​ដឹង​ថា ​សម្រាប់​​ចំណាប់​អារ​ម្ម​ណ៍​របស់​គាត់ ​ដែល​បាន​ជ្រើសរើស​យក​ទីតាំងរមណី​ដ្ឋា​ន​ខាងលើ​រៀបចំ​ការកូន​ ​ដោយ​ឃើញ​ទីតាំង​នៅ​ខាងក្នុង​មាន​ទេសភាព​​ស្រស់​ស្អាត ​ទីធ្លា​​ធំ​ទូលាយ ទើប​មក​ជួល​ដើម្បី​រៀ​បំ​ពិធី​អា​ពា​ហ៏​ពិ​ពា​ហ៍​កូន​​​​​នៅ​ថ្ងៃ​ទី​១៤ ​កុម្ភៈ ២០១៦ ​ចំ​ថ្ងៃ​ទិវា​នៃ​ក្តី​ស្រឡាញ់​ផង​ដែរ ។   ​

ព័ត៌​មាន​ពិស្តារ​មាន​ផ្សាយ​ជូន​នៅ​​​លើ​ទំព័រ​កាសែត​កោះ​សន្តិភាព​