គ្រូបង្វឹក Man Utd ស​ម្លឹ​ក​ទៅពាន Europa វិញ

លោក Louis van Gaal បាន​ទទួលស្គាល់ថា ការ​ឈានទៅ​ប្រកួត​ក្របខ័ណ្ឌ Champions League នឹងមាន «ការលំបាក» ក្រោយពី​ការបរាជ័យ ២-១ នៅលើ​ទឹកដី​ក្រុម​ស្ថិតក្នុង​តំបន់​កាត់ចោល Sunderland ដែល​បាន​បង្កើន​សម្ពាធ​ទៅលើ​អ្នកចាត់ការ​ទូទៅ​របស់​ក្រុម Manchester United រូបនេះ។

van-gaalការធ្វើ​ឲ្យ​បាល់​ចូល​ទី​ខ្លួនឯង​នៅ​ជិត​បញ្ចប់​ការប្រកួត​ពី​សំណាក់ អ្នកចាំទី David de Gea នៅ​កីឡដ្ឋាន Stadium of Light កាលពី​ថ្ងៃ​សៅរ៍ បានធ្វើ​ឲ្យ Man United រង​បរាជ័យ​ក្នុងការ​ប្រកួត​លី​ក​ជា​លើកទីមួយ​នៅ​តំបន់ Wearside ក្នុង​រយៈពេល ១៩ ឆ្នាំ។ វា​បានធ្វើ​ឲ្យ​ក្រុម​ម្ចាស់​ជើងឯក​អង់គ្លេស ២០ សម័យកាល​មួយ​នេះ ដេញតាម​ពីក្រោយ​ក្រុម​កំពូល​ទាំង​បួន​ចំនួន ៦ ពិន្ទុ។ នៅពេល​សំនួ​រថា​តើ United នៅតែ​អាច​បាន​កៅអី​ចូល​លេង Champions League លោក Van Gaal និយាយថា «វា​ជា​រឿង​លំបាក​ខ្លាំងណាស់»។ «បន្ទាប់ពី​ប្រកួត​នេះ, Europa League គឺជា​ផ្លូវ​ដ៏​ល្អប្រសើរ​បំផុត សម្រាប់​ពួកយើង ប៉ុន្តែ​វា​នៅតែ​មិន​ងាយស្រួល ដោយសារ​មាន​ក្រុមល្អៗជាច្រើន»។

លោក Van Gaal បន្តថា ទោះជា​យ៉ាងណា លោក​មិនទាន់​បោះបង់ចោល​ឳ​កាស ឲ្យ Man U ឡើងទៅ​ឈរ​នៅ ក្រុម​កំពូល​ទាំង ៤ ឡើយ ប៉ុន្តែ​បានធ្វើ​ការព្រមាន​ក្រុម​លោក​ថា បច្ចុប្បន្ន ក្រុម​កំពុងតែ ហាក់ដូចជា​មិនអាច​ទៅរួច។ United នឹង​លេង​ជើង​ទីមួយ Europa League វគ្គ ៣២ក្រុម​ចុងក្រោយ​ជាមួយ​ក្រុម​មកពី ដេ​ណឺ​ម៉ាក FC Midtjylland នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ខណៈ​សប្តាហ៍​ក្រោយ បិសាច​ក្រហម​នេះ ត្រូវ​ទទួល​ស្វាគមន៍ Shrewsbury ក្នុង​ក្របខណ្ឌ FA Cup មុនពេល​ត្រូវ​ជួប​កាំភ្លើង​ធំ Arsenal នៅ​កីឡដ្ឋាន Old Trafford នា​ថ្ងៃទី ២៨ កុ​ម្ភាៈ ក្នុង​ក្របខណ្ឌ Premier League វិញ៕