ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានីភ្នំពេញ ៖ ​បើតាមអ្នកឆ្លើយឆ្លងព័ត៌មាន​កោះសន្តិភាពបានឲ្យដឹងនៅប៉ុន្មាននាទីមុននេះថា ​ទីបំផុតទៅចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ​បានប្រកាសសាលក្រម​សម្រេចផ្តន្ទាទោស​លោកឧកញ៉ា សុខ ប៊ុន ​ដាក់ពន្ឋនាគារ៣ឆា្នំ ​ក្នុងនោះអនុវត្តន៍ទោស១០ខែ ​និង ព្យួរ២ឆា្នំ ​ពិន័យជាបា្រក់៦លានរៀល ។

គួរបញ្ជាក់ថា​ អតីតប្រធានក្រុមអ្នកវាយតម្លៃអចលន​ទ្រព្យនៅកម្ពុជាលោកឧកញ៉ា ​សុខ ប៊ុន ​បានត្រូវសមត្ថកិច្ចឃាត់ខ្លួនកាលពីដើមខែ ​កក្កដា ២០១៥ ​ពាក់ព័ន្ឋនឹងការ​ប្រើ​អំពើហិង្សា​ទៅលើកញ្ញា ​ឯក សុជាតា ​ហៅ សាសា ៕